Pizza Hut KIRIROM សាខាទី៥ Pizza Hut Cambodia បើកហើយ​



ភ្នំពេញថ្ងៃទី០៥ មិនា ២០២២: Pizza Hut KIRIROM សាខាទី៥ Pizza Hut Cambodia បើកហើយ! ទីតាំងស្ថិតនៅលើផ្លូវមហាវិថីព្រះសីហនុ (ផ្លូវ២៧៤) កែងផ្លូវ១១៣ ជិតវិទ្យាល័យព្រះយុគន្ធរ (ផ្លូវគិរីរម្យ)

កាលពីព្រឹកមិញនេះត្រូវជាថ្ងៃទី ០៥ មិនា ២០២២ នេះ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន Pizza Hut Cambodia ជាបុត្រសម្ពន្ធ័ជាម៉ាកយីហោប៊្រេនភីហ្សាដ៏ល្បីល្បាញទូទាំងពិភពលោក បានធ្វើការប្រកាសបើកជាផ្លូវការណ៌ Pizza Hut សាខាទី៥ គឺភីហ្សាហាត់គីរីរម្យ ដែលមាន ទីតាំងស្ថិតនៅលើផ្លូវមហាវិថីព្រះសីហនុ (ផ្លូវ២៧៤) កែងផ្លូវ១១៣ ជិតវិទ្យាល័យព្រះយុគន្ធរ (ផ្លូវគិរីរម្យ)។

លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានអោយដឹងថា ការបើកដំណើរការសាខាទី៥ នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមទៅលើផ្លូវមហាវិថីព្រះសីហនុ (ក្នុងតំបន់ផ្លូវគីរីរម្យ) ដើម្បីពង្រីកខ្លួនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើងខ្ញុំ ជាមួយការបង្កើនភាពកាន់ងាយស្រួលជូនដល់អតិថិជនដើម្បីឲ្យអតិថិជន ទទួលបានភីហ្សាម៉ាកភីហ្សាម្ចាស់ដើមពីអាមេរិចនឹងអាហារបែបអ៊ីតាលីដ៏សំបូរបែបជាមួយរសជាតិឈ្ងុយឆ្ងាញ់ជាងគេ ស្រួយជាងគេ គ្រឿងផ្សំថ្មីៗស្រស់ៗជាងគេ ជាមួយស្តង់ដាសុវត្ថិភាពម្ហូបអាហារលំដាប់ពិភពលោក បន្លែសុវត្ថិភាពបញ្ជាក់ដោយវិញ្ញាប័ត្រ GAP និងទឹកប្រើប្រាស់នៅក្នុងភោជនីយដ្ឋាន ត្រូវបានចម្រោះដោយម៉ាស៊ីនស្វ័យប្រវត្តិ នឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៌ប៉ាស្ទ័រជាប្រចាំ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមចូលចិត្តការទទួលទានអាហារម៉ាកយីហោប៊្រេនរបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនកម្ពុជាយើង គាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។

គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ទទួលទានក្នុងហាង/ ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូនដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ PizzaHut Kh APP (https://bit.ly/PizzahutappKH) , www.pizzahut.com.kh  បន្ថែមពីលើការកម្ម៉ង់ដ៏សំបូរបែប ក្រុមហ៊ុន Pizza Hut បានបន្ថែមមុខងារការទូរទាត់បែបឌីជីថលជាមួយ QR Scan PARK PAY តាមរយៈកម្មវិធី PARK CAFÉ APP ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ នឹង ABA, VISA Master Card

អំពីភីហ្សាហាត់

ភីហ្សាហាត់ជាបុត្រសម្ព័ន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kansas។ ភីហ្សាហាត់មានប្រតិបត្តិការជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ 

ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែងត្រឹមរយៈពេលត្រឹមតែ៣០នាទី ដែលធានាបានអតិថិជននឹងទទួលបាន ភីហ្សាក្តៅ រសជាតិដ៏ឈ្ងុយឆ្ងាញ់ជាងគេ។ ដោយក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួរនាទីក្នុងការបម្រើជូនអាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់ដោយមិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

 

X
5s