ត្រៀមខ្លួនហើយឬនៅ! ពិព័រណ៍ការងារប្រចាំឆ្នាំដ៏ធំរបស់​ CamboJob មានក្រុមហ៊ុនល្បីៗរាប់រយចូលរួម​



CamboJob Career Fair 2022 ជាពិព័រណ៍ការងារដ៏ធំជាងគេនៅឆ្នាំ២០២២ដែលរៀបចំឡើងក្នុងថ្ងៃ២០-២១​ សីហា  ដោយមានវត្តមានក្រុមហ៊ុនឯកជនល្បីៗជាង ១០០ ស្ថាប័នរង់ចាំសម្ភាសន៍អ្នកចូលរួម​ដោយផ្ទាល់ និងជាឱកាសសម្រាប់សិស្ស​ និស្សិតដែលមិនទាន់បញ្ចប់ការសិក្សាបានស្វែងយល់ពីទីផ្សារការងារផងដែរ​។ ​

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក្រុមហ៊ុន CamboJob បានអញ្ជើញវាគ្មិនល្បីៗមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្រោមប្រធានបទ​ ”រៀនចប់ធ្វើអីគេ” ដែលធ្វើឡើងនៅថ្ងៃទី ២០ សីហា នាម៉ោង ២រសៀល និង “ការដណ្តើមការងារមនុស្សដោយមនុស្សយន្ត” ធ្វើឡើងនៅថ្ងៃទី ២១ សីហា នាម៉ោង ២រសៀល។

​ លើសពីនេះទៅទៀតអ្នកចូលរួមនឹងរីករាយជាមួយកម្មវិធីពិសេសៗជាច្រើនទៀតដូចជា ការបង្ហាញសមិទ្ធផលរបស់និស្សិតលើផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែងមនុស្សយន្ត ដោយអ្នកចូលរួមអាចធ្វើការបោះឆ្នោតដើម្បីស្វែងរកអ្នកដែលទទួលបានជ័យលាភីឈ្នះរង្វាន់ផងដែរ។

កាន់តែរីករាយ និងរំភើបជាងនេះទៅទៀតនោះ អ្នកចូលរួមដែលបានទទួលការសម្ភាសន៍ពីព្រឹត្តិការណ៍នេះ នឹងទទួលបានឱកាសបង្វិលកងផ្សងយករង្វាន់ពីកម្មវិធី ដូចជាដបទឹក កែវទឹកដ៏ស្រស់ស្អាត សំបុត្រកុន កាបូបស្ពាយ ស្ពីកឃើ smart watch និងរង្វាន់ធំទូរស័ព្ទដៃទំនើបជាច្រើនគ្រឿងទៀតផង។

បន្ថែមពីនេះទៅទៀត អ្នកដែលចូលចិត្តថតរូបគឺអាចរីករាយជាមួយកន្លែងថតរូបស្អាតៗជាច្រើន និងគ្រាន់តែថតរូប ហើយ Check-In នៅក្នុងពិព័រណ៍ការងារនឹងមានឱកាសចាប់យករង្វាន់ផងដែរ។ 

អ៊ីចឹងកុំភ្លេចចូលរួម CamboJob Career Fair 2022 ដែលធ្វើឡើងនៅក្នុងថ្ងៃ២០-២១ សីហា​ ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ដើម្បីស្វែងរកការងារក្នុងក្តីស្រម៉ៃ ឱកាសបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនល្បីៗ និងចូលរួមបោះឆ្នោតជូននិស្សិតដែលប្រកួតប្រជែងមនុស្សយន្តផងដែរ។ 

ព្រឹត្តិការណ៍ដ៏ពិសេសនេះបង្កើតឡើងពិសេសសម្រាប់ សិស្ស និស្សិត និងបុគ្គលិកទាំងអស់ដើម្បីមានឱកាសស្វែងរកចំណេះដឹងថ្មីៗអំពីអាជីព ការងារ និងធ្វើបែបម៉េចទើបរីកចម្រើនទាំងក្នុងវិស័យការងារ។

មកចូលរួមពិព័រណ៍ការងារដោយសេរីនៅក្នុង​ថ្ងៃ២០-២១ សីហា ២០២២នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដើម្បីកុំឱ្យឱកាសការងារជាច្រើនរំលងផុតទៅ 

លេខទូរស័ព្ទទំនាក់ទំនង៖ 015 69 75 01

       081 69 75 01

 

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ 

ហ្វេសប៊ុកផេក៖ CamboJob | Facebook

 

X
5s