Cambodia Kids Academy បានត្រឡប់មកវិញហើយ!!​



កម្មវិធីដែលបុត្រធីតារបស់លោកអ្នករង់ចាំយ៉ាងអន្ទៈសារបានត្រលប់មកវិញហើយ ជាមួយនឹងការពាំនាំមកនូវបទពិសោធន៍ថ្មី បរិយាកាសថ្មីដែលមានផ្តល់ជូនក្នុងកម្មវិធី “Cambodia Kids Academy” ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ និងសហការរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាសៀមរាប។

 

 

ចំពោះលោកអ្នកដែលមានបុត្រធីតាចាប់ពីអាយុ ១២ ដល់ ១៦ឆ្នាំ កំពុងស្វែងរកកម្មវិធីដែលជួយឲកុលបុត្រកុលធីតាររបស់លោកអ្នកទទួលបានបទពិសោធន៍ថ្មីៗបន្ថែមពីការសិក្សានៅសាលារៀនមានដូចជា ការបណ្តុះភាពក្លាហាន បង្កើនភាពឈ្លាសវៃ យល់ដឹងពីសង្គមខាងក្រៅ បង្កើននូវទំនាក់ទំនង ល្អៗជាមួយកុមារឆ្នើមៗដែលមក ពីបណ្ដារប្រទេសអន្តរជាតិដទៃទៀត ស្វែងយល់អំពីវប្បធម៌​​ប្រពៃណីខ្មែរក្នុងតំបន់ជាច្រើននៅលើទឹកដីអង្គរ ខេត្តសៀមរាប ក៏ដូចជាការបណ្តុះភាពជាអ្នកដឹកនាំដល់បុត្រធីតាផងដែរ។

 

 

 

JCI Cambodia Kids Academy (CKA) គឺជាកម្មវិធីកម្មសិក្សាសម្រាប់កុមារ អាយុពី ១២-១៦ ដែលមានរយៈពេល ៤ ថ្ងៃ ៣ យប់។ យើងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយយើងបានរៀបចំកម្មវិធីពិសេសៗជាច្រើន ក្នុងគោលបំណងលើកកម្ពស់នូវវប្បធម៌ខ្មែរ និងការអភិវឌ្ឍន៍យុវជនជំនាន់ក្រោយដើម្បីមានភាពជាអ្នកដឹកនាំនាពេលអនាគត។

 

ជាពិសេស នៅក្នុងឆ្នាំនេះ JCI Cambodia Kids Academy ពិតជាមានមោទនភាពដែលទទួលបាននូវការគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា ថែមទៀតផង។

 

 

 

តម្លៃនៃការបើកទទួលការចុះឈ្មោះវគ្គដំបូងក្នុងការចូលរួមកម្មវិធី ៖

+ សម្រាប់កុមារជនជាតិកម្ពុជា: ៣០០ដុល្លារ/ម្នាក់

+ សម្រាប់កុមារជនជាតិបរទេស: ៣៥០ដុល្លារ/ម្នាក់

តំលៃសំបុត្ររួមបញ្ចូល៖

- ការស្នាក់នៅចំនួន ០៤ ថ្ងៃ ០៣ យប់

- ម្ហូបអាហារ និងអាហារសម្រន់ផ្សេងៗ

- មធ្យោបាយធ្វើដំណើរ

- ធានារ៉ាប់រងសុវត្ថិភាពក្នុងអំឡុងពេលថ្ងៃកម្មវិធី

- អាវយឺតកម្មវិធីចំនួន ០២

- ដបទឹក និងសម្ភារៈផ្សេងៗមួយចំនួនទៀត

 

រួសរាន់ឡើងចុះឈ្មោះឥឡូវនេះតាមតំណលីង: https://forms.gle/gH2arCqJrFRcmwdW8  

ចាប់អារម្មណ៍ចង់ចុះឈ្មោះ ឬលោកអ្នកចង់ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយះ ៖ 

+855 96 713 4628 (Telegram)

ឬគេហទំព័រ៖ https://www.facebook.com/jcicambodiakidsacademy 

 

 

 

X
5s