ការប្រកួតស្នាដៃនៃគំនិតច្នៃប្រឌិត រដូវកាលថ្មីបានមកដល់ទៀតហើយជាមួយប្រាក់រង្វាន់​ ៥លានរៀល!​​



កម្មវិធី​«ប្រកួតស្នាដៃនៃគំនិតច្នៃប្រឌិត រដូវកាលទី៤ ឆ្នាំ២០២៤ ដោយប្រើផលិតផល បំពង់ទីបជ័រសញ្ញាឥន្ទ្រី​»​​ រដូវកាលទី៤​បានចាប់ផ្ដើមម្ដងទៀតហើយ​ ដែលតាមផែនការមានការ ចូលរួមដោយគណៈធិបតី លោកគ្រូ អ្នកគ្រូ សិស្ស​ និងនិស្សិតមកពីគ្រឹះស្ថានសិក្សាផ្សេងៗជាង 100នាក់។ 

 

នាថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកម្មវិធីជំនួបសំណេះសំណាល រវាងអ្នកស្រី សុច ច័ន្ទម៉ូលីណា តំណាងក្រុមហ៊ុន យូភីជី ផាយផ៍ ឯ.ក និង លោក ភន់ យ៉ាណុត នាយកសាលារៀនវីឌីស៊ី បានបង្ហើបឲ្យដឹងពីកម្មវិធីប្រកួតប្រជែងលើកនេះ។

 

ក្រុមហ៊ុន យូភីជី ផាយផ៍ ឯ.ក ឯកទេសខាងផលិត និងផ្គត់ផ្គង់បំពង់ទីបជ័រ និងគ្រឿងតំណ គុណភាពលំដាប់ពិភពលោក ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពស្តង់ដារ ISO 9001:2015 ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា​ បានចូលរួម ចំណែកលើកកម្ពស់ការច្នៃប្រឌិត​ដោយប្រើផលិតផលរបស់ខ្លួនដែលជាគ្រឿងបង្គុំដ៏សំខាន់មួយក្នុងវិស័យសំណង់។​

 

អ្នកស្រី សុច ច័ន្ទម៉ូលីណា តំណាងក្រុមហ៊ុន យូភីជី ផាយផ៍ ឯ.ក ​បានលើកឡើងដូច្នេះថា​ ការប្រកួតប្រជែងនេះមានគោលដៅសំខាន់គឺលើក កម្ពស់ស្នាដៃច្នៃប្រឌិតវត្ថុសិល្ប: ដោយប្រើប្រាស់បំពង់ទីបជ័រសញ្ញាឥន្ទ្រី ដោយការ ទទួលពាក្យប្រកាសចាប់ផ្ដើមតាំងពីថ្ងៃទី១៥ មិថុនារហូតដល់បំណាច់ខែកក្កដា។ បេក្ខជនជាសិស្សានុសិស្សនិងនិស្សិតមានពេល១ខែពេញពោលគឺពីថ្ងៃទី១សីហា រហូតដល់ថ្ងៃទី៣១ ខែសីហា ​ឆ្នាំ២០២៤​​ សម្រាប់ធ្វើការលើកិច្ចការរបស់ខ្លួន។ អ្នកស្រីបន្តទៀតថា ការប្រគល់ស្នាដៃជូនគណៈកម្មការជ្រើសរើសជ័យលាភីធ្វើឡើងពីថ្ងៃទី១ សីហា ដល់ថ្ងៃទី៣០​ សីហា​​ ហើយការប្រកាសលទ្ធផលធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

 

សូមមើលលក្ខខណ្ឌខាងក្រោម

 

 

X
5s