សែលកាត រកឃើញម្ចាស់លុយសុទ្ធ $90,000 ម្នាក់ទៀតហើយ ពីកម្មវិធី «ឈ្នះលុយសុទ្ធ 1ម៉ឺន ដុល្លាររៀងរាល់ថ្ងៃ»​



សែលកាត សូមចូលរួមអបអរសាទរដល់អតិថិជនមហាសំណាងម្នាក់ដែលមានឈ្មោះថា ងួង សុខា ឈ្នះបានរង្វាន់លុយសុទ្ធ $90,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ 1ម៉ឺន ដុល្លាររៀងរាល់ថ្ងៃ» ពី សែលកាត។   

អតិថិជនមហាសំណាងរូបនេះមានមុខរបរជាអាជីរករម្នាក់ រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឈ្នះរង្វាន់ធំនេះ កាលពីថ្ងៃទី20  ខែមិថុនា ឆ្នាំ2021។ បន្តក្តីសុបិន្ត ជាមួយនឹងការបន្តចូលរួមលេងកម្សាន្ត ក្នុងកម្មវិធី ឈ្នះលុយសុទ្ធ 1ម៉ឺន ដុល្លាររៀងរាល់ថ្ងៃ នោះលោកអ្នកនឹងមានឱកាសឈ្នះលុយសុទ្ធដូចអតិថិជនរូបនេះផងដែរ! 

អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖

- លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ

- លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ  

កម្មវិធីឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង 6:50 នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

 

 

X
5s