យកឈ្នះលើជោគវាសនា​



ដំណើរជីវិតកើតចាស់ឈឺស្លាប់របស់មនុស្សមានការប្រែប្រួលមិនចេះឈប់ឈរឡើយ ដូចដែលព្រះពុទ្ធជាម្ចាស់បានលើកឡើងថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» ដូច្នេះ បើចង់ចាប់កំណើតមកសំណាងល្អ សូមចូលរួមសាងអំពើល្អ។

បើទោះជាមានការលើកឡើងដូច្នេះក្តី ក៏ដំណើរជីវិតដែលទើបតែចាប់កំណើតមកលើកដំបូង និងមិនទាន់ដឹងក្តីអ្វីទាល់តែសោះ នៅតែមានរឿងអាក្រក់និងរឿងល្អជាប់មកជាមួយជានិច្ច។

លោកគង់ វិចិត្រា ជាសហគ្រិនមួយរូបនិងជាស្ថាបនិកមូលនិធិកុមារពិការ សូមលើកយកនូវបទពិសោធន៍របស់លោក ដែលទោះកើតមកមានពិការភាពក៏ដោយ តែលោកមិនបានបន្ទោសឪពុកម្តាយ ហើយបានព្យាយាមរុញច្រានជីវិតដែលអាប់អួរក្នុងគ្រួសារ និងជួបបញ្ហាជីវិតតាំងពីកុមារភាពដល់ពេញវ័យ។

ទី១ ជំនះបញ្ហាក្នុងគ្រួសារ ដែលតែការមិនចុះសម្រុងរបស់ឪពុក និងម្តាយរបស់លោក តែទោះយ៉ាងណាក៏ដោយ លោកនៅតែបន្តព្យាយាមខិតខំរៀនសូត្ររហូតចប់ភូមិសិក្សា។

ទី២ ជំនះពីការបន្ទុះបង្អាប់ពីសាច់ញាតិមួយចំនួនដោយមានពាក្យថា បីទោះបជាប្រឹងប៉ុនណា ក៏គ្មានសង្ឃឹម និងមើលឃើញពន្លឺដែរ។ ក្នុងស្ថានភាពនេះ លោកមិនបានអើពើលើពាក្យបង្អាក់នេះដែរ តែផ្ទុយទៅវិញ លោកឆ្លើបតបដោយទង្វើ និងលទ្ធផល នៃការសិក្សា ក៏ដូចជាការងារ។ លើសពីនេះ លទ្ធផលទាំងនោះបានលើកតម្លៃរបស់លោក ហើយអនាគតរបស់យើងមិនស្ថិតលើបបូរមាត់របស់អ្នកដទៃឡើយ។

ទី៣ ជំនះនូវការរើសអើងពីសង្គមខាងក្រៅ ដោយដឹងក្តីជាមួយនឹងពិការភាព មិនត្រឹមតែមានបញ្ហាក្នុងគ្រួសារ សាត់ញាតិ និងពីសង្គមខាងក្រៅផងដែរ ហើយទាំងនោះលោកចាត់ទុកជាថ្នាំប៉ូវដើម្បីភាពជោគជ័យ ដោយលោកនៅតែរក្សាជំហរ ការមិនបោះបង់និងមានក្តីសង្ឃឹមជានិច្ច។

ការបុកទម្លាយភាពឈឺចាប់ ដើម្បីបង្កើតសុភមង្គលថ្មី

បើទោះជាមានការរើសអើងពីសង្គមខាងក្រៅ និងការមាក់ងាយពីសាត់ញាតិមួយចំនួនយ៉ាងណាក្តី លោកគង់ វិចិត្រា បានបញ្ជាក់ថា «ទាំងអស់នោះវាគ្រាន់តែជាកម្លាំងមួយដែលធ្វើអោយលោកអាចយកឈ្នះលើជោគវាសនារបស់ខ្លួនតែប៉ុណ្ណោះ។ មនុស្សខ្លាំង និងពូកែអាស្រ័យលើការគិត មិនមែនអាស្រ័យលើកាយសម្បទាឡើយ»។ ទីបំផុតនៃការរិះគន់រើសអើង និងការមាក់ងាយ លោកគង់ វិចិត្រា ដែលមិនទាន់ជោគជ័យអ្វីនៅឡើយទេតែបានសម្រេចនូវកិច្ចការ ក៏ដូចជាលទ្ធផលមួយចំនួនសម្រាប់សង្គមកម្ពុជា។ មិនត្រឹមតែការស្វែងរកសេចក្តីសុខ និងសុភមង្គលអោយខ្លួងអង និងគ្រួសារនោះទេ តែលោកបាននឹងកំពុងស្វែងរកសេចក្តីសុខនិងសុភមង្គលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាកុមារមានពិការភាព បំផុសគំនិតល្អដល់យុវជន និងសហគ្រិនរាប់រយនាក់ផងដែរ។

ជាចុងក្រោយ លោក គង់ វិចិត្រា លើកឡើងថា សូមគ្រប់គ្នាធ្វើជាបុគ្គលល្អ និងជោគជ័យយដែលស្គាល់សង្គម ព្រោះសង្គមមួយអាចដើរទៅមុខបានលឿន លុះត្រាតែមនុស្សឆ្លាយជួយមនុស្សល្ងង់ អ្នកមានជួយអ្នកក្រ និងការរស់នៅផ្តល់តម្លៃអោយគ្នាទៅវិញទៅមកដោយមិនរើសអើង។ 

X
5s