ក្រុមតំណាងកម្ពុជា APG ESPORT នឹងចូលរួមការប្រកួត PUBG MOBILE PRO LEAGUE SEA CHAMPIONSHIP S4​



ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួយក្រុមតំណាងកម្ពុជា APG ESPORT ដែលទទួលបានជ័យជំនះ និងចូលរូមក្នុងការប្រកួត PMPL SEA Championship S4 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

 

PMPL SEA Championship S4 គឺជាការប្រកួតជើងឯកថ្នាក់តំបន់របស់ PUBG ដែលនឹងមានក្រុមខ្លាំងៗនៅអាស៊ីអាគ្នេយ៍។ នៅក្នុងការប្រកួតបន្ទាប់ APG ESPORT នឹងត្រូវប្រកួតជាមួយក្រុមមកពី ៥ ប្រទេសផ្សេងទៀតរួមមាន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ដោយក្រុមទាំង ១៦ នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ PMPL SEA Championship នៅខែវិច្ឆិកា។ ក្រុមដែលឈ្នះការប្រកួតនេះនឹងឈានទៅដល់ការប្រកួតចុងបញ្ចប់ PUBG MOBILE Global Championship 2021 ដែលរួមមានក្រុមកំពូលទាំង ៣ ដែលកំពុងប្រជែងដណ្តើមពានរង្វាន់ជើងឯកពិភពលោក។

APG ESPORT ដែលទទួលបានប្រាក់រង្វាន់ចំនួន 4,000 ដុល្លារនៃរង្វាន់សរុបចំនួន 15,000 ដុល្លារពីការប្រកួត PMCO Wildcard រួមមានសមាជិក ៥ នាក់៖

• Leng Phiroun – ApgZeroES (Capitan)

• Yun Chanvisal – ApgShroudES (Player)

• Him Pichratana – ApgTwenTY7ES (Player)

• Hing Narun – ApgONixES (Player)

• Ratha Mikthona – ApgBlu3ES (Player) 

 

ការប្រកួត PMCO នៅកម្ពុជាត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន សែលកាត សហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុន Tencent Thailand។ ការប្រកួតនេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក Playgame ដែលមានការចូលរួមពីអ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិករបស់ក្រុមហ៊ុន សែលកាត រួមមាន Ream Angkor និង Tii Gaming ដែលជា caster នៅក្នុងការប្រកួតនេះ។

 

 

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “ការប្រកួតកីឡាអេឡិចត្រូនិកគឺជាព្រឹត្តិការណ៍ដ៏ពេញនិយមដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំងលំដាប់ពិភពលោក ហើយយើងក៏មានមោទនភាពនិងជាកិត្តិយសណាស់ដែលបានដើរតួនាទីក្នុងការជំរុញគាំទ្រនិងអភិវឌ្ឍន៍ សហគមន៍កីឡាអេឡិចត្រូនិក និងបណ្តាក្រុមប្រកួតកីឡាអេឡិចត្រូនិកនៅកម្ពុជា។ ដោយការរួមសហការជាមួយ EFC យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកអភិវឌ្ឍន៍ហ្គេមល្បីៗលំដាប់ពិភពលោកដើម្បីនាំមកនូវឱកាសល្អៗកាន់តែច្រើនដល់បណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជា ដើម្បីចូលរួមការប្រកួតលំដាប់អន្តរជាតិដូចជា PMPL ។ ក្នុងនាមខ្ញុំជាដំណាងក្រុមហ៊ុន សែលកាត ខ្ញុំសូមអបអរសាទរដល់ APG ESPORT សម្រាប់ការប្រយុទ្ធដ៏អស្ចារ្យនិងទទួលបាននូវជ័យជំនះរបស់ពួកគេ។ យើងពិតជារំភើបណាស់នឹងការទន្ធឹងរង់ចាំមើលនូវការវិវត្តរបស់ពួកគេក្នុងការប្រកួតបន្ទាប់ និងសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ” ។ 

 

ការប្រកួត PMCO គឺជាផ្នែកមួយនៅក្នុងរដូវកាលការប្រកួតប្រជែង PUBG Mobile លំដាប់ពិភពលោកក្នុងឆ្នាំ២០២១។ វាបង្ហាញឲ្យឃើញពីកីឡាករលំដាប់កំពូលៗដែលមកពីជុំវិញពិភពលោក។ នៅក្នុងរដូវកាលនេះមានក្រុមមកពីតំបន់ចំនួន ២៧ នៅទូទាំងពិភពលោកដែលនឹងត្រូវចូលរួមប្រយុទ្ធគ្នាដើម្បីដណ្តើមយកជ័យជំនះ។

 

 

X
5s