សប្តាហ៍សហគ្រិនភាពសកល- កម្ពុជា ឆ្នាំ២០២១ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ធកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល”​



ទិវាសប្ដាហ៍សហគ្រិនភាពសកល  គឺជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោកដល់អ្នកផ្ដួចផ្ដើមគំនិតធុរកិច្ចថ្មី និង អ្នកបង្កើតការងារថ្មី ដែលបានចាប់ផ្ដើមនាំយកនូវគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។ ទិវានេះត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំក្នុងសប្ដាហ៍ជាមួយគ្នា នាខែវិច្ឆិកា ចាប់ពីឆ្នាំ ២០០៨ មក ដោយមានទីតាំងកណ្តាលរួមស្ថិត នៅសហរដ្ឋអាមេរិច។

ទិវានេះរួមមានកម្មវិធី និងសកម្មភាពប្រកួតប្រជែងច្រើនប្រភេទ ដើលទាក់ទាញអោយមានអ្នកចូលរួមច្រើនលាននាក់ ដើម្បីស្វែងរកនូវសក្តានុពល របស់ពួកគេ ក្នុងនាមជាសហគ្រិន ព្រមទាំងជម្រុញអោយមានការកសាងទំនាក់ទំនង និង សហការគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព។ 

ទិវាសប្ដាហ៍សហគ្រិនភាពសកល កម្ពុជា ឆ្នំា២០២១  

នាព្រឹកថ្ងៃសុក្រទី១២ វិច្ឆិកា ឆ្នាំ២០២១ - ព្រឹត្តិការណ៍២ក្នុងពេលតែមួយ ធ្វើឲ្យប្រសើរឡើងនៃអាជីវកម្មបច្ចេកវិទ្យាឌីជីថល និងពាណិជ្ជកម្មតាមអ៊ិនធឺណែត ក្នុងយុគ្គសម័យនេះ! 

ដើម្បីអបអរសាទរទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា ឆ្នាំ២០២១ ស្តីពី “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល” ឬជាភាសាអង់គ្លេស Businesses in the new normal for Digital Economy: Digital Platforms and Talents សមាគមសហគ្រិនវ័យក្មេងកម្ពុជា សូមអញ្ជើញម្ចាស់អាជីវកម្ម និង និស្សិត ចូលរួមព្រឹត្តិការណ៍ “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ ពីវិស័យបច្ចេកវិទ្យាពាណិជ្ជកម្មតាមអុិនធឺណិត និងអាជីវកម្មបច្ចេកវិទ្យាឌីជីថល” ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយសល្បីៗពីស្ថាប័នដែលពាក់ព័ន្ធ។

នៅព្រឹកថ្ងែទី១២ វិច្ឆិកា ២០២១ - កម្មវិធីបានប្រារព្ធពិធីបូកសរុបលទ្ធផល និងអបអរសារទរការប្រារព្ធទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ២០២១       ដោយមានការអញ្ជើញចូលរួមជាកិត្តិយសដោយ ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និង ជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group Cambodia លោកស្រី SABINE JOUKES នាយកប្រចាំប្រទេស អង្គការ Pact កម្ពុជា លោក ស៊ាង សុបញ្ញា  ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង អគ្គនាយកវិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន លោកស្រី ALISSAR CHAKER តំណាងប្រចាំប្រទេស UNDP Cambodia។ 

ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និង ជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group Cambodia បានធ្វើការវាយតម្លៃខ្ពស់ពីការរៀបចំទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា២០២១ដោយមានការចូលរួមច្រើនពីសហគ្រិន សិស្ស និស្សិត និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ជាពិសេសរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សហគ្រិនភាពនិងសេដ្ឋកិច្ចកម្ពុជា ដែលមានអ្នកចូលរួមសរុបជាង២០០០នាក់ តាមរយៈការចូលរួមដោយផ្ទាល់និងពីចម្ងាយតាមរយៈហ្សូម (ZOOM)និងហ្វេសប៊ុកឡាយ (Facebook LIVE) ព្រមទាំងមានការចូលរួមពីគណៈអធិបតី វាគ្មិន និង អ្នកសម្របសម្រួលសរុបចំនួន ៥២ នាក់។ ទិវានេះ ទទួលបានការគាំទ្រ សហការពី ក្រសួង ស្ថាប័ន អង្គការ ក្រុមហ៊ុនឯកជន និង សមាគមអាជីវកម្មសរុប មានចំនួន ៤៤ ដែលមានព័ត៌មានពិស្តារនិងដោយសង្ខេបដូចខាងក្រោម៖

- ព្រឹកថ្ងៃទី08 ខែវិច្ឆិកា កម្មវិធីប្រកាសបើកការប្រារព្ធទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ២០២១ ថ្នាក់ជាតិ ស្របជាមួយសិក្ខាសាលាយុវជនក្រោមអធិបតីភាព ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍  ដែលមានអ្នកចូលរួមតាមរយៈ ZOOM និង Facebook LIVE ចំនួនជាង ៥០០ នាក់។

- រសៀលថ្ងៃទី08 ខែវិច្ឆិកា សិក្ខាសាលាសហគ្រិនភាព ប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ (ដោយផ្ទាល់) ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដល់សហគ្រិនក្នុងតំបន់ដែលមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ៥០នាក់ និងចូលរួមពីចំងាយតាមរយៈហ្យូម ៦០នាក់ និង តាមរយៈហ្វេសប៊ុកចំនួន ៥២១នាក់។

- ថ្ងៃទី09 ខែវិច្ឆិកា កម្មវិធី Startup Huddle South East Asia ដែលមានតំណាង សហគ្រាសពីធុរកិច្ចបង្កើតថ្មីមកពី ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និង កម្ពុជាតាមរយៈ អនឡាញមានអ្នកចូលរួមចំនួន ៣០ នាក់ ជាសហគ្រិន និង អ្នកដែលធ្វើការពាក់ព័ន្ធ ឬ ដើម្បីគាំទ្រដល់ធុរកិច្ចបង្កើតថ្មីក្នុងបណ្តាប្រទេសខាងលើ។

- ថ្ងៃទី10 ខែវិច្ឆិកា បានប្រារព្ធទិវានេះអនឡាញ ដោយបានផ្សព្វផ្សាយពិសេសទៅដល់ខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ ឧត្តរមានជ័យ និងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម យឹម សៀប អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ហើយទទួលបានអ្នកចូលរួមពីចំងាយតាមរយៈហ្យូម ៩៧នាក់ និងតាមរយៈ Facebook Live ចំនួន  ៣៣២នាក់។

- ថ្ងៃទី11 ខែវិច្ឆិកា បានប្រារព្ធទិវានេះអនឡាញ ដោយបានផ្សព្វផ្សាយពិសេសទៅដល់ ខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ពោធិសាត់ និង កំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម យឹម សៀប អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ហើយទទួលបានអ្នកចូលរួមពីចំងាយតាមរយៈចំនួន ៦០នាក់ និងតាមរយៈ Facebook Live ចំនួន ១០១នាក់។

- កម្មវិធី Movers Workshop ចំនួន២ លើកដែលមានយុវជនចូលរួមសរុបប្រមាណ ៥០ នាក់តាមរយៈអនឡាញ។

- ព្រឹកថ្ងៃទី12ខែវិច្ឆិកានេះ ចាប់តាំងពីម៉ោង ៨ព្រឹកមក យើងក៏បានរៀបចំនូវកិច្ចពិភាក្សាភាគទី៩ ក្នុងក្របខណ្ឌនៃ «កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩» ពីវិស័យបច្ចេកវិទ្យាពាណិជ្ជកម្ម ពាណិជ្ជកម្មតាមអ៊ីនធឺណិត និង អាជីវកម្មបច្ចេកវិទ្យាឌីជីថល ដែលមានអ្នកចូលរួមជាង ៣០០នាក់តាមរយៈអនឡាញ និង នៅទីនេះផ្ទាល់ចំនួនប្រមាន ជិត ៥០នាក់ ស្របតាមគោលការណ៍ SOP របស់ក្រសួងសុខាភិបាល ។

នាព្រឹកថ្ងៃដដែល កម្មវិធីក៏បានប្រារព្ធកិច្ចពិភាក្សាភាគទី៩ ក្នុងក្របខណ្ឌនៃ «កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩» ពីវិស័យបច្ចេកវិទ្យាពាណិជ្ជកម្ម ពាណិជ្ជកម្មតាមអ៊ីនធឺណិត និង អាជីវកម្មបច្ចេកវិទ្យាឌីជីថល។ វាគ្មិនល្បីៗនិងឆ្នើមពោរពេញដោយបទពិសោធន៍រួមមាន៖

១- លោក ជី សិលា Founder & CEO of Sabay Digital

២- លោកជំទាវ ជា រដ្ឋា Founder & CEO of Khmum Technology Co., Ltd. / E-Shop

៣- លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង ជាប្រធានសមាគមធុរកិច្ច

អេឡិចត្រូនិច កម្ពុជា

៤- លោក លោក ឃី ទីគា Co-Founder & CEO នៃ ក្រុមហ៊ុន TK Express Co., Ltd. (BLOC)

លោក   យ៉ន សុភារិត ស្ថាបនិក  BizKhmer Media ក៍ជាអ្នកសម្របសម្រួលកិច្ចពិភាក្សាភាគទី៩នេះផងដែរ។

ទិវានេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយសមាគមក្រោមប្រធានបទខុសៗគ្នា ចាប់តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណងលើកទឹកចិត្ត ផ្តល់ចំណេះដឹងដល់យុវជន អ្នកមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហ-   គ្រិនភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែម ពីសហគ្រិនជោគជ័យ ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យធុរកិច្ច ក៏ដូចជាក្រសួង ស្ថាបន័ពាក់ពន្ធ័នានា ។ 

ប្រធានបទក្នុងឆ្នាំ២០២១ សម្រាប់ប្រទេសសម្ពុជាគឺ៖ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ធកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល” ឬជាភាសាអង់គ្លេស Businesses in the new normal for Digital Economy: Digital Platforms and Talents។ ទិវាទាំងមូលនឹងចាប់ផ្តើមពីថ្ងៃទី ០៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយរួមកម្មវិធីសិក្ខាសាលា សម្រាប់យុវជន សិស្ស-និស្សិត ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាសំខាន់ៗសម្រាប់សហគ្រិនធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម។ ក្នុងកម្មវិធី   និមួយៗ ខ្លឹមសារសំខាន់ៗដែលនឹងត្រូវលើកមកពិភាក្សាទាក់ទងនឹងប្រធានបទ មានដូចជា៖

• ប្រភេទការងារ និង មុខជំនាញផ្សេងៗដែលបាន ឬដែលនឹងកើតមានឡើងដើម្បីបំពេញតម្រូវការទីផ្សារស្របនឹងពេលដែលធុរកិច្ចបង្កើតថ្មីជាច្រើនត្រូវបានបង្កើតឡើងដែរ។

• តើសហគ្រាសធុន តូច និងមធ្យមអាចពង្រីកខ្លួនដោយប្រើប្រាស់ ថា្នលឌីជីថលក្នុងប្រទេស និងក្រៅប្រទេស?

• គោលដៅ និង ការរំពឹងទុកទៅថ្ងៃអនាគត លើអាជីវកម្មអនឡាញ និង ថ្នាលឌីជីថល។

ទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ឆ្នាំ ២០២១ ប្រារព្ធឡើងដោយមានការគាំទ្រថវិការពី យូអិនឌីភី (UNDP) កម្ពុជា និង Konrad-Adenauer-Stiftung  ប្រចាំនៅកម្ពុជា និង មូលនិធិ ស.អ (CBRD) របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគម និងការឧបត្ថម្ភពី USAID តាមរយៈPACT Cambodia និង ចូលរួមឧបត្ថម្ភពីក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងនោះរួមមាន Partner sponsors និង National sponsors។ កម្មវិធីក៏ទទួលបានការសហការពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) មជ្ឈមណ្ឌលពត៌មានអាជីវកម្ម(BIC) និង សហព័ន្ធសេវាអប់រំកម្ពុជា។

គួរបញ្ជាក់ផងដែរថាទិវាសប្តាហ៍សហគ្រិនភាពសកល ត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅសប្តាហ៍ទី៣ប្រចាំខែវិច្ឆិកា នៅក្នុងប្រទេសជាង ១៧០ ដើម្បីអបអរនូវភាពជោគជ័យ និងឥទ្ធិពលនៃសហគ្រិននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបំបែកឧបសគ្គខាងវប្បធម៌ និងពង្រីកចំនួនមនុស្សដែលពិចារណា និងព្យាយាមដើម្បីក្លាយជាសហគ្រិននៅក្នុងឆាកជីវិតរបស់គេធ្វើអោយសេដ្ឋកិច្ចមានការរីកចម្រើន ធ្វើអោយមនុស្សមានការគិតគូរ និងពង្រឹងសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសនីមួយៗ ។

ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីខាងលើ សូមទំនាក់ទំនងមក មន្រ្តី   នៃអង្គការបណ្តាញសហគ្រិនភាពសកល កម្ពុជា តាមរយៈ៖

លេខទូរស័ព្ទ +855 70 464 688 

សារអេឡិចត្រូនិច [email protected] 

ទំព័រFacebookផ្លូវការរបស់យើង Global Entrepreneurship Network Cambodia

ឬ តាមរយៈគេហទំព័រ genglobal.org/cambodia

X
5s