វិស័យទូទាត់ប្រាក់ឌីជីថល នៅកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស
វិស័យទូទាត់ប្រាក់ឌីជីថល នៅកម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការរីកចម្រើនយ៉ាងឆាប់រហ័ស។វិស័យទូទាត់ប្រាក់ឌីជីថលរបស់កម្ពុជា ដែលដំណើរការដោយក្រុមហ៊ុនសំខាន់ៗក្នុងវិស័យនេះ ត្រូវបានគេរំពឹងថានឹងមានវឌ្ឍនភាពកាន់តែខ្លាំង ហើយការទូទាត់សរុបអាចឈានដល់ ៤,៧៣ ពាន់លានដុល្លារ នេះបើយោងតាមការប៉ាន់ស្មានមួយចំនួន។
យោងតាមការប៉ាន់ប្រមាណរបស់ធនាគារជាតិនៃកម្ពុជា (ធនាគារជាតិ) ប្រតិបត្តិការតាមអ៊ីនធឺណិតបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចំនួនអតិថិជនជាវទូរស័ព្ទចល័តឈានដល់ ១៩,៦ លាននាក់ និងអតិថិជនជាវអ៊ីនធឺណិត ១៨ លាននាក់នៅក្នុងប្រទេស បើយោងទៅលើរបាយការកាលពីឆ្នាំ ២០២៣។
Statista ដែលជាវេទិកាអនឡាញមួយដែលមានជំនាញខាងទិន្នន័យទីផ្សារ និងអ្នកប្រើប្រាស់ បានលើកឡើងថា វិស័យ fintech របស់កម្ពុជាកំពុងរីកចម្រើនឥតឈប់ឈរ ដោយសារតែការទទួលយកការទូទាត់ប្រាក់ឌីជីថលយ៉ាងឆាប់រហ័ស និងចំនួនប្រជាជនដែលមិនមានគណនីធនាគារមួយចំនួនធំ បានងាកមកប្រើប្រាស់វា។
ដោយសារសក្តានុពលដ៏ធំសម្បើមដែលមិនទាន់បានទាញយកមកប្រើប្រាស់ វឌ្ឍនភាពដែលកម្ពុជាសម្រេចបានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ កំណើនផលិតផលក្នុងស្រុកសរុប (GDP) និងការវិនិយោគផ្ទាល់ពីបរទេស ធ្វើឱ្យព្រះរាជាណាចក្រក្លាយជាគោលដៅដ៏សំខាន់សម្រាប់ក្រុមហ៊ុន fintech ដើម្បីរីកចម្រើន ដោយបន្ថែមថា តម្លៃប្រតិបត្តិការសរុបតាមរយៈការទូទាត់ប្រាក់ឌីជីថលនៅកម្ពុជានឹងឈានដល់ $4.73 billion ក្នុងឆ្នាំ 2023។
ជាមួយគ្នានេះដែរធនាគារវីង ដែលមានអ្នកប្រើប្រាស់ ចុះឈ្មោះចំនួនប្រាំពីរលាននាក់ និងចំនួនភ្នាក់ងារ 11,000 ដែលធ្វើឲ្យវីង លេចធ្លោនៅក្នុងវិស័យ fintech នៅកម្ពុជា។
ធនាគារវីង នាំមុខគេក្នុងការទូទាត់វិក្កយបត្រឌីជីថល និង ការបញ្ចូលទឹកប្រាក់ទូរស័ព្ទនៅកម្ពុជា។
លោក Manu Rajan នាយកប្រតិបត្តិនៃ ធនាគារ Wing ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនសំខាន់ៗក្នុងវិស័យនេះ បានមានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ-១៩ និងការកើនឡើងនៃការតភ្ជាប់អ៊ីនធឺណិត គឺជាកត្តាជំរុញដ៏សំខាន់ដែលជំរុញកំណើននៃ fintech នៅកម្ពុជា។
ធនាគារ Wing បន្តច្នៃប្រឌិត និងពង្រីកសេវាកម្មរបស់ខ្លួន ផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ដែលផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជា។ ជាមួយនឹងការផ្តោតលើភាពងាយស្រួល សុវត្ថិភាព និងភាពអាចប្រើប្រាស់បាន Wing Bank កំពុងបង្កើតអនាគតនៃហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ជំរុញការបញ្ចូលហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច។
ទូទាត់វិក្កយបត្ររបស់អ្នកបានពីគ្រប់ទីកន្លែង និងកាន់តែងាយស្រួលជាមួយអេប Wing Bank ទូទាត់បានយ៉ាង រហ័ស ងាយស្រួល និងមានសុវត្ថិភាព។ ជាមួយនឹងដៃគូទូទាត់ជាង 200 ក្រុមហ៊ុន អនុញ្ញាតឱ្យអ្នកធ្វើការទូទាត់វិក្កយបត្រ បានយ៉ាងងាយស្រួលដូចជា ការទូទាត់ប្រាក់កម្ចី, ទូទាត់ទៅកាន់ដៃគូផ្គត់ផ្គង់ និងផ្សេងៗទៀតជាច្រើនតាមទូរសព្ទដៃរបស់អ្នក ហើយអ្នកក៏អាចកំណត់កាលវិភាគទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិនៅលើអេបនេះបានផងដែរ។
បង់ប្រាក់វិក័យប័ត្រសេវាកម្មទាំងអស់ ដូចជា វិក័យប័ត្រភ្លើង, ទឹក, អ៊ីនធឺណិត និងសេវាកម្មផ្សេងៗទៀត បានយ៉ាងងាយស្រួលតាមរយៈកម្មវិធី អេប វីងប៊ែង។
បញ្ចូលប្រាក់ទូរសព្ទដោយភ្លាមៗ ទៅកាន់លេខទូរសព្ទរបស់អ្នក។
អត្ថប្រយោជន៍ចម្បងនៃការប្រើប្រាស់ធនាគារវីងសម្រាប់ការបង់វិក្កយបត្រ និងបញ្ចូលទឹកប្រាក់ទូរសព្ទ៖
- បង់ប្រាក់វិក័យប័ត្រ និងបញ្ចូលលុយទូរសព្ទ បានយ៉ាងងាយស្រួល និងឆាប់រហ័ស។
- សុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ អាចប្រើប្រាស់បានគ្រប់ទីកន្លែង ទោះបីជានៅតំបន់ដាច់ស្រយ៉ាលក៏ដោយ។
កម្មវិធីធនាគារ Wing ត្រូវបានបង្កើតឡើងជាមួយនឹងមុខងារសុវត្ថិភាពកម្រិតខ្ពស់ ដើម្បីការពារប្រាក់ និងព័ត៌មានរបស់អ្នក។
រីករាយជាមួយប្រតិបត្តិការដែលមានសុវត្ថិភាព ប្រើប្រាស់វិធានការសុវត្ថិភាពខ្ពស់ ដើម្បីការពារទិន្នន័យអតិថិជន និងធានាប្រតិបត្តិការសុវត្ថិភាព។
ទាញយកកម្មវិធី ធនាគារ វីង ថ្ងៃនេះ និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យ មានភាពងាយស្រួល សុវត្ថិភាព និងផ្តល់អំណាចឱ្យអ្នកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក!