One70 ខុនដូប្រណីត ៣៧ជាន់ លំដាប់ផ្កាយប្រាំលេចជារូបរាងនៅចំកណ្ដាលរាជធានីភ្នំពេញ
វិស័យសំណង់ប្រទេសកម្ពុជាកំពុងមានការរីកចម្រើន មិនថាមានការរំខានពីជំងឺឆ្លងជាសកលកូវីដ ១៩ ក៏ដោយ។ ការអភិវឌ្ឍ និងវិនិយោគលើវិស័យអចលនទ្រព្យហាក់នៅមានដំណើរការល្អ ការសាងសង់នូវរាល់សំណង់អគារនានាក៏មិនបង្អង់ដៃ ដូចជាអគារខុនដូប្រណីត One70 នេះស្រាប់។
នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ ខុនដូ One70 បានរៀបចំពិធីសម្ពោធ និងបើកការលក់ជាផ្លូវការនូវគម្រោងខុនដូររបស់ខ្លួនចាប់ពីថ្ងៃនេះតទៅ ដោយមានការចូលរួមពីឯកឧត្តម បេង ដាណារ៉ា ស្នងការរងទទួលបន្ទុកផែនផុសភារនៃស្នងការក្រុងភ្នំពេញ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូបទៀត។ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ាឃ្លាំងមឿង ក្នុងខណ្ឌដូនពេញជាបេះដូងនៃរាជធានីភ្នំពេញ បានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនសម័យថ្មី នូវបទពិសោធន៍ជីវិតបែបទំនើបស៊ីវិល័យ ការរស់ប្រកបដោយផាសុកភាព និងភាពថ្លៃថ្នូរ។ សំណង់អគារសាងសង់ឡើងទៅតាមបច្ចេកទេសត្រឹមត្រូវ គិតគូរដល់សុវត្ថិភាពនិងស្ដង់ដារសំណង់ជាចំបង ធានាបាននូវភាពរឹងមាំ បំពាក់នូវគ្រឿងបរិក្ខារល្អៗ រចនាបទបែបទាន់សម័យ។
លោក Yang Qi នាយកប្រត្តិបត្តក្រុមហ៊ុន New Moment បានថ្លែងក្នុងកម្មវិធីនេះថា ក្រុមហ៊ុនយើងសម្រេចចិត្តមកវិនិយោគវិស័យខុនដូនៅកម្ពុជាក្នុងឆ្នាំ២០១៩កន្លងទៅ ដោយយើងសង្កេតឃើញថាកម្ពុជាជាប្រទេសដែលកំពុងរីកលូតលាស់ខ្លាំងលើវិស័យសំណង់ និងមានតម្រូវការខ្លាំងក្នុងរស់នៅ ជាមួយគ្នានេះ ដោយយោងតាមអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road) ជាពិសេសបានទទួលការលើកស្ទួយខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគវិស័យមួយនេះ ។ លោកក៏បានបន្ថែមថា ខុនដូ One70 នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុនយើងនឹងក្លាយជាផ្នែកមួយនៃការជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជាផ្នែកមួយជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែទំនើប ស៊ីវិល័យ ងាយស្រួល ស្តង់ដារ និង មានផាសុខភាពបំផុត។
បន្ថែមពីនេះផងដែរ លោក តាំង ម៉េងហ៊ុយ ជា Channel Director នៃក្រុមហ៊ុន New Moment បានបញ្ជាក់ថា ខុនដូរ One70 បង្កើតឡើងដោយមានលក្ខណៈពិសេសដែលគួរជាទីចាប់អារម្មណ៍ ដូចជាទីតាំងនៅចំតំបន់ដែលប្រជុំទៅដោយការតភ្ជាប់នៃច្រវ៉ាក់សេដ្ឋកិច្ចដែលនៅជិតអគារពាណិជ្ជកម្ម ភោជនីយដ្ឋាន សាលារៀន សកលវិទ្យាល័យ ហាងកាហ្វេ មជ្ឍមណ្ឌលកម្សាន្ត អគារ Vatanak Capital ស្ថានទូត មន្ទីរពេទ្យកាល់ម៉ែត តំបន់ពាណិជ្ជកម្មបឹងកក់ប្រមូលផ្ដុំទៅដោយក្រុមហ៊ុនជាច្រើនដែលជាសរសៃឈាមសេដ្ឋកិច្ច។
ខុនដូប្រណីត One70 នឹងផ្តល់ជូនលោកអ្នកនូវភាពងាយស្រួល និង សំបូរបែបក្នុងការរស់នៅជាមួយនឹង Skybar នៅជាន់ទី ៣៧ អមមកដោយសួរច្បារធម្មជាតិដ៏ស្រស់ស្អាតគ្រប់ជាន់ទាំងអស់ អាចឲ្យលោកអ្នកលម្ហែអារម្មណ៍បានពីការនឿយហត់។ នៅទីនេះក៏មានភោជនីយដ្ឋានលំដាប់ផ្កាយ ៥ ដែលបម្រើជូននូវម្ហូបអាហារដ៏ឆ្ងាញ់ពិសា លោកអ្នកអាចមកទទួលទានជាលក្ខណៈគ្រួសារបង្កើនបរិយាកាសដ៏ស្និតស្នាលជាមួយគ្នា ឬសម្រាប់ការណាត់ជួបពិសេសរបស់លោកអ្នក ដែលនឹងផ្តល់នូវបរិយាកាសដ៏រ៉ូមែនទិក។ កាន់តែអស់ក្ដីបារម្ភទៅលើបញ្ហាសន្តិសុខ អនាម័យ និងការថែទាំនានា ព្រោះនៅទីនេះមានផ្តល់នូវសេវាកម្មអនាម័យ សម្អាតបន្ទប់ សំលៀកបំពាក់ ការបញ្ជាទិញទំនិញ កក់សំបុត្ររថយន្ត ឡានក្រុង តាក់ស៊ីន សំបុត្រយន្តហោះ និងសេវាកម្មផ្សេងៗទៀត ដែលបង្កភាពងាយស្រួលជូនលោកអ្នកយ៉ាងពិតប្រាកដ។
ជាមួយឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន New Moment ក៏បានសម្រេចចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិជាភ្នាក់ងារលក់ទៅឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យចំនួន៣ធំៗ ដូចជា ក្រុមហ៊ុន Vin Grow Realty, ក្រុមហ៊ុន GC Realty និង ក្រុមហ៊ុន Ipin Realty ដើម្បីធ្វើការផ្សព្វផ្សាយ និង លក់គម្រោងខុនដូ 0ne70 ជាសាធារណៈ ចាប់ពីពេលនេះតទៅ។
លោកអ្នកក៏អាចមានជម្រើស ៣ ប្រភេទពី One 70 ដែលជាប្រភេទខុនដូបន្ទប់គេង ១ ខុនដូបន្ទប់គេង ៣ និងខុនដូបន្ទប់គេង ៣ ទៅតាមចំណង់ចំណូលចិត្ត។ លើសពីនេះ លោកអ្នកក៏នៅអាចហាត់ប្រាណ ហែលទឹក គយគន់មើលទេសភាពទីក្រុងទាំងមូលដ៏ស្រស់ស្អាតពីលើអាកាសបានផងដែរ។
សម្រាប់ថ្ងៃសម្ពោធជាផ្លូវការនេះ ខុនដូ One70 នឹងមានការបូកបន្ថែមចំនួន 1,000$ ដល់អតិថិជនដែលធ្វើការកក់ចំនួន 2000$ និង មានការបូកបន្ថែមជូន 2% ផងដែរ តម្លៃមានចាប់ពី 55,xxx$ ឡើងទៅ រំលស់រយៈពេល2ឆ្នាំ ដោយឥតការប្រាក់។
ខុនដូ One70 គ្រប់យ៉ាងត្រូវបានគិតគូររួចជាស្រេចសម្រាប់សុភមង្គលរបស់លោកអ្នក!
សម្រាប់ព័ត៌មានបន្ថែម និងទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមពី One70៖
លេខទូរសព្ទ៖ 069 456 234 / 015 86 8666
Official Facebook Page: https://www.facebook.com/ONE70Condos