PIZZA HUT មានមហិច្ឆតាក្នុងការចូលរួមអភិវឌ្ឍន៍វប្បធម៌នៃការទទួលទានភីហ្សាជាមួយបទពិសោធន៍លំដាប់ថ្នាក់ពិភពលោកជូនដល់ប្រជាជនកម្ពុជា​



ភ្នំពេញ សីហា 2021៖ ភីហ្សាហាត់ដែលជាម៉ាកខ្នាតយក្សរបស់សហរដ្ឋអាមេរិកនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅខែសីហាខាងមុខនេះដែលនាំមកនូវរសជាតិ និងបទពិសោធន៍នៃប្រណិតភាពទីកន្លែង បទពិសោធន៍នៃការទទួលទានភីហ្សាជាមួយភាពទាន់សម័យបែបលំដាប់ថ្នាក់ពិភពលោក។

សាខាដំបូងបង្អស់ដែលនឹងបើកនៅទីក្រុងភ្នំពេញនៅសង្កាត់ទួលទំពូងដែលជាសង្កាត់ពេញនិយមរបស់ជនបរទេស ក៏ដូចជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកផងដែរខណៈដែលសាខាពីរទៀតគ្រោងនឹងបើកខែក្រោយ។

ក្រុមហ៊ុន United Food Group ទទួលបានសិទ្ធិអាជីវកម្មផ្តាច់មុខមានផែនការពង្រីកសាខាចំនួន30ហាងក្នុងរយៈពេល2 ទៅ3ឆ្នាំខាងមុខ។ United Food Group ជាក្រុមហ៊ុនក្នុងស្រុកដែលមានបុត្រសម្ពន្ធ័ភោជនីយដ្ឋាន Park Café ដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជាជាមួយប្រតិបត្តិការចំនួន​20 សាខានៅទូរទាំងប្រទេស។

លោក Unnat Varma, អគ្គនាយកភីហ្សាហាត់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៍ថា “ក្រុមហ៊ុនភីហ្សាហាត់លំដាប់អន្តរជាតិពិតជាមានមោទនភាពនឹងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចាប់ដៃគូពាណិជ្ជកម្មជាមួយ ក្រុមហ៊ុន យូណាតធីត ហ្វូតគ្រុប សំរាប់ការបើកទំព័រប្រវត្តិសាស្ត្រដំបូងរបស់ភីហ្សាហាត់នៅទីផ្សារប្រទេសកម្ពុជា”។យើងមានក្តីរំភើបយ៉ាងខ្លាំងក្នុងការឈានចូលទីផ្សារប្រទេសកម្ពុជាដែលជាទឹកដីដ៏សម្បូរបែបនៃវប្បធម៌និងកេរ្តិ៍ដំណែលបេតិកភណ្ឌ។ភីហ្សាហាត់ថ្មីដំបូងនឹងផ្តល់ជូនបទពិសោធន៍ដែលមានលក្ខណៈ ទំនើប ទាន់សម័យ និងបទពិសោធន៍ទទួលទានអាហារភីហ្សាដ៏ឈ្ងុយឆ្ងាញ់បំផុតតាមគ្រប់សេវាកម្មទាំងអស់រួមមាន៖ ការញ៉ាំនៅក្នុងហាង សេវាកម្មវេចខ្ចប់ និងសេវាកម្មដឹកជញ្ជួនដោយឥតគិតថ្លៃដល់កន្លែងជាមួយបច្ចកវិទ្យាឌីជីថលចុងក្រោយបង្អស់ដើម្បីផ្តល់ភាពងាយស្រួលបំផុតជូនដល់អតិថិជននៅកម្ពុជាក្នុងការទទួលបានបទពិសោធន៍នៃរសជាតិភីហ្សាឆ្ងាញ់បំផុតនៅលើពិភពលោក។

“យើងជឿជាក់ថា ភីហ្សាហាត់ដែលជាម៉ាកល្បីល្បាញពីសហរដ្ឋអាមេរិកលំដាប់ថ្នាក់ពិភពលោក គឺជាជំរើសថ្មីមួយទៀតរបស់ប្រជានកម្ពុជា ហើយពួកយើងមានគោលបំណងលើកកម្ពស់បទពិសោធន៍ទំនើបនៃអាហារភីហ្សាតាមការផ្តល់ជូន រសជាតិលំដាប់ថ្នាក់ពិភពលោកជូនដល់អតិថជនជាមួយនឹងតំលៃដ៏សមរម្យបំផុត” នេះជាប្រសាសន៏របស់លោក ហេង សេងលី អគ្គនាយកក្រុមហ៊ុនយូណាយ ធីតហ្វូតគ្រុប ។ ស្របពេលដែលកំរិតនៃប្រាក់ចំនូលរបស់ប្រជាជនកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័សដែលធ្វើឲ្យពួកគាត់មានលទ្ធភាពចំណាយទៅលើផលិតផលរបស់ម៉ាកល្បីៗដើម្បីបង្កើនភាពស៊ីវីល័យនៃការរស់នៅរបស់ពួកគាត់ ។ 

លោក ហេង សេងលី បន្តទៀតថា “ ស្របពេលដែលប្រជាជនកម្ពុជាកាន់តែមមាញឹកជាមួយការប្រកបការងារនិងអាជីវកម្ម ហើយពួកគេមានលទ្ធភាពចំណាយទៅលើការកំសាន្ត និងអាហារលក្ខណៈប្រណិត ទាំងនេះសបញ្ជាក់ឲ្យឃើញថាការចំអិនអាហារ និងទទួលទានអាហារនៅផ្ទះមានការធ្លាក់ចុះដូច្នេះហើយពួកយើងចង់ចូលរួមក្នុងវិស័យនេះដើម្បីបង្កើនភាពងាយស្រួលជូនអតិថិជន កម្ពុជាក្នុងការទទួលបានរសជាតិដ៏ឆ្ងាញ់ លំដាប់ថ្នាក់ពិភពលោកពីភីហ្សាហាត់។

 

អំពីក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប

ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2020 ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបជាមួយស្តង់ដារលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនកម្ពុជា។ UFG ជាក្រុមហ៊ុនភោជនីយដ្ឋានផាក កាហ្វេ ដែលបង្កើតឡើងតាំងពីឆ្នាំ 2004 គិតត្រឹមចុងឆ្នាំ 2020 ភោជនីយដ្ឋានផាក កាហ្វេមានសាខាទាំងអស់ 20 សាខា ទូរទាំងរាជធានីភ្នំពេញ កំពង់ចាម និង ក្រុងព្រះសីហនុ។ 

 

អំពីភីហ្សាហាត់

ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅ Witachi រដ្ឋ Kansas ភីហ្សាហាត់មានប្រតិបិត្តិការណ៏ជាង 18,000ហាង នៅជាង 100 ប្រទេសលើពិភពលោក។ ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។

ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែល

ធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួរនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

 

X
5s