ក្រុមហ៊ុន Vietjet ទទួលបានជ័យលាភីឆ្នាំ 2024 បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលស្ថិតនៅក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 នៅវៀតណាម​



ភ្នំពេញ ថ្ងៃទី 26 ខែសីហា ឆ្នាំ 2024 – ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ 2024 ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍ ទទួលបានតំណែងជាក្រុមហ៊ុនដ៏កំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលរបស់វៀតណាម។

ប្រទេសកម្ពុជា ក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរទៅមកពីសៀមរាបទៅហាណូយ។

កាលពីដើមឆ្នាំនេះ Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានចុះផ្សាយក្នុងបញ្ជីក្រុមហ៊ុនកំពូលទាំង 50 នៅវៀតណាម ប្រចាំ 2024 ដោយទស្សនាវដ្ដី Forbes Vietnam ដែលនេះបង្ហាញពីអាជីវកម្មឈានមុខគេលើវិស័យផ្សេងៗគ្នានៅលើទីផ្សារភាគហ៊ុនរបស់ប្រទេស។

ការជ្រើសរើសរបស់ Forbes វៀតណាម ដាក់ចូលក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 គឺជាដំណើរការដ៏ម៉ត់ចត់ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យដំបូង ដោយផ្អែកលើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តលើកំណើនប្រាក់ចំណូល ប្រាក់ចំនេញ ផលត្រឡប់មកវិញពីទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន (ROE) ផលត្រឡប់មកវិញលើដើមទុនដែលបានប្រើ (ROC) និងកំណើនប្រាក់ចំណូលក្នុងមួយភាគហ៊ុន (EPS) ពីឆ្នាំ 2019 ដល់ឆ្នាំ 2023 រួមជាមួយនឹងមុខតំណែងឧស្សាហកម្ម គុណភាពអភិបាលកិច្ច និងកំណើនអាជីវកម្មស្របតាមការរំពឹងទុក។

ក្រុមហ៊ុន Vietjet ដែលជាប់ចំណាត់ថ្នាក់ទី 5 នៃប្រាក់ចំណូលក្នុងចំណោមក្រុមហ៊ុនដែលបានស្ថិតនៅក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំងនេះ បានចេញរបាយការណ៍ពីប្រាក់ចំណូលចំនួន 58,300 ពាន់លានដុង (ប្រហែល 2,3 ពាន់លានដុល្លារ) នៅក្នុងឆ្នាំ 2023 ដែលនេះឆ្លុះបញ្ចាំងពីកំណើនគួរឱ្យកត់សម្គាល់ 45% ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនដ៏សំខាន់ នេះគូសបញ្ជាក់ពីការងើបឡើងវិញដ៏រឹងមាំនៃប្រតិបត្តការអាជិវកម្មរបស់ Vietjet និងយុទ្ធសាស្រ្តកំណើនប្រកបដោយនិរន្តរភាព។

យុទ្ធសាស្ត្រជំរុញបន្តរីកចម្រើនអាជីវកម្មឱ្យបានខ្លាំងក្លារបស់ Vietjet ឆ្នាំ 2024 ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ ទទួលបាននូវប្រាក់ចំណូលល្អប្រសើរឡើងលើសពីការរំពឹងទុក។

ដើម្បីជួយសម្រួលដល់ការពង្រីកបណ្តាញ និងចំនួនភ្ញៀវធ្វើដំណើរ Vietjet បានបញ្ជាទិញយន្តហោះ A330neo widebodies ចំនួន 20 គ្រឿងនៅក្នុងកម្មវិធីតាំងពិព័រណ៍ Farnborough International Airshow ឆ្នាំ 2024 ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយថ្នាក់ដឹកនាំពិភពលោកក្នុងវិស័យអវកាស និងវិស្វកម្ម Rolls-Royce និង Lufthansa Technik ផងដែរ។ 

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Vietjet ក៏បានធ្វើកិច្ចព្រមព្រៀងអាកាសចរណ៍ដ៏សំខាន់មួយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ ដោយបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលរួមមានផែនការបង្កើតកន្លែងជួសជុលថែទាំយន្តហោះ (MRO) របស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសឡាវ។

គំនិតផ្តួចផ្តើមរបស់ Vietjet ថ្មីទាំងនេះបានរួមចំណែកដល់ការកត់ត្រាកំណើនប្រាក់ចំណូលនៅក្នុងឆមាសទីមួយនៃឆ្នាំ 2024។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ 2024 ប្រតិបត្តិការរបស់ក្រុមហ៊ុន Vietjet បើទោះបីជាប្រឈមនឹងជំងឺឆ្លងរាតត្បាតនៅឆ្នាំ 2019 ក៏ដោយ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន 13.1 លាននាក់នៅលើជើងហោះហើរប្រកបដោយសុវត្ថិភាព ចំនួន 70,154 ក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ 2024។

ក្នុងឆមាសទីមួយនៃឆ្នាំ 2024 ទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោកក៏ដោយ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Vietjet បានកើនឡើង 15% ពីមួយឆ្នាំទៅមួយឆ្នាំដល់ 34,016 ពាន់លានដុង (ប្រហែល 1.36 ពាន់លានដុល្លារ) និងប្រាក់ចំណេញមុនពន្ធកើនឡើង 433% ដល់ 1,311 ពាន់លានដុង (ប្រហែល។ 52.5 លានដុល្លារអាមេរិក) លើសពីផែនការប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន 21% ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានរក្សាចំណាត់ថ្នាក់ឥណទាន VnBBB-ដ៏រឹងមាំ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ខ្ពស់បំផុតនៅក្នុងប្រទេសវៀតណាម។

ចាប់តាំងពីការចេញផ្សាយលក់មូលបត្រ IPO របស់ខ្លួនមក ភាគហ៊ុនរបស់ក្រុមហ៊ុន Vietjet (HOSE: VJC) នៅតែមានតម្លៃខ្ពស់ដោយអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដែលជំរុញដោយប្រាក់ចំណេញកាន់តតែរឹងមាំ។ ជាញឹកញាប់ក្រុមហ៊ុន Vietjet ត្រុវបានចុះផ្សាយថាជាក្រុមហ៊ុនកំពូលទាំង 50 របស់ Forbes វៀតណាម ដែលធ្វើឱ្យ Vietjet បានទទួលការសរសើរជាច្រើន រួមទាំងថាជា "ក្រុមហ៊ុនអាកាសចរណ៍ ដែលមានការគ្រប់គ្រងហិរញ្ញវត្ថុល្អបំផុត" ពីការបោះពុម្ពផ្សាយហិរញ្ញវត្ថុអន្តរជាតិ ការទទួលស្គាល់ជាក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង 50 សម្រាប់ការផ្តល់ហិរញ្ញប្បទានដ៏រឹងមាំដោយ Airfinance Journal និងចំណងជើង "ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត" ពី AirlineRatings។

នៅខែធ្នូ ឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានចាប់ផ្តើមជើងហោះហើរឥតឈប់រវាង ខេត្តសៀមរាប និងទីក្រុងហាណូយ។ ការប្រកាសផ្លូវថ្មីនេះ បានធ្វើឡើងក្នុងពិធីមួយនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មវៀតណាម-កម្ពុជា នៅទីក្រុងហាណូយដោយមានវត្តមាន លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងប្រធានក្រសួងមន្ទីរនានា និងឧស្សាហកម្មមកពីប្រទេសទាំងពីរ។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

 

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com 

 

 

 

 

X
5s