បើកក្នុងរយៈពេលខ្លី ពេលនេះ Pizza Hut Cambodia បានប្រកាសបើកសាខាទី៥ នៅគីរីរម្យ! នឹងបន្តការពង្រីកបន្ថែមទៀត ឱ្យពាសពេញទីក្រុងភ្នំពេញឆាប់នេះៗ​



ភ្នំពេញថ្ងៃទី០២ មិនា ២០២២ព្រឹកមិញនេះ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន Pizza Hut Cambodia ជាបុត្រសម្ពន្ធ័ជាម៉ាកយីហោប៊្រេនភីហ្សាដ៏ល្បីល្បាញទូទាំងពិភពលោក បានធ្វើការប្រកាសបើក Pizza Hut Cambodia សាខាទី០៥ ដែលបំរើជូនអតិថិជននូវភីហ្សាដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ រសជាតិដើមពីអាមេរិច ដែលមានទីតាំងស្ថិតនៅលើផ្លូវមហាវិថីព្រះសីហនុ (ផ្លូវ២៧៤) កែងផ្លូវ១១៣ ជិតវិទ្យាល័យព្រះយុគន្ធរ (ផ្លូវគិរីរម្យ)  បន្ទាប់ពីបានដាក់ដំណើរការសាខាចម្បងនៅសង្កាត់បឹងកេងបង(សាខាទី៣) នឹង សាខាទី៤ ដោយទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ។ 

 

ដើម្បីចូលរួមអបអរសារទរសាខាទី៥ ដែលបើកបំរើជូនអតិថិជន Pizza Hut Cambodia នៅគ្រប់សាខាមានកម្មវីធីប្រូម៉ូសិនពិសេស គឺទិញ១ ថែម១ ដែលផ្តល់ជូនពីថ្ងៃទី០១ ដល់ ថ្ងៃទី០៧ មិនា ២០២២ សម្រាប់ការទទួលទានក្នុងហាង នឹង កុម្ម៉ង់ខ្ចប់ ពិតជាពិសេស លោកអ្នកនឹងរីករាយជាមួយរសជាតិភីហ្សារសជាតិដើមម្ចាស់ម៉ាកពីអាមេរិច ស្រួយឈ្ងុយឆ្ងាញ់ជាងគេ ថ្មីស្រស់ៗជាងគេ។ 

លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានអោយដឹងថា ការបើកដំណើរការសាខាទី៥ នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមទៅលើតំបន់ផ្លូវមហាវិថីព្រះសីហនុ ឬផ្លូវគីរិរម្យ ដើម្បីពង្រីកខ្លួនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួលដល់អតិថិជនដើម្បីឲ្យអតិថិជនទទួលបានភីហ្សារសជាតិដើមពីអាមេរិច រសជាតិឈ្ងុយឆ្ងាញ់ ថ្មីៗស្រស់ៗរបស់យើង នឹងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមចូលចិត្តការទទួលទានអាហារម៉ាកយីហោប៊្រេនរបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនកម្ពុជាយើង គាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។ លោក ហេង សេងលី បន្ថែមទៀតថា: ក្រុមហ៊ុនមានចក្ខុវិស័យ ពង្រីកខ្លួនឲ្យពាសពេញទីក្រុងភ្នំពេញក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

 

គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ទទួលទានក្នុងហាង/ ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូនដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ PizzaHut Kh APP (https://bit.ly/PizzahutappKH) , www.pizzahut.com.kh  បន្ថែមពីលើការកម្ម៉ង់ដ៏សំបូរបែប ក្រុមហ៊ុន Pizza Hut ក៏បានកំពុងធ្វើការបន្ថែម Online Payment Method ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ឥឡូវលោកអ្នកក៏អាចប្រើប្រាស់ QR PARK PAY Scan នៅគ្រប់សាខាភីហ្សាផងដែរ ដែលជាធ្វើអោយអតិថិជនកាន់តែងាយស្រួយ ដាក់បន្ថែមពីលើមាន ABA Scan ឥឡូវនេះអតិថិជនអាចទូទាត់ប្រាក់ភ្លាមៗនៅពេលដែលគាត់កម្ម៉ង់តាម App។

 

អំពីភីហ្សាហាត់

ភីហ្សាហាត់ជាបុត្រសម្ព័ន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kansas។ ភីហ្សាហាត់មានប្រតិបត្តិការជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ 

ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួរនាទីក្នុងការបម្រើជូនអាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់ដោយមិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

 

X
5s