កម្មវិធី 8TEEN Talent Party​



កម្មវិធី 8TEEN Talent Party បង្កើតឡើងដើម្បីអោយមានការជួបជុំអាហារសាមគ្គី ក៏ដូចជាការថ្លែងអំណរគុណ ទៅដល់បងប្អូនសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist រួមទាំងដៃគូរសហការ  ដែលបានរួមដំណើរការងារជាមួយគ្នាកន្លងមក ក្រោមអធិបតីកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវ:ជនកម្ពុជា។ 

ក្នុងនោះដែរ ឯកឧត្ដម ក៏បានលើកឡើងថា អរគុណទៅដល់ 8TEEN ដែលបានរៀបចំការកម្មវិធីនេះឡើង ដើម្បីអោយមានពេលវេលាជួបជុំគ្នាដោយផ្ទាល់ជាមួយសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist។ ថ្មីបើយុទ្ធនាការ Beyond The Game បានរំលងផុតទៅប៉ុន្ដែអនុស្សាវារីយ៍នៅបន្សល់ទុកជាច្រើន ហើយបើគ្មាន Beyond The Game ម្លោះគាត់មិនបានស្គាល់បងប្អូន Social Influencers ទាំងអស់ទេ ហើយទាំងនេះគឺយើងទាំងអស់គ្នាមានគោលដៅរួមមួយដើម្បីចូលរួមយុទ្ធនាការ និង មានឱកាសបង្ហាញពីមោទន:ភាពរបស់ជនជាតិខ្មែរ។ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន8TEEN Communication បានសម្ភោធជាផ្លូវការនៅថ្ងៃទី 08 ខែ 08 ឆ្នាំ 2018 ជាមួយនឹង influencer 8 នាក់ ដែលឈរលើចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃដ៏មោះមុត។ បើរាប់មកដល់ពេលនេះគឺជាឆ្នាំទី៦ ដែល 8TEEN Communication បានបង្កើតឡើង និងបានពង្រីកខ្លួនយ៉ាងធំ ជាមួយនឹង សិល្បៈករសិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist និងដៃគូរសហការ រាប់រយនាក់ដូចដែលបានបង្ហាញនៅក្នុងកម្មវិធីជួបជុំនេះ។ សម្រាប់បច្ចុប្បន្ននេះក្រុមហ៊ុន 8TEEN មានផ្តល់នូវសេវាកម្មដូចជា៖

- Influencer Marketing & Management 

- Digital Marketing

- Event Management & advertising 

- Production & Content Creation

ជាមួយគ្នានោះដែរ លោកជំទាវ យក់ ឆេងលាង(PZee) ស្ថាបនិក និង នាយកប្រតិបត្តិ ក្រុមហ៊ុន 8TEEN Communication បានថ្លែងសារបើកកម្មវិធី និង ថ្លែងអំណរគុណដ៏មានន័យនិងកក់ក្ដៅទៅកាន់អ្នកចូលរួម ហើយកាន់តែគួរអោយចាប់អារម្មណ៍ទៀតនោះ លោកជំទាវបានលើកឡើងថា 8TEEN មានទស្សនៈវិស័យក្នុងការលើកតម្កើនវិស័យ Influencers Marketing និង Media នៅក្នុងប្រទេសកម្ពុជាអោយមានការរីកចម្រើន និងទទួលស្គាល់នៅលើឆាកអន្តរជាតិ។ លោកជំទាវបានបន្ថែមថា 8TEEN បានធ្វើការសហការជាមួយក្រុមហ៊ុនដៃគូរជាច្រើនដូចជា ក្រុមហ៊ុនជាតិ និង ក្រុមហ៊ុនអន្តរជាតិ ដែលក្នុងនោះក៏មានការសហការជាមួយស្ថាប័នឯកជនអង្កការក្រៅរដ្ឋាភិបាលនិងស្ថាប័នរដ្ឋជាដើម។ ក្រុមហ៊ុន8TEENបានរីកធំធាត់ហើយបន្តដំណើរហូតបានមកដល់សព្វថ្ងៃនេះក៏ដោយសារតែមានការគាំទ្រ និងទំនុកចិត្តពីដៃគូរសហការអតិថិជនក្រុមការងារ ជាពិសេសបងប្អូនសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist ដែលបានចូលរួមយ៉ាងសកម្មនិងជាដៃគូរដ៏ល្អតាំងពីឆ្នាំ2018រហូតមកដល់ថ្ងៃនេះ ។ 

ទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/share/v/FYFR1gURWGjWzayU/?mibextid=WC7FNe

X
5s