ហាងភីហ្សាហាត់ (PIZZA HUT) ដំបូងបង្អស់ ភីហ្សារសជាតិដើមរបស់សហរដ្ឋអាមេរិក បានបើកដំណើរការជាផ្លូវការហើយ នាព្រឹកមិញនេះ(ថ្ងៃទី១២ ខែសីហា ២០២១) នេះ​



ភីហ្សាហាត់ (PIZZA HUT)   ដែលជាម៉ាករបស់សហរដ្ឋអាមេរិក ដែលមានដើមកំនើតតាំងពីឆ្នាំ 1958 មានជាង 18700 ហាង និង 109 ប្រទេស ជុំវិញពិភពលោក បានមកដល់ប្រទេសកម្ពុជាហើយ នៅតំបន់ផ្សារទួលទំពូង។

ហាងនេះមានការរចនាប្លែកភ្នែក ដំបូលបែបខ្មែរ ដែលមិនដែលមានហាងភីហ្សាណាធ្លាប់មានពីមុនឡើយ។ ជាមួយភីហ្សាដែលមានរសជាតិឈ្ងុយឆ្ងាញ់ ម្សៅសំបកស្រស់ៗ មានស្តង់ដារ ចំណែកហាងរចនាជាដំបូលបែបខ្មែរប្លែកភ្នែក បរិយាកាសខាងក្នុងស្រស់ស្រាយ មានអនាម័យ សេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់។

តាមប្រសាសន៏របស់ លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលជាអ្នកទទួលសិទ្ធិអាជីវកម្មម៉ាកភីហ្សាហាត់ប្រចាំប្រទេសកម្ពុជា បានអោយដឹងថា “ នេះជាមោទនភាពជាខ្លាំងដែលបាននាំយកភីហ្សាម៉ាកលំដាប់ពិភពលោក ជូនប្រជាជនកម្ពុជាសំរាប់ទទួលទាន។ ហើយបេសកម្មរបស់ក្រុមហ៊ុនយូណាតធីត ហ្វូតគ្រុប គឺធ្វើអោយប្រជាជនកម្ពុជា ទទួលបាននូវភីហ្សាឈ្ងុយឆ្ងាញ់ ស្រស់ៗ មានគុណភាព អនាម័យតាមបែបស្តង់ដារ បង្កើតភាពស៊ីវីល័យជូនដល់ប្រជាជនកម្ពុជាដែលមមាញឹកនឹងការងារ ដោយមិនចាំបាច់រវល់ជាមួយការចំអិនអាហារនៅផ្ទះ”។

គួរបញ្ជាក់ផងដែរថាហាងរបស់ភីហ្សាហាត់ដំបូងគេបង្អស់ មានចំងាយពីផ្សារទួលទំពូងប្រហែល200m ដែលមានអសយដ្ឋានលេខ165 ផ្លូវ 156 សង្កាត់ទួលទំពួង1 ខណ្ឌចំការមន រាជធានីភ្នំពេញ

ទំនាក់ទំនងតាមរយះទូរស័ព្ទ 023 890 890 រឺ ហ្វេសប៊ុក Pizza Hut Cambodia រឺ ដោនឡូតកម្មវិធី pizzahut kh ក្នុងទូរស័ព្ទដៃ Andriod រឺ IOS ដើម្បីទទួលបានភាពអាយស្រួលក្នុងការកម្ម៉ង់ និង ទទួលបានប្រូម៉ូសិនពិសេសៗ។

X
5s