Park Cafe, Pizza Hut Cambodia និង (YEAC) សមាគមន៌សហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតកម្មវិធី FoodTech Startup Talk-2023!​



កាលពីល្ងាចថ្ងៃសុក្រទី២៤ មិនា ២០២៣, ក្រុមហ៊ុន United Food Group (UFG) ដែលជាក្រុមហ៊ុនមេរបស់ Park Cafe និង Pizza Hut Cambodia បានសហការជាមួយ(YEAC) សមាគមន៌សហគ្រិនវ័យក្មេងកម្ពុជា និងមាន ការចូលរួមបត្ថម្ភធំដោយ ក្រុមហ៊ុន Atech Group Co.,LTD, ក្រុមហ៊ុន Bloc Delivery, ក្រុមហ៊ុន KOFI, ក្រុមហ៊ុន LEE FOOD, ធនាគារ CHIEF, បានរៀបចំកម្មវិធី FoodTech Startup Talk-2023! ដើម្បីចូលរួមលើកស្ទួយ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យម្ហូបអាហារនៅកម្ពុជាអោយសមស្រមទៅតាមការវិវត្តន៌របស់ពិភពលោក និយាយដោយឡែក និងដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិនិយាយជារួម។

លោកហេង សេងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន UNITED FOOD GROUP បានអោយដឹងថាៈ កម្មវិធីនេះគឺជាផ្នែកមួយនៃសកម្មភាពសង្គមរបស់ក្រុមហ៊ុន “GIVE BACK to Community” ក្នុងការចូល រួមអភិវឌ្ឍន៌សហគមន៌តាមរយៈ ការបង្កើតកម្មវិធីចែករំលែកចំណេះដឹង បទពិសោធន៌ និងគំនិតល្អៗទៅអោយសិស្សានុសិស្ស យុវជន និង សហគ្រិនវ័យក្មេងមានឳកាសចូលរួមស្តាប់/ ផ្លាស់ប្តូរគំនិតល្អនិងបង្កើតបណ្តាញអាជីវកម្មរបស់ពួកគាត់អោយកាន់តែប្រសើរថែមមួយកំរិតទៀត។ កម្មវិធីបច្ចេកវិទ្យាក្នុងវិស័យម្ហូបអាហារ FoodTech Startup Talk-2023! និងរៀបចំជារៀងរាល់ខែ។ 

 

គួរបញ្ជាក់ផងដែរកម្មវិធីនេះមានការគាំទ្រដោយ EDI, CIC, និងដៃគូរផ្សព្ធផ្សាយគឺមានដូចជា៖ Business Cambodia, Khmer Note, Khmer Press, Biz-Khmer។ 

សូមចូលមើលតំណភ្ជាប់នេះសម្រាប់វីដេអូនៃសកម្មភាពក្នុងកម្មវិធី៖ https://youtu.be/0ULGOrp7G4s

 

X
5s