សណ្ឋាគារ Novotel ដ៏ប្រណីតចាប់ផ្ដើមបើកដំណើរការនៅសង្កាត់បឹងកេងកងទី១ ក្នុងទីក្រុងភ្នំពេញ ស័ក្ដិសមបំផុតសម្រាប់ការស្នាក់នៅលំហែកាយ​



សណ្ឋាគារ Novotel ផ្ដល់ជូននូវបដិសណ្ឋារកិច្ចប្រកបដោយភាពច្នៃប្រឌិតប្រចាំតំបន់បឹងកេងកងទី១ ដែលគេស្គាល់ថា ជាតំបន់ប្រកបដោយសក្ដានុពល ប្រមូលផ្ដុំទៅដោយភោជនីយដ្ឋាន អាជីវកម្ម និងកន្លែងកម្សាន្តជាច្រើន។

សណ្ឋាគារណូវ៉ូតែលគឺជាសណ្ឋាគារមួយដ៏ល្បីល្បាញដែលស្ថិតនៅក្រោមក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិឈ្មោះ Accor ។ សណ្ឋាគារដ៏ប្រណីតនេះបានបើកសម្ពោធដាក់ឱ្យដំណើរការនូវសាខាថ្មីរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាដោយដាក់ឈ្មោះជាផ្លូវការថា "សណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ១" ឬជាភាសាអង់គ្លេសថា “Novotel Phnom Penh BKK 1” ។

 

សណ្ឋាគារថ្មីនេះត្រូវបានរចនាឡើងស្របតាមបរិបទសម័យថ្មី ដោយបានបំពាក់នូវគ្រឿងបរិក្ខាទំនើបៗ ងាយស្រួលក្នុងការប្រើប្រាស់ និងមានផ្ដល់ជូននូវជម្រើសមុខម្ហូបដ៏សំបូរបែប ព្រមទាំងសម្ភារៈហាត់ប្រាណជាច្រើនប្រភេទផងដែរ។ លើសពីនេះទៅទៀត សណ្ឋាគារក៏មាននូវកម្មវិធីសុខភាពដើម្បីធានាបានថាភ្ញៀវដែលចូលស្នាក់នៅទាំងភ្ញៀវជាអ្នកធុរកិច្ច និងភ្ញៀវដែលធ្វើដំណើរកម្សាន្តទូទៅទទួលបានការយកចិត្តទុកដាក់យ៉ាង កក់ក្ដៅនិងបទពិសោធន៍ដ៏អស្ចារ្យពីសណ្ឋាគារដ៏ប្រណីតរបស់យើង។

លោក Garth Simmons ប្រធានផ្នែកប្រតិបត្តិការ (COO) របស់ក្រុមហ៊ុន Accor ទទួលបន្ទុកផ្នែកសណ្ឋាគារកម្រិតស្តង់ដារខ្ពស់ កម្រិតមធ្យម និងកម្រិតសមរម្យប្រចាំនៅតំបន់អាស៊ី បានលើកឡើងថា "ការបើកសម្ពោធសណ្ឋាគារ Novotel Phnom Penh BKK 1 គឺជាពេលវេលាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ដោយសារតែយើងបាននាំយកប្រេនNovotel ដ៏ល្បីល្បាញមកបើកដំណើរការនៅក្នុងតំបន់មជ្ឈមណ្ឌលដ៏រស់រវើកកណ្ដាលទីក្រុងភ្នំពេញ។ នេះគឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើង ក្នុងការរួមចំណែកដល់ភាពរីកចម្រើននៃវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នៅតំបន់អាស៊ី"។ លោក Garth បានបន្តថា "កម្ពុជាមានសក្ដានុពលខ្លាំងដែលអាចឈានទៅរកភាពរីកចម្រើនបានយ៉ាងលឿនរហ័ស ហើយយើងមានមោទកភាពណាស់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ ជាក់ស្ដែង សណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ១ដែលជាសណ្ឋាគារទី ៩ របស់យើងនៅក្នុងប្រទេសកម្ពុជានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តរបស់យើងទៅលើសក្តានុពលទីផ្សារគ្មានដែនកំណត់នៅកម្ពុជា"។

ដើម្បីជាកំណត់ត្រាពីការបើដំណើរការរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ សណ្ឋាគារណូវ៉ូតែលកំពុងប្រកាសដាក់ឱ្យដំណើរការនូវបន្ទប់ The Square Ballroom ក៏ដូចជាបន្ទប់ប្រជុំចំនួន ៤ (បួន) បន្ថែមទៀត ដែលភ្ញៀវអាចមើលឃើញ និងរីករាយជាមួយទេសភាពរបស់ទីក្រុងពីតំបន់បឹងកេងកង ១។ ភ្ញៀវគ្រប់រូបនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ចំពោះការរៀបចំព្រឹត្តិការណ៍ ឬការប្រជុំនានាដែលធ្វើឡើងនៅ សណ្ឋាគារណូវ៉ូតែល  បឹងកេងកង ភ្នំពេញ។ សម្រាប់ការជួបជុំពិភាក្សាការងារ ឬការជួបជុំលំហែរកាយ ភ្ញៀវគ្រប់រូបច្បាស់ជាមិនចង់រំលងពីការជ្រើសរើសបន្ទប់ Ballroom ឬបន្ទប់ប្រជុំនៅឯ សណ្ឋាគារណូវ៉ូតែល  បឹងកេងកង ភ្នំពេញ នោះទេ។

ចំពោះបន្ទប់ Ballroom ដែលអាចផ្ទុកមនុស្សបានចំនួន ៣០០ នាក់ ត្រូវបានបំពាក់ដោយអេក្រង់ LED ដ៏ធំមួយ និងកន្លែងធ្វើការដែលមានទំហំធំទូលាយ។ ហើយចំពោះបន្ទប់ប្រជុំទាំង ៤ ត្រូវបានរៀបចំប្រកបដោយលក្ខណៈពិសេស និងអាចផ្ទុកមនុស្សរហូតដល់ទៅ ១០០ នាក់។ ក្នុងចំណោមបន្ទប់ប្រជុំទាំង ៤ មានបន្ទប់ប្រជុំចំនួន ២ ដែលមានយ៉ (Balcony) លយចេញទៅខាងក្រៅ ដែលអនុញ្ញាតឱ្យអ្នកចូលរួមប្រជុំអាចចេញទៅស្រូបយកខ្យល់អាកាស និងទទួលបានអារម្មណ៍ស្រស់ស្រាយអំឡុងពេលសម្រាកផងដែរ។

សណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ១មានបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅទំនើបៗ សរុបចំនួន ២៥៤ បន្ទប់ រាប់ចាប់តាំងពីបន្ទប់ប្រភេទ Superior រហូតដល់បន្ទប់ប្រភេទ Executive Suites ដែលអាចមើលឃើញទេសភាពទីក្រុង ឬទន្លេមេគង្គបាន។ បន្ទប់នីមួយៗមានជញ្ជាំងសិល្បៈគំនូរចម្រុះពណ៌ ដែលគូរដោយវិចិត្រករក្នុងស្រុក ដែលបង្ហាញពីសកម្មភាពផ្សេងៗ និងប្រវត្តិរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍។ ភ្ញៀវដែលចូលស្នាក់នៅក្នុងបន្ទប់ប្រភេទ Executive អាចចូលទៅកាន់បន្ទប់ទទួលភ្ញៀវពិសេស (Executive Lounge) នៅជាន់ទី ២០ ដែលមានកន្លែងប្រជុំបែបឯកជនសម្រាប់ពិភាក្សាការងារ និងសម្រាប់បង្កើតបណ្ដាញទំនាក់ទំនងក្នុងសង្គម។

លក្ខណៈពិសេសដ៏លេចធ្លោមួយនោះគឺការសហការរបស់យើងជាមួយវិចិត្រករដែលមានទេពកោសល្យ លោក FONKi ដោយលោកបានរួមបញ្ចូលការរចនាគំនូរបែបខ្មែរ បារាំង និងកាណាដា យ៉ាងស្រស់ស្អាតនៅពាសពេញសណ្ឋាគារ តាមរយៈការប្រើប្រាស់ទេពកោសល្យដ៏ប៉ិនប្រសប់ខាងផ្នែកគូរគំនូរក្បាច់ខ្មែរ។ ស្នាដៃសិល្បៈទាំងនេះ បានរំលេចឱ្យឃើញនូវទស្សនីយភាពនៃទីតាំងដ៏ល្បីល្បាញជាច្រើននៅក្នុងទីក្រុងភ្នំពេញដោយភ្ជាប់រឿងរ៉ាវអតីតកាលរហូតមកដល់បច្ចុប្បន្ន។

លោក Julien A. Péchey អ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ១ បានមានប្រសាសន៍ថា "យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ភ្ញៀវរបស់យើងទាំងអស់ និងណែនាំឱ្យស្គាល់នូវបទពិសោធន៍ថ្មីនៅសណ្ឋាគារណូវ៉ូតែលជាលើកដំបូងនៅទីក្រុងភ្នំពេញ។ សណ្ឋាគាររបស់យើងផ្តល់ជូននូវគ្រឿងបរិក្ខារដ៏ប្រណីត និងទីធ្លាទំនើបប្រកបដោយផាសុកភាព ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជាទីស្រលាញ់ ដូចជាគ្រួសារ មិត្តភក្ដិ ក្រុមការងារ ឬចំណាយពេលសម្រាប់ខ្លួនឯងផ្ទាល់ផងដែរ។ ទីតាំងនៃសណ្ឋាគាររបស់យើងក៏អាចបំពេញសេចក្ដីត្រូវការរបស់អ្នកធុរកិច្ច និងអ្នកធ្វើដំណើរកម្សាន្ត ដែលកំពុងស្វែងរកកន្លែងសម្រាកលំហែកាយដែលមិនអាចបំភ្លេចបាន។   

នៅក្នុងសណ្ឋាគារមានភោជនីយដ្ឋាន Makila ដែលជាកន្លែងទទួលទានអាហារពេញមួយថ្ងៃដោយមានផ្តល់នូវរសជាតិម្ហូបបែប Basque ដ៏គួរឱ្យទាក់ទាញ។ បរិយាកាសដូចទៅនឹងតំបន់ Basque នេះត្រូវបានបន្ថែមជាមួយនឹងការតាំងបង្ហាញឈើច្រត់ Makila ការតុបតែងផ្លែម្ទេសប្រភេទ Espelette និងសំពត់បុរាណ Basque ពណ៌ក្រហម ដែលត្រូវបានបញ្ចូលក្នុងសិល្បៈសម័យទំនើប។ មុខម្ហូបនីមួយៗមានរសជាតិដើមមកពីតំបន់ Basque ជាមួយនឹងរសជាតិបែបបារាំងលាយឡំជាមួយផងដែរ។ មុខម្ហូបពិសេសៗរួមមានដូចជា មុខម្ហូប Snail crème brûlée មុខម្ហូប Chicken Basquaise និងមានបង្អែម Gâteau Basque ដ៏ឈ្ងុយឆ្ងាញ់ទៀតផង។

សណ្ឋាគារក៏មានបារ Kaixo Bar ដែលមានន័យថា "ជម្រាបសួរ" ជាភាសា Basque មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីក្បែរកន្លែងទទួលភ្ញៀវ ដើម្បីស្វាគមន៍ភ្ញៀវដែលអញ្ជើញមកដល់សណ្ឋាគារ ជាមួយនឹងភេសជ្ជៈជាច្រើនប្រភេទ រួមទាំងស្រាក្រឡុករសជាតិដើមពីតំបន់ Basque ។ នៅពេលរសៀល ភ្ញៀវអាចរីករាយជាមួយការសម្រាកលំហែ ពិសារតែដ៏មានឱជារស ក្លិនឈ្ងុយ និងអាហារសម្រន់ដែលមានរួមបញ្ចូលគ្នារវាងរសជាតិ Basque និងរសជាតិម្ហូបខ្មែរ។

 

 

បន្ទាប់ពីដំណើរកម្សាន្ត ឬមានកិច្ចប្រជុំពេញមួយថ្ងៃ ភ្ញៀវអាចសម្រាកលំហែកាយដោយការហែលទឹកលេងកម្សាន្តក្នុងអាងទឹកដ៏មានផាសុកភាព ឬហាត់ប្រាណនៅកន្លែងហាត់ប្រាណដែលមានបំពាក់ឧបករណ៍គ្រប់ប្រភេទដែលរៀបចំដោយសណ្ឋាគារណូវ៉ូតែលផ្ទាល់តែម្ដង។ ទន្ទឹមនឹងនេះ នៅ In Balance by Novotel ភ្ញៀវក៏អាចសម្រាកលំហែកាយដោយម៉ាស្សានៅ Bodia Spa ដើម្បីធ្វើសរសៃ និងសម្រួលអារម្មណ៍ឱ្យមានភាពស្រស់ស្រាយក្នុងចិត្ត។ លើសពីនេះ ដើម្បីទទួលបានភេសជ្ជៈឈ្ងុយឆ្ងាញ់ និងអាហារសម្រន់ដែលជំនួយដល់សុខភាព ភ្ញៀវអាចទៅទទួលទាននៅ Rosemary Pool Bar ដែលមានទីតាំងនៅជាប់នឹងអាងហែលទឹកតែម្ដង។

ក្នុងឱកាសបើកសម្ពោធលើកដំបូង សណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ១ មានការផ្ដល់ជូនតម្លៃបន្ទប់ពិសេស ចាប់ពី ១០៣+++ ដុល្លារឡើងទៅក្នុងមួយយប់ ជាមួយនឹងការទទួលបានប័ណ្ណរួមបញ្ចូលអាហារ និងភេសជ្ជៈក្នុងតម្លៃ ១៥ ដុល្លារក្នុងមួយបន្ទប់ និងក្នុងមួយយប់ផងដែរ។ ការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤។ លើសពីនេះ សណ្ឋាគារផ្តល់ការស្នាក់នៅ និងអាហារពេលព្រឹកដោយឥតគិតថ្លៃសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ រហូតដល់ទៅ២នាក់ ដែលស្នាក់នៅក្នុងបន្ទប់តែមួយ។

សណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ១ក៏ជាផ្នែកមួយនៃកម្មវិធី ALL - Accor Live Limitless ដែលជាកម្មវិធីមួយរបស់ក្រុមហ៊ុន Accor ។ ក្នុងកម្មវិធីនេះភ្ញៀវដែលចូលស្នាក់នៅ ឬចូលទទួលទានអាហារនៅក្នុងសណ្ឋាគារ អាចរីករាយនឹងការទទួលបានអត្ថប្រយោជន៍ដូចជារង្វាន់លើកទឹកចិត្ត សេវាកម្មបន្ថែម និងបទពិសោធន៍ថ្មីៗឥតដែនកំណត់។ ជាងនេះទៅទៀត ការចូលជាសមាជិករបស់កម្មវិធី ALL - Accor Live Limitless គឺមានភាពងាយស្រួល និងឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ all.com ដើម្បីចុះឈ្មោះ។

អំពី Novotel

សណ្ឋាគារ Novotel, Suites & Resorts មានគោលបំណងផ្តល់ជូននូវសណ្ឋាគារដែលជាគោលដៅរបស់ភ្ញៀវគ្រប់រូប។ សណ្ឋាគារនេះមានការរចនាឡើងប្រកបដោយផាសុកភាព និងផ្តល់ថាមពលដល់ភ្ញៀវដែលមកស្នាក់នៅ ដើម្បីឱ្យពួកគេអាចសម្រាក និងចំណាយពេលដើម្បីរីករាយជាមួយនឹងពេលវេលាដ៏សែនមានន័យ។ សណ្ឋាគារនេះមានបន្ទប់ស្នាក់នៅទំនើប និងរមណីយដ្ឋានដ៏ចម្រុះជាច្រើន និងព្រមទាំងមានផ្តល់ជូននូវសេវាកម្មជាច្រើនសម្រាប់ភ្ញៀវដែលធ្វើដំណើរក្នុងគោលបំណងអាជីវកម្ម និងភ្ញៀវដែលធ្វើដំណើរកម្សាន្តទូទៅ។ សណ្ឋាគារមានទាំងបន្ទប់ធំទូលាយ ប្រភេទបន្ទប់ដែលមានការរចនាតាមបែបធម្មជាតិ និងតាមបែបទាន់សម័យទំនើប និងងាយស្រួលប្រើប្រាស់។ សណ្ឋាគារមានការបម្រើជូននូវម្ហូបអាហារ ២៤ ម៉ោងជារៀងរាល់ថ្ងៃ ជាមួយនឹងជម្រើសមុខម្ហូបដែលមានផាសុកភាព កន្លែងប្រជុំធំទូលាយ និងបុគ្គលិករួសរាយ ថែមទាំងមានការយកចិត្តទុកដាក់យ៉ាងសកម្ម។ សណ្ឋាគារមានទីតាំងល្អ ស័ក្ដិសមសម្រាប់ភ្ញៀវជាលក្ខណៈគ្រួសារ មានកន្លែងទទួលភ្ញៀវប្រកបដោយពហុគោលបំណង និងកន្លែងហាត់ប្រាណដែលប្រកបដោយភាពងាយស្រួល។ សណ្ឋាគារ Novotel មានសាខាជាង ៥៣០ ទីតាំងនៅក្នុង ៦០ ប្រទេស និងជាផ្នែកមួយនៃក្រុមហ៊ុន Accor ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខគេនៅលើពិភពលោក ដែលមានអចលនទ្រព្យសរុបជាង ៥៥០០ ទីតាំងនៅក្នុង ១១០ ប្រទេសជាង។ សណ្ឋាគារ Novotel ក៏ជាផ្នែកមួយនៃកម្មវិធី ALL - Accor Live Limitless ដែលជាកម្មវិធីភក្ដីភាព ដោយមានផ្តល់ជូនរង្វាន់ សេវាកម្មបន្ថែម និងបទពិសោធន៍ថ្មីៗជាច្រើន៕

novotel.com | all.com | group.accor.com

 

X
5s