ការប្រារព្ធពិធីអបអរសារទរនូវឧត្តមភាពធុរកិច្ចក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៤ ការទទួលស្គាល់ម៉ាកយីហោ នយោជក និងថ្នាក់ដឹកនាំធុរកិច្ច
កម្ពុជា ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ - ជាមួយនឹងចំណេះដឹងផ្នែកអាជីវកម្ម មធ្យោបាយ និងជំនាញជាង 20 ឆ្នាំនៅក្នុងទ្វីបអាស៊ី Influential Brands® ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកជំរុញនូវភាពរីកចម្រើនដោយប្រារព្ធការអបអរសាទរ "ជើងឯកនៃឧត្តមភាព" និងជំរុញការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមក្រុមហ៊ុនកំពូលៗនៅក្នុងតំបន់អាស៊ី។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។
លោក Jorge Rodriguez នាយកគ្រប់គ្រង Influential Brands® មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្គាល់ភាពល្អឥតខ្ចោះនៃអាជីវកម្ម និងភាពធន់ដែលបានបង្ហាញដោយក្រុមហ៊ុននៅកម្ពុជាក្នុងអំឡុងពេលបរិយាកាសធុរកិច្ចមិនច្បាស់លាស់កន្លងមក។ ប៉ុន្មានឆ្នាំកន្លងមកនេះ វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែខ្ញុំជឿថា វាក៏បង្ហាញឱ្យក្រុមហ៊ុននូវឱកាសមួយចំនួនដើម្បីពង្រឹង និងជំរុញអាជីវកម្មរបស់ពួកគេ។ តាមរយៈបណ្តាញដ៏ធំទូលាយរបស់យើងជាសកល និងជាតំបន់ យើងជឿជាក់ថាក្រុមហ៊ុនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍តាមរយៈការផ្លាស់ប្តូរ និងការបង្កើតបណ្តាញជាមួយនឹងក្រុមហ៊ុនល្អបំផុតនានានៅក្នុងតំបន់។”
នៅក្នុងឆ្នាំដែលអាជីវកម្មកំពុងផ្លាស់ប្តូរ និងសម្របខ្លួនដើម្បីប្រឈមមុខនឹងពិភពឌីជីថលថ្មី Influential Brands® ស្វែងរកការទទួលស្គាល់ម៉ាកយីហោដែលអាចបង្កើតថ្មី និងរក្សាភាពស៊ីចង្វាក់ជាមួយអ្នកប្រើប្រាស់ បុគ្គលិក និងអ្នកពាក់ព័ន្ធជាទូទៅ។
កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 នៅសណ្ឋាគារ Novotel Phnom Penh BKK 1 Influential Brands (ASIA) បានជួបជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ជាង 40 នាក់ ដែលបង្ហាញពីគោលបំណង គោលដៅ និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីអបអរភាពល្អឥតខ្ចោះនៃអាជីវកម្មនៅតំបន់អាស៊ី។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រផ្នែកទំនាក់ទំនងសាធារណៈនិងដៃគូទំនាក់ទំនងដោយក្រុមហ៊ុន TWPR។
លោក ប៊ុន បូរ៉ាថៃ ដែលជាតំណាងនៃ Influential Brands® ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “គោលដៅរបស់យើង គឺនាំយកម៉ាកយីហោកម្ពុជាទៅកាន់ជួរមុខនៃតំបន់អាស៊ី។ យើងជឿជាក់ថាសក្តានុពលដែលមិនទាន់អាចប្រើប្រាស់បានរបស់កម្ពុជាអាចឆ្លើយតបនឹងអតិថិជននៅទូទាំងតំបន់ បង្កើតឱកាសសម្រាប់ការរីកចម្រើន កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌។”
ដោយផ្អែកលើប្រធានបទនៃភាពជាអ្នកដឹកនាំ ម៉ាកយីហោ និងការចូលរួមរបស់និយោជិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់អាជីវកម្មណាមួយ ពានរង្វាន់ទាំងប្រាំមានដូចខាងក្រោម៖
ពានរង្វាន់តាមប្រភេទនីមួយៗអនុវត្តទៅតាមលក្ខណៈវិនិច្ឆ័យជាក់លាក់មួយដោយផ្អែកលើការវិភាគទិន្នន័យបែបបរិមាណ និងបែបគុណភាព។
ពានរង្វាន់ម៉ាកយីហោកំពូល និងឆ្នើម ម៉ាកយីហោត្រូវតែមានការយល់ឃើញជាវិជ្ជមាននៅក្នុងក្រសែភ្នែករបស់អ្នកប្រើប្រាស់/អ្នកទិញទំនិញ។ ខ្សែស្រឡាយទូទៅក្នុងចំណោមម៉ាកយីហោឆ្នើម គឺជាការសង្កត់ធ្ងន់របស់ពួកគេទៅលើការច្នៃប្រឌិត ភាពស៊ីសង្វាក់ក្នុងការផ្តល់សេវាកម្មតាមការសន្យា និងភាពស្មោះត្រង់ជាច្រើនឆ្នាំនៃការបម្រើតម្រូវការទីផ្សារ។ កិច្ចខិតខំប្រឹងប្រែងបែបនេះត្រូវបានវាយតម្លៃដោយអ្នកប្រើប្រាស់ ហើយត្រូវបានឆ្លុះបញ្ចាំងនៅក្នុងចំណែកទីផ្សារ។
ពានរង្វាន់និយោជកឆ្នើម និយោជកត្រូវតែមានការយល់ឃើញជាវិជ្ជមាននៅក្នុងក្រសែភ្នែករបស់បុគ្គលិកផ្ទាល់របស់ពួកគេ។ ការវាស់វែងមួយចំនួនរួមមានការចូលរួមរបស់បុគ្គលិកប្រកបដោយអត្ថន័យ វប្បធម៌ក្រុមហ៊ុនរឹងមាំ និងការអនុវត្តធនធានមនុស្សពាក់ព័ន្ធក្នុងយុគសម័យឌីជីថល។
ជារៀងរាល់ឆ្នាំ អ្នកប្រើប្រាស់ជាង 25,000 នាក់/អ្នកទិញទំនិញ និងបុគ្គលិកជាង 50,000 នាក់ត្រូវបានស្ទង់មតិនៅទូទាំងតំបន់អាស៊ី។
លោក Jorge Rodriguez នាយកគ្រប់គ្រងនៃ Influential Brands® បានមានប្រសាសន៍បន្ថែមថា "យើងស្វាគមន៍ក្រុមហ៊ុនទាំងនៅក្នុងវិស័យ B2B និង B2C ដើម្បីចូលរួមជាមួយ Influential Brands Asia ។ សមាជិករបស់យើង គឺជាក្រុមហ៊ុនល្បីឈ្មោះមួយចំនួនមកពីតំបន់អាស៊ី រួមទាំងក្រុមហ៊ុនអាស៊ីដូចជា AirAsia, ThaiBev, Central Group, Chow Tai Fook, UOB, CapitaLand, Frasers Hospitality, Changi Airport, Gardens by the Bay, Bangkok Bank, Grab, Shopee និងក្រុមហ៊ុនជាសកលដូចជា Coca Cola, Estee Lauder, Shiseido, Pernod Ricard, Simmons, Sephora ជាដើម។ តាមរយៈការសហការគ្នាជាមួយក្រុមចម្រុះនៃ ‘Best in Business’ យើងមានមោទនភាពក្នុងការគាំទ្រពួកគេបង្កើតអាជីវកម្មដ៏ជោគជ័យដែលបង្កើតតម្លៃ និងត្រូវបានទទួលស្គាល់សម្រាប់សារៈសំខាន់ និងឧត្តមភាពរបស់ពួកគេ។”
ការយល់ដឹងបឋមពីការស្ទង់មតិក៏បង្ហាញថា ជំងឺរាតត្បាត កូវីដ-១៩ បានដើរតួនាទីក្នុងការការសម្រេចចិត្តរបស់អ្នកប្រើប្រាស់។ នៅពេលសួរអំពីអ្វីដែលសំខាន់បំផុតនៅពេលទិញទំនិញ តម្លៃសាច់ប្រាក់ គឺជាកត្តាចម្បងដែលមានរហូតទៅដល់ 56% បន្ទាប់មក កត្តាគុណភាពយូរអង្វែង មាន 13% និងបន្ទាប់មកទៀតគឺ តម្លៃទាប ដែលមាន 10% ក្នុងចំណោមកត្តាផ្សេងទៀត។ បើប្រៀបធៀបទៅនឹងលទ្ធផលកាលពីឆ្នាំមុន មានការកើនឡើងគួរឱ្យកត់សម្គាល់នៃភាគរយនៃអ្នកប្រើប្រាស់ដែលបានជ្រើសរើសជម្រើសទាំងនេះ។ ម៉ាកយីហោ និង ភាពងាយស្រួល ក៏ជាការកត្តាពិចារណាដ៏សំខាន់ផងដែរ ដែលទាក់ទងទៅនឹង ការធានា សេវាកម្ម និង សុវត្ថិភាព។
អ្នកឈ្នះពានរង្វាន់នីមួយៗនឹងត្រូវប្រកាសនៅខែធ្នូ ឆ្នាំ 2024 ហើយការទទួលស្គាល់ពានរង្វាន់ជាផ្លូវការនឹងប្រារព្ធឡើងនៅខែមីនា ឆ្នាំ 2025 ទាំងនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃ។
អំពី INFLUENTIAL BRANDS®
Influential Brands® គឺជាវេទិការិះរកគំនិត ស្រាវជ្រាវ និងការទទួលស្គាល់អាជីវកម្មដើម្បីអបអរ “ជើងឯកនៃឧត្តមភាព” នៅក្នុងតំបន់អាស៊ី។
ការចាក់ឬសយ៉ាងស៊ីជម្រៅនៅក្នុងជំនឿរបស់យើង គឺជាតម្រូវការក្នុងការលើកកម្ពស់វប្បធម៌ដែលផ្តល់កិត្តិយសដល់ការអនុវត្តជាគំរូនៃម៉ាកយីហោឈានមុខគេនៅអាស៊ី ក៏ដូចជាការប្តេជ្ញាចិត្តរបស់ពួកគេចំពោះភាពខុសប្លែក។ យើងសាទរជាមួយភាពរីករាយរបស់ក្រុមហ៊ុននានាជុំវិញកិច្ចខិតខំប្រឹងប្រែងអាជីវកម្មដែលទទួលបានជោគជ័យរបស់ពួកគេ ដែលបានបន្ថែមតម្លៃ និងបន្សល់ទុកនូវទស្សនទានសំខាន់ៗនៅក្នុងឧស្សាហកម្មរៀងៗខ្លួន។ តាមរយៈសកម្មភាពនេះ យើងសង្ឃឹមថាវានឹងរួមចំណែកដល់ផ្នែកចំណេះដឹងនៃការអនុវត្តល្អបំផុត ដើម្បីឱ្យក្រុមហ៊ុនអាចបង្កើតក្រុមហ៊ុនប្រកបដោយគុណភាព និងមានអត្ថន័យ ដែលជះឥទ្ធិពលទៅដល់បរិស្ថាន ស្តង់ដាររស់នៅ បែបផែនជីវិត និងអនាគតរបស់យើង។
ក្រុមគ្រួសារនៃម៉ាកយីហោរបស់ Influential Brands រួមមានម៉ាកយីហោសកល និងតំបន់មកពីជាង 15 ប្រទេសនៅទូទាំងពិភពលោក។
គេហទំព័រ៖ www.influentialbrands.com ទំព័រ Facebook៖ Influential Brands Facebook។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
អ៊ីម៉ែល៖ [email protected]