ស្តែងៗណាស់! រង្វាន់លុយសុទ្ធ $100,000 មកដល់ផ្ទះអតិថិជនមហាសំណាងតែម្តង​



ត្រៀមចិត្តមិនទាន់សោះ ! បើលុយសុទ្ធច្រើនម៉្លឹងៗ មកដល់ផ្ទះតែម្តង ! អតិថិជនសែលកាតម្នាក់មានឈ្មោះថា លោក សំ ចាន់រ៉ាឌី ពិតជាអតិថិជនមហាសំណាង​មែន ដោយគ្រាន់តែចាប់កាន់ទូរស័ព្ទផ្សងសំណាងចូលរួមលេងក្នុងកម្មវិធីឈ្នះ «ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ» ពី សែលកាត សោះក៏បានឈ្នះ​រង្វាន់​លុយ​សុទ្ធ $100,000 ភ្លាមៗតែម្តង។ 

សែលកាត សូមអបអរសាទរដល់អតិថិជនរូបនេះដែលបានឈ្នះរង្វាន់លុយសុទ្ធទាំងនេះកាលពីថ្ងៃទី17 ខែឧសភា ឆ្នាំ2021 កន្លងទៅនេះ ។ បងប្រុសមានមុខរបរជា អាជីវករបោះដុំ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សំណាងពិតជាមើលមិនឃើញមែន! ហើយវាសនាក៏បានផ្លាស់ប្តូរទៅតាមសំណាងដែរ។ តោះ! កុំរង់ចាំយូរ ចូលរួមលេងកម្សាន្តជាមួយ សែលកាត ដើម្បីមានសំណាងឈ្នះរង្វាន់សន្ធឹកសន្ធាប់ដែលកំពុងរង់ចាំម្ចាស់សំណាងមកទទួលយក ។ 

ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖

- លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ 

- លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ 

នោះលោកអ្នកនឹងអាចផ្លាស់ប្តូរវាសនារបស់អ្នកបានហើយ ។ 

កម្មវិធីឈ្នះលុយសុទ្ធ 10,000 ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

សូមកុំភ្លេចតាមដានការចាប់រង្វាន់រៀងរាល់ល្ងាចម៉ោង 6:50 នាទី លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើឆាណែល YouTube របស់ Cellcard ៕

 

X
5s