ការស្វែងរកអចលនទ្រព្យដ៏ល្អប្រណីតបំផុតរបស់ព្រះរាជាណាចក្រ នៅតែប្រព្រឹត្តទៅជាបន្តជាមួយកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧
ការស្វែងរកអចលនទ្រព្យដ៏ល្អប្រណីតបំផុតរបស់ព្រះរាជាណាចក្រ នៅតែប្រព្រឹត្តទៅជាបន្តជាមួយកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧
• អ្នកវិភាគជំនាញបានលើកឡើងថា ប្រជាជនក្នុងស្រុកកំពុងតែជំរុញចលករទីផ្សារអចលនទ្រព្យកម្ពុជា ខណៈដែលវិស័យនេះសម្របខ្លួនទៅតាមចំណង់ចំណូលចិត្ត និងតម្រូវការក្នុងស្រុក។
• ពិធីជប់លៀងនិងពិសារភោជនាហារផ្លូវការពេលល្ងាចដ៏អស្ចារ្យនឹងប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ព្រមជាមួយនឹងផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រ AsiaPropertyAwards.com និង ដៃគូបណ្តាញផ្សព្វផ្សាយ។
• ការទទួលឈ្មោះអ្នកចូលរួមប្រកួតក្នុងកម្មវិធីពានរង្វាន់នឹងបើកជាសាធារណ រហូតដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២
ភ្នំពេញ ប្រទេសកម្ពុជា - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២៖ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ បានបន្តបើកទទួលពាក្យចូលរួមក្នុងកម្មវិធីពានរង្វាន់លើកទីប្រាំពីររបស់ខ្លួននៅកម្ពុជា។
គណៈកម្មាការរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ប្រចាំឆ្នាំលើកទី ៧ នៅតែមានសុទិដ្ឋិនិយមអំពីទស្សនវិស័យចំពោះការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ច ដោយពួកគគេមានបំណងលើកស្ទួយក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យលំដាប់ខ្ពស់ និងគម្រោងគំរូនានា ដើម្បីទទួលបានពានរង្វាន់ទាំងនៅថ្នាក់ជាតិ និងតំបន់។ កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជានេះនឹងវិលត្រឡប់មកសាជាថ្មីម្តងទៀតនៅឆ្នាំ ២០២២ ក្នុងឱកាសនៃពិធីជប់លៀងនិងពិសារភោជនាហារផ្លូវការពេលល្ងាចដ៏អស្ចារ្យដែលប្រព្រឹត្តទៅដោយការចូលរួមដោយផ្ទាល់ ប្រកបដោយសុវត្ថិភាព និងវិសេសវិសាលបំផុត នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា នាថ្ងៃសុក្រ ទី ២៦ ខែសីហា ខាងមុខនេះ។
កាលបរិច្ឆេទសំខាន់ៗសម្រាប់កម្មវិធីប្រចាំឆ្នាំ ២០២២ រួមមាន៖
ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ - បិទឈប់ទទួលការចុះឈ្មោះ
ថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ - ការចុះត្រួតពិនិត្យដល់កន្លែងផ្ទាល់
ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ - ការវិនិច្ឆ័យចុងក្រោយ
ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ - ពិធីប្រគល់រង្វាន់ និងពិធីជប់លៀងនិងពិសារភោជនាហារពេលល្ងាច នៅរាជធានីភ្នំពេញ
ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ – ព្រឹត្តិការណ៍ជប់លៀងនិងពិសារភោជនាហារផ្លូវការវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់ នៅទីក្រុងបាងកក ប្រទេសថៃ
ការបញ្ជូនឈ្មោះតំណាងពីសាធារណជន និងការចុះឈ្មោះជាផ្លូវការពីក្រុមហ៊ុន និងគម្រោងដែលមានសិទ្ធិ ត្រូវបានទទួល តាមរយៈគេទំព័រនេះ៖ AsiaPropertyAwards.com/nominations
ការស្ទុះងើបឡើងវិញ និងកំណើន
បើយោងតាមក្រុមអ្នកវិភាគឈានមុខគេ បានឱ្យដឹងថា ទំនោររបស់អតិថិជនក្នុងស្រុកកំពុងជំរុញចលករដល់សកម្មភាពអចលនទ្រព្យជាច្រើន ខណៈដែលអត្រាការចាក់វ៉ាក់សាំងមានការកើនឡើងយ៉ាងខ្ពស់នៅទូទាំងប្រទេសកម្ពុជា ។
លោក ស៊ន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាប្រធានគណៈកម្មការចៅក្រមឯករាជ្យនៃកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru បានមានប្រសាសន៍ថា៖ «ចាប់តាំងពីប្រទេស កម្ពុជាបានបើកដំណើរការប្រទេសឡើងវិញកាលពីខែវិច្ឆិកានៃឆ្នាំកន្លងទៅ សេដ្ឋកិច្ចរបស់ប្រទេសបាននឹងកំពុងស្ទុះងើបឡើងវិញបន្តិចម្តងៗ ដោយសារតែប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩។ ដូចគ្នាដែរ វិស័យអចលនទ្រព្យ ក៏មានការរីកចម្រើនជាបណ្តើរៗផងដែរ បើទោះបីជាមិនទាន់ឈានដល់កម្រិតដូចមុនពេលកើតមានជំងឺកូវីដ ក៏ដោយ។ ក្នុងចំណោមលំនៅដ្ឋានជាច្រើនប្រភេទនៅលើទីផ្សារ គេសង្កេតឃើញថាបុរីមានកំណើនតម្រូវការលឿនបំផុត ដោយសារតែសន្ទុះនៃតម្រូវការយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងស្រុក។ បុរីគឺជាទ្រព្យសកម្មដែលងាយលក់ដូរ ដែលជាហេតុធ្វើឱ្យវាមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនខ្មែរ មិនត្រឹមតែសម្រាប់ការរស់នៅប៉ុណ្ណោះទេ ហើយ ថែមទាំងអាចដាក់លក់ និងជួលរកប្រាក់ចំណេញផងដែរ»។
លោកបានបន្ថែមថា៖ «ថ្មីៗនេះ ក្រុមអ្នកអភិវឌ្ឍជាច្រើនបានបង្វែរទិសដៅវិនិយោគរបស់ពួកគេពីការអភិវឌ្ឍខុនដូទៅជាបុរីវិញ។ ហេតុផល គឺដើម្បីបង្វែរតម្រូវការពីអ្នកទិញបរទេសមកអ្នកទិញក្នុងស្រុក ដែលបច្ចុប្បន្នមានអំណាចទិញកាន់តែច្រើនឡើងៗ។ ឥឡូវនេះ ទីផ្សារពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការក្នុងស្រុក។ ដូច្នេះហើយ ការបង្វែរទិសដៅគម្រោងអភិវឌ្ឍថ្មីដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អ្នកទិញក្នុងស្រុក គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។ យ៉ាងណាមិញ ខុនដូ គឺស័ក្តិសមនឹងអ្នកធ្វើការវ័យក្មេងដែលចង់បញ្ចៀសការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅមក ក្នុងទីក្រុងភ្នំពេញ។ លោក ស៊ន បានមានប្រសាសន៍ថា “ដើម្បីកំណត់គោលដៅប្រជាសាស្រ្តនេះ ក្រុមអ្នកអភិវឌ្ឍមួយចំនួនកំពុងទាញយកប្រយោជន៍ពីការទម្លាក់តម្លៃ និងលក្ខខណ្ឌទូទាត់ដែលមានភាពបត់បែន ដើម្បីរក្សាតម្លៃគម្រោងក្នុងកម្រិតសមរម្យ និងមានភាពទាក់ទាញគួរជាទីចង់បាន» ។
ប្រភេទពានរង្វាន់
នៅឆ្នាំនេះ កម្មវិធីនឹងផ្តល់ពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍ ការអភិវឌ្ឍ និងការរចនាប្លង់ល្អបំផុត រួមជាមួយនឹងការទទួលស្គាល់ពិសេស។ មិនតែប៉ុននោះ អ្នកអភិវឌ្ឍក៏អាចចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីអភិវឌ្ឍលំនៅដ្ឋានឆ្នេរសមុទ្រល្អបំផុតថ្មីស្រឡាង ដែលមានរាយបញ្ជីសង្ខេបខុនដូ អាផាតមិន លំនៅដ្ឋាន និងផ្ទះវីឡាល្អបំផុតនៅក្នុងតំបន់សក្តានុពលនៃក្រុងព្រះសីហនុ និងកំពត។
កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងប្រព្រឹត្តទៅស្របតាមវិធានការ សុខភាព និងសុវត្ថិភាព ដូចជាការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ការស្កែន QR ការថតវាស់កម្តៅ ការអនុវត្តអនាម័យដៃ ការរក្សាគម្លាតសុវត្ថិភាព និងការបាញ់សម្លាប់មេរោគជាប្រចាំ។
ម្ចាស់ជ័យលាភីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងមានសិទ្ធិចូលរួមការប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយស “ល្អបំផុតប្រចាំអាស៊ី” ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru វគ្គផ្តាច់ព្រ័ត្រលើកទី ១៧ ដែល នឹងរៀបចំជាម្ចាស់ផ្ទះនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ៩ ខែធ្នូ។
បេក្ខភាពដែលជាប់វគ្គផ្តាច់ព្រ័ត្រនឹងដើរតាមគន្លងជោគជ័យរបស់ Urbanland ដែលបានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍល្អបំផុតកាលពីឆ្នាំមុននៅឯកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៦ ។ ក្រុមហ៊ុននេះបានបន្តធ្វើជាតំណាងរបស់កម្ពុជានៅក្នុងការប្រកួតលើពានរង្វាន់ ចំនួនបួនប្រភេទក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru វគ្គផ្តាច់ព្រ័ត្រ លើកទី ១៦។
កញ្ញា កឹម ស៊ីថេន នាយិកាផ្នែកលក់នៃក្រុមហ៊ុនអឺបេនលែនបានឲ្យដឹងថា៖ «យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែងដែលបានទទួលនូវពានរង្វាន់ដល់ទៅ 7 សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន (Urbanland) យើងខ្ញុំគឺគម្រោង បុរីចន្ទគីរី។ ទស្សន:វិស័យរបស់យើងខ្ញុំគឺចង់ធ្វើឲ្យជីវិតរស់នៅរបស់អ្នករស់នៅកាន់តែប្រសើរជាងមុនចាប់ផ្តើមពី ទីកន្លែងមួយ និងសហគមន៍មួយ ហើយយើងខ្ញុំក៏ប្តេជ្ញាថានឹងចូលរួមលើកតម្កើងស្តង់ដារក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរបន្តទៅទៀត ជាពិសេសផ្តោតទៅលើ គុណភាព ភាពធន់ និងការរចនា ដែលមានស្តែងតាមគម្រោងនានាដែលយើងខ្ញុំបានអភិវឌ្ឍ និងរចនាកន្លងមក»។
ពានរង្វាន់ដ៏មានកិត្យានុភាព
ក្រុមអ្នកអភិវឌ្ឍ និងគម្រោងល្អបំផុត និងរឹងមាំបំផុតរបស់ប្រទេស បានទទួលងារដ៏មានកិត្យានុភាពសរុបចំនួន ១៩ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៦ រួមទាំងពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើមផ្នែកអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំផងដែរ។ ពានរង្វាន់ត្រូវបានប្រគល់ជូនលោកស្រី ច័ន្ទ ខេធើរីន ដែលជានាយិកាក្រុមហ៊ុន Goldfame Group និងជាស្ថាបនិក និងនាយិកាប្រតិបត្តិ Urban Village & Factory Phnom Penh ជាស្ត្រីដំបូងគេបង្អស់ដែលបានទទួលងារនេះ។
ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ក្នុងវគ្គ edition កាលពីឆ្នាំមុន បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញលើកដំបូងបង្អស់របស់កម្មវិធី ដែលចាក់ផ្សាយនៅលើគេហទំព័រ AsiaPropertyAwards.com និងវេទិកាឌីជីថលជាច្រើន រួមជាមួយនឹងការចាក់ផ្សាយឈុតពិសេសៗនៅលើបណ្តាញ History Channel ។ នៅឆ្នាំ ២០២១ កម្មវិធីពិសារភោជនាហារប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru ត្រូវបានប្រារព្ធធ្វើឡើងជាបន្តបន្ទាប់តាមប្រព័ន្ធអនឡាញ រាប់បញ្ចូលទាំងពានរង្វាន់នៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកាក្នុងឆ្នាំកន្លងទៅ ដែលមានចំនួនអ្នកចូលទស្សនា រួមទាំងអ្នកវិនិយោគអចលនទ្រព្យផងដែរ ជាង ៤៣៧,០០០ដង ក្នុងរយៈពេលត្រឹមតែ ២ ខែ នៅទូទាំងពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលមកកាន់ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការគឺ AsiaPropertyAwards.com ។