រកឃើញម្ចាស់ង្វាន់ដុំមាស 0.5kg រដូវកាលទី២ ពីធនាគារវីង និង ការប្រកួតយកដុំមាស រដូវកាលទី ៣ក៏បានចាប់ផ្តើម​



កាលពីថ្ងៃព្រហស្បតិ៍ ខែតុលា ឆ្នាំ ២០២៤ ធនាគារវីង បានរៀបចំកម្មវិធី ប្រគល់រង្វាន់ដុំមាស 0.5kg ជូនទៅកាន់អតិថិជនដែលបានបំពេញគ្រប់នូវលក្ខន្តិកៈរបស់ធនាគារវីង កម្មវិធីប្រគល់រង្វាន់ទៅដល់អ្នកឈ្នះត្រូវបានធ្វើឡើងយ៉ាងអធិកអធមដែលត្រូវបានរៀបចំឡើងនៅនៅអគារធនាគារ វវីង ថៅវើ។

អ្នកឈ្នះដុំមាសនេះគឺលោក Mark Chen ជាជនជាតិហូឡង់បានក្លាយជាអតិថិជនដំបូងគេប្រមូលបាន ១៥.០០០ វីងភ័ញតាមរយៈអេប Wing Bank ហើយទទួលបានដុំមាស ទម្ងន់កន្លះគីឡូ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “លើសពីកម្មវិធីផ្តល់រង្វាន់ធម្មតា ការប្រកួតយកដុំមាសគឺជាការថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ ក៏ដូចជាជំរុញលើកទឹកចិត្តការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងការទាញយកអត្ថប្រយោជន៍នៃការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់នោះឡើយ។”

កម្មវិធីប្រកួតយកដុំមាសត្រូវបានបង្កើតឡើង ដើម្បីជាការលើកទឹកចិត្តក្នុងការប្រើប្រាស់អេប Wing Bank ក៏ដូចជាទទួលបាននូវតម្លៃបន្ថែមពីវីងភ័ញ។ អតិថិជនអាចប្រមូលវីងភ័ញពីការទូទាត់KHQRរបស់ធនាគារ វីង កុម្ម៉ង់អាហារ ឬទំនិញនៅលើអេបWingmall ប្រើប្រាស់អេប Wing Bank ដើម្បីទូទាត់សេវាផ្សេងៗ ហើយក៏អាចឈ្នះរង្វាន់ជាច្រើនពីកម្មវិធី បើកហិបឈ្នះរង្វាន់ផងដែរ។

វីងភ័ញអាចប្រើប្រាស់ដើម្បីប្តូរយកផលិតផលជាង ១០០.០០០ មុខ នៅលើអេប Wingmall ដែលមានទំនិញ និងផលិតផលជាច្រើនប្រភេទរួមមាន៖ គ្រឿងអេឡិចត្រូនិច, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, ភេសជ្ជៈ, ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទទៀត។ 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានបន្តទៀតថា បន្ទាប់ពីការប្រគល់រង្វាន់មាសរដូវកាលទី២ជួនទៅកាន់អតិថិជន ហើយការប្រកួតយករង្វាន់មាសដូវកាលទី៣ក៏បានចាប់ផ្តើមផងដែរ ។

 

តស់! ចូលរួមប្រកួតយកដុំមាសរដូវកាលទី 3 ឱ្យបានច្រើនកុះករដោយគ្រន់តែបំពេញលក្ខណ្ឌ ប្រមូលឱ្យបាន 15,000 វីងភ័ញមុនគេ ដោយគ្រាន់តែធ្វើប្រតិបត្តិការតាមអេប Wing Bank ដូចជា៖ ការវេលុយទៅកាន់អ្នកប្រើប្រាស់គណនីធនាគារ វីងដូចគ្នា និងការទូទាត់នៅតាមហាងដៃគូ ឬកុម្ម៉ង់តាម Wingmall ឱ្យបានចំនួន 10 ហាងផ្សេងគ្នា។ 

 

 

X
5s