មរតកបរសេដ្ឋបានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការប្រកាសបើកគម្រោងសហការជាមួយដៃគូអភិវឌ្ឍន៍ ទូតសុឆ្ឆន្ទៈ និងដៃគូសហការលក់​



ពិធីចុះហត្ថលេខា រវាងដៃគូអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋ ត្រូវបានរៀបចំធ្វើឡើងដោយជោគជ័យនៅថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ នៅការិយាល័យកណ្តាលមរតកបរសេដ្ឋ ស្ថិតនៅក្នុងផ្សារខែស៊ី (KC) ក្រោមវត្តមានចូលរួមពីប្រធានក្រុមហ៊ុន ដៃគូសហការអភិវឌ្ឍន៍ ដៃគូសហការលក់ និងភ្ញៀវកិត្តិយជាច្រើនរូបមកពីស្ថាប័ននានានៅក្នុងវិស័យរដ្ឋ សារព័ត៌មាន និងឯកជន។  

វត្តមានគណអធិបតីនៅក្នុងកម្មវិធីនេះរួមមាន លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ខេស៊ី គ្រុប (KC Group) និងជាអ្នកផ្តល់សិទ្ធិអភិវឌ្ឍន៍គម្រោងមរតកបរសេដ្ឋ លោក ហុំ ហាក់ នាយកប្រតិបត្តិ (CEO) និងជាអ្នកតំណាងទទួលបានសិទ្ធិផ្តាច់មុខក្នុងការអភិវឌ្ឍន៍គម្រោងនេះ  លោក សាវិន ហ្វីលីព និងលោក លី ណូរ៉ាដែលជាទូតសុឆ្ឆន្ទៈតំណាងឲ្យគម្រោងមរតកបរសេដ្ឋផងដែរ។ 

កម្មវិធីចុះហត្ថលេខាខាងលើរៀបចំឡើងដើម្បីប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការរវាងម្ចាស់គម្រោង ជាមួយដៃគូភិវឌ្ឍន៍ និងទូតសុឆ្ឆន្ទៈល្បីៗជាច្រើនរូប ព្រមទាំងដៃគូសហការលក់ដើម្បីបង្ហាញជំហរចូលរួមជួយជំរុញ និងជួយផ្សព្វផ្សាយលើកកម្ពស់រីហ្សតមរតកបរសេដ្ឋឲ្យទទួលបានទំនុកចិត្តក៏ដូចជាការគាំទ្រពីសាធារណៈជន។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រីហ្សតសម្រាកលំហែ និងចូលនិវត្តន៍មរតកបរសេដ្ឋកំពុងត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់តាមផែនការមេ (Master Plan) នៅលើផ្ទៃដីប្រមាណជាង ៣៥០ ហិកតា ស្ថិតនៅក្នុងឃុំ ស្វាយចចិប និងឃុំព្រះខែ  ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ 

ជាមួយនឹងផែនការអភិវឌ្ឍន៍ជាច្រើននៅក្នុងតំបន់ មរតកបរសេដ្ឋនឹងរៀបចំសាងសង់សំណង់ផ្សេងៗដែលបម្រើឲ្យការសម្រាកលំហែដូចជា អាហារដ្ឋាន ហាងកាហ្វេ សួនច្បារ ផ្ទះលំហែ មជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ  កន្លែងវាយកូនហ្គោល   និង Skybar នៅលើកំពូលភ្នំជាដើម ខណៈដែលពេលនេះក្រុមការងារកំពុងសម្រុកឈូសឆាយផ្លូវនៅក្នុងដីចម្ការសម្រាកលំហែដែលកំពុងដាក់លក់ និងនៅលើខ្នងភ្នំដើម្បីអាចឲ្យអតិថិជន ក៏ដូចជាភ្ញៀវទេសចរបានមកលេងកម្សាន្តដោយសេរី៕ 

 

 

 

X
5s