ភីហ្សាហាត់កម្ពុជាបាននាំយកភីហ្សារាងបេះដូងម្ចាស់ដើមពីអាមេរិចដំបូងគេ សម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ​



ភ្នំពេញ០៧ កុម្ភៈ ២០២២៖ ភីហ្សាហាត់កម្ពុជា (PIZZA HUT CAMBODIA) បាននាំយកភីហ្សារាងបេះដូងម្ចាស់ដើមពីអាមេរិចដំបូងគេ នាំមកជូនអតិថិជនកម្ពុជានាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ ដែលបានដាក់លក់ជូនអតិថិជនហើយនៅគ្រប់សាខា ភីហ្សាហាត់កម្ពុជាចាប់ពីថ្ងៃទី០៦ រហូតដល់ ១៥ កុម្ភៈ ២០២២ ដែលផ្តល់ជាជម្រើស នឹង គំនិតថ្មីបែបទាន់សម័យជូនដល់សុភាពបុរសទាំងឡាយ សម្រាប់រដូវកាលនៃសេចក្តីស្រលាញ់ជូនដល់ដៃគូរស្នេហា ភរិយា ម្តាយ បងប្អូនស្រី នឹង ក្រុមគ្រួសារទាំងមូល។ 

 

លោកអ្នកអាចរីករាយជាមួយការផ្តល់ជូនជាពិសេសជាឈុតក្នុងតម្លៃត្រឹមតែ $19.99 តែប៉ុណ្ណោះ ដែលអាចសន្សំបានរហូតដល់ 55% ដែលទទួលបានភីហ្សារាងបេះដូង រសជាតិគ្រឿងសមុទ្រ ត្រូពិច១ រួមជាមួយស្លាបមាន់រសជាតិញូអរលីន និងថែមជូនការ៉េមរសជាតិឈ្ងុតឆ្ងាញ់១កំប៉ុង ចំណុះ ៧៥ក្រាមផងដែរ។ ក្រៅពីនេះលោកអ្នកក៏អាចជ្រើសរើសជាភីហ្សារាងបេះដូង រសជាតិគ្រឿងសមុទ្រ ត្រូពិចផងដែរតម្លៃត្រឹមតែ $14.14 ផងដែរ។ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេ ថ្មីៗស្រស់ៗជាងគេ បង្កើនមុនគេ។

 

 

+ ការផ្ដល់ជូននេះចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ នៅគ្រប់សាខាភីហ្សាហាត់កម្ពុជាទាំងអស់។ 

+ សម្រាប់ការកុម្ម៉ង់ខ្ចប់ នឹង ដឹកជូនដល់ទីកន្លែងដោយឥតគិតថ្លៃតាមរយៈ ៖

- លេខទូរស័ព្ទ៖ 023 890 890 ឬ 023 990 990

- គេហទំព័រ៖ www.pizzahut.com.kh

- កម្មវិធីទូរសព្ទ ៖ https://bit.ly/PizzahutappKH

 

X
5s