ផាកកាហ្វេបោះទីតាំងថ្មី១កន្លែងទៀតក្នុងទឹកដីព្រែកតាមាក់ដោយបានបើកសម្ពោធជាផ្លូវការណ៍ព្រឹកម្សិលមិញ​



ក្នុងនាមក្រុមហ៊ុន យូណាយធីត ផាក ឯ.ក មានមោទនភាពប្រកាសបើកជាផ្លូវការណ៌សម្រាប់ ផាកកាហ្វេតូតាល់អេនើជីស៍ព្រែកតាមាក់ Park Café TotalEnergies Prek Tameak ចាប់ពីថ្ងៃសុក្រ ទី០២ ខែកក្កដា ២០២១ នេះតទៅ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦A ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកពញាឮ ខេត្តកណ្តាល (នៅក្នុងស្ថានីយប្រេងតូតាល់អេនើជីស៍ព្រែកតាមាក់) ដែលជាសាខាថ្មីមួយ១កន្លែងទៀតជាសាខាសិទិ្ធអាជីវកម្ម (Franchise Store)។

ជាមួយការបំរើជូនអតិថិជននូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ ប្រើគ្រឿងផ្សំធម្មជាតិល្អៗ ស្រស់ៗ ជាផលិតផលក្នុងស្រុក ការផលិត និង រៀបចំបំរើអតិថិជនប្រកាន់ភ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាងមានផាសុខភាព ការរៀបចំរចនាបែបទំនើបដោយផ្តល់ការងាយស្រួលដល់គ្រប់ភ្ញៀវដែលចូលចាក់សាំងគឺអាចចូលទទួលទានអាហារ កាហ្វេ ភេសជ្ជៈមុនបន្តដំណើរទៅទៀត។

 

លោកហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិ (Group of CEO) នៃ United Food Group (UFG) ដែលមានផាកកាហ្វេគឺបុត្រសម្ព័ន្ធ បានបង្ហើបអោយដឹងបន្ថែមទៀតថាក្រុមហ៊ុនបានបើកសាកល្បង (Soft Opening) សម្រាប់សាខាថ្មី១ទៀតដែលមានបោះទីតាំងនៅលើទឹកដីខេត្តព្រះសីហនុកាលពីថ្ងទី២៩មិថុនា ២០២១ កន្លងទៅនេះ។

ក្រៅពីនេះលោកអ្នកបានបន្តទៀតថាក្រុមហ៊ុនក៏កំពុងតែមមាញឹកជាការរៀបចំសាខាថ្មីៗចំនួន០៣កន្លែងផ្សេងទៀតមានដូច៖ សាខាកាល់ម៉ែត នៅទីតាំងថ្មីក្បែរសណ្ឋាគារភ្នំពេញ, សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាជ្រោយចង្វារ នៅលើផ្លូវអូស៊ីអាយស៊ីដែលនឹងត្រូវបើកបំរើអតិថិជននៅចុងត្រីមាសទី៣នៃឆ្នាំ២០២១ខាងមុខនេះហើយ សរុបរួមក្នុងឆ្នាំ២០២១នេះសាខាទាំងបើកហើយត្រៀមនឹងបើកមានរហូតដល់២៥សាខា។

 

សូមរំលឹកផងដែរថា៖ ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ ដែលភោជនីយដ្ឋានប្រកបដោយបរិយាកាសល្អមានផាសុខភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប។ ដោយមានការគាំទ្រពីសំណាក់អតិថិជនលើផលិតផលអាហារគ្មានប៊ីចេង ទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ កាហ្វេភ្នំពេញឆុងបែបបុរាណខ្មែរ និង ភេសជ្ជៈទឹកផ្លែឈើស្រស់ល្អជំនួយសុខភាព ផងដែរ។

 

[Park Café TotalEnergies Prek Tameak]

អសយដ្ឋាន៖ ផ្លូវជាតិលេខ៦អា ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកពញា ឮ ខេត្តកណ្តាល (ក្នុងស្ថានីយប្រេងតូតាល់ព្រែកតាមាក់)

លេខទូរស័ព្ទ៖ 023 990 990

ផែនទី Google៖ http://bit.ly/307yaaA

 

X
5s