Park Café បាត់ដំបងបានបើកដំណើរការជាផ្លូវការ ជាមួយអាហារនិងភេជ្ជះសុខភាពសម្បូរបែបជាប់មាត់ស្ទឹងសង្កែ​



នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ នេះ ផាកកាហ្វេបាត់ដំបង បានសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ផេង សិទ្ធី អភិបាលក្រុង បាត់ដំបង ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍នេះ។

ខេត្តបាត់ដំបងជាតំបន់មួយដែល មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនរួមមាន ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មជាដើម។ ដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាបំរើអោយវិស័យទេសចរណ៍បានរីកចំរើនឡើងផងដែរដូចជា ផ្លូវថ្នល់ សួនច្បារ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ការដឹកជញ្ជូន មណ្ឌលកម្សាន្តមនុស្សពេញវ័យដែលជម្រុញការរៀបចំតំបន់ទេសចរណ៍ជាច្រើនកន្លែងសំរាប់ភ្ញៀវទេសចរណ៍ មកលំហែកំសាន្ដ និងស្នាក់នៅក្នុងខេត្ដប្រកបដោយផាសុខភាព។

ក្រៅពីនេះនៅមានដងស្ទឹងសង្កែដែលជា គោលដៅ ទេសចរណ៍បែប វប្បធម៌ ប្រវត្ដិសាស្ដ្រ ធម្មជាតិ និងកែច្នៃ ជាសក្ដានុពលដ៏សំខាន់។ 

ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរនិង មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងប្រជាជនជាច្រើនកុះករទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈសុខភាព ពង្រីកការវិនិយោគមកដល់។ ជាមួយនឹងការបង្កើតការងារប្រមានជាង៣០កន្លែង និងការបណ្តុះបណ្តាលធនធានមនុស្សតាមលក្ខណៈស្តង់ដាអន្តរជាតិ និង 

ជុំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាយើង ក្នុងគោលដៅចូលរួមជាមួយយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ធយភាពក្រីក្រ ។

 គួររំលឹកផងដែរថា ផាកកាហ្វេ ជាភោគជនីយដ្ឋាន ដែលបំរើជូនអាហារ ភេសជ្ជះសុខភាព ដូចជា គុយទាវ កាហ្វេ ដែលមានរសជាតិឈ្ញុយ ឆ្ញាញ់ និង ជាទីកន្លែងបង្កើនមិត្តភាព សហគ្រិនភាព ដៃគូរពាណិជ្ជកម្ម ដោយ គ្រប់ភេសជ្ជះបានប្រើទឹកឃ្មុំ, ទឹកដោះគៅស្រស់អត់ជាតិខ្លាញ់, អាហារអត់ប៊ីចេង, និង ប្រេងអូលីវ ល្អពិសេសសំរាប់សុខភាពអតិថិជន។

សម្រាប់ទីតាំងងាយស្រួលរកមែនទែនគឺស្ថិតនៅតាទល់មុខមណ្ឌលសុខភាពស្វាយប៉ោតាមបណ្តោយដងស្ទឹងសង្កែក្បែរសួនសេះហោះចុះពីផ្លូវជាតិលេខ៥ត្រឹមតែ៨៨ម៉ែតប៉ុណ្ណោះ។ សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ បាត់ដំបង

ផាកកាហ្វេសាខាបាត់ដំបងក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda Nham24 និង WOWNOW ផងដែរ។ 

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់៖  

- ទំនាក់ទំនងលេខទូរស័ព្ទ៖ 023 990 990។

- តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត 

- ហ្វេសបុកផេក៖ Park Café

 

 

 

X
5s