ភោជនីយដ្ឋាន ផាកកាហ្វេ បានប្រកាសបើកសម្ពោធជាផ្លូវការសាខាខេត្តកំពង់ស្ពឺ ដែលជាទីកន្លែងកំពុងអភិវឌ្ឍខ្លាំងលើវិស័យទេសចរណ៍​



ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍និងឧហ្សាហកម្មមួយនេះ។

ការបើកសម្ពោធនេះ សបញ្ជាក់ពីការបោះជំហានមួយថ្មីទៀតក្នុងការពង្រីកវិសាលភាពលើការបម្រើជូនអាហារនិងភេសជ្ជៈសុខភាពនៃភោជនីដ្ឋាន ផាកកាហ្វេដែលជាភោជនីដ្ឋានដែលឈានមុខគេ និងពេញនិយមលើអាហារដែលល្អដល់សុខភាពជាមួយនឹងមុខម្ហូបសំបូរបែបដែលចំអិនឡើងដោយអនាម័យខ្ពស់ ហើយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់ស្របតាមស្តង់ដារសុវត្ថភាពចំណីអាហារ។

លោក ហេង សេងលី ប្រធានក្រុមអគ្គនាយកប្រតិបត្តិក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប បានបញ្ជាក់ថា៖  ៉ វត្តមាន ផាកកាហ្វេ លើផ្លូវជាតិលេខ ៤ ក្នុងខេត្តកំពង់ស្ពឺនេះ ជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ការបង្កើតការងារប្រមានជាង ៣០ កន្លែង និងការបណ្តុះបណ្តាលធនធានមនុស្សតាមលក្ខណៈស្តង់ដាអន្តរជាតិ  ជាពិសេសជំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាយើង ក្នុងគោលដៅចូលរួមជាមួយយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ធយភាពក្រីក្រ ។  ៉

ក្នុងឱកាសបើកសម្ពោធនេះដែរ ផាកកាហ្វេ ក៏នាំយក ម៉ាសចំនួន ៥០០ ប្រអប់ អាល់កុលលាងដៃចំនួន ១៥០ លីត្រ និងសម្ភារៈមួយចំនួនទៀត សម្រាប់ជាការចូលរួមការពារ និងគាំទ្រដល់សហគមន៏ក្នុងការបង្ការជំងឺកូវីដ១៩ ផងដែរ។

សម្រាប់ប្រជាជនខេត្តកំពង់ស្ពឺ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺអាចស្វែងរក 

ទីតាំងរបស់ ផាក កាហ្វេ កំពង់ស្ពឺ ដែលទីតាំងនោះស្ថិតនៅ  ភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និយាយរួមគឺនៅលើផ្លូវជាតិលេខ ៤ស្រាប់តែម្ដង។ 

កាន់តែងាយស្រួលលោកអ្នកអាចធ្វើដំណើរតាម Google maps នេះ៖ [https://goo.gl/maps/bQnYdPknUEbuDCeV6]( https://goo.gl/maps/bQnYdPknUEbuDCeV6)។  

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់៖

● លេខទូរសព្ទ៖ 023 990 990

● កម្មវិធីទូរសព្ទ PARK CAFE ៖ [http://bit.ly/ParkCafeApp](http://bit.ly/ParkCafeApp)

● Telegram Channel: [https://t.me/PARKCAFEKH](https://t.me/PARKCAFEKH)

● ហ្វេសបុកផេក៖ Park Café ៕

 

 

 

X
5s