b. Consulting Cambodia និង BizKhmer Digital Media ប្រកាសកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ដើម្បីជំរុញការរីកចម្រើននៅក្នុងវិស័យអាហារនិងភេសជ្ជៈ
ភ្នំពេញ, កម្ពុជា – ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ – b. Consulting Cambodia ដែលជាក្រុមហ៊ុនពិគ្រោះយោបល់កំពូលនៃវិស័យសណ្ឋាគារនិងអាហារនិងភេសជ្ជៈ និង BizKhmer Digital Media ដែលជាស្ថាប័នឯកទេសផ្នែកទីផ្សារឌីជីថលបានប្រកាសកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តថ្មីមួយ ដើម្បីផ្ដល់នូវដំណោះស្រាយបែបច្នៃប្រឌិតដែលឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យអាហារនិងភេសជ្ជៈកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះលាយបញ្ចូលគ្នារវាងជំនាញជ្រៅនៃ b. Consulting Cambodia ក្នុងផ្នែកប្រតិបត្តិការនៃសណ្ឋាគារនិងអាហារនិងភេសជ្ជៈ ជាមួយនឹងសមត្ថភាពខាងទីផ្សារឌីជីថលដែលមានសមត្ថភាពខ្ពស់ពី BizKhmer Digital Media។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ឱ្យអាជីវកម្មនានាដោយការចម្រុះសេវាកម្មដែលមានបែបសហសម័យ ដើម្បីពង្រឹងសក្ដានុពលក្នុងការផ្សព្វផ្សាយនិងបង្កើនប្រសិទ្ធិភាពនៃប្រតិបត្តិការ និងជំរុញការរីកចម្រើនក្នុងទីផ្សារកំពុងរីកចម្រើននៅកម្ពុជា។
“យើងមានសេចក្តីរំភើបណាស់ក្នុងការសហការជាមួយ BizKhmer Digital Media” លោក Florian Bohême នាយកគ្រប់គ្រងនៃ b. Consulting Cambodia បាននិយាយ។ "សមត្ថភាពជំនាញផ្នែកទីផ្សារឌីជីថលរបស់ពួកគេបានបំពេញដល់សេវាប្រឹក្សារបស់យើងយ៉ាងល្អបំផុត ដែលអាចផ្តល់នូវវិធីសាស្រ្តសរុបមួយ ដើម្បីជួយអតិថិជនរបស់យើងក្នុងការរីកចម្រើន។ យើងនឹងពង្រឹងសមត្ថភាពអាជីវកម្ម F&B ដើម្បីឱ្យពួកគេទទួលបានភាពជោគជ័យនៅក្នុងទីផ្សារដ៏មានការប្រកួតប្រជែងនេះ"។
លោក Yorn Sophearith អគ្គនាយកនិងជាស្ថាបនិក BizKhmer Digital Media ក៏បានជម្រាបជាអស្ចារ្យដូចគ្នា។ “កិច្ចសហប្រតិបត្តិការនេះ គឺជាចំណុចសំខាន់មួយ សម្រាប់ក្រុមហ៊ុនទាំងពីរយើង។ ដោយបញ្ចូលកម្លាំងរបស់យើងយើងអាចផ្តល់នូវការគាំទ្រដ៏ល្អបំផុតជាមួយនឹងតម្លៃអាជីវកម្មជាច្រើនដល់អាជីវកម្ម F&B ដើម្បីជួយពួកគេសម្រេចបានគោលដៅរបស់ពួកគេ និងសម្រេចបានភាពជោគជ័យបន្ថែមទៀត"។
កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ដល់អាជីវកម្មនូវដំណោះស្រាយៈ
កញ្ចប់សេវាកម្មសម្រាប់ការបើកអាជីវកម្ម: ការគាំទ្រផ្ដល់សេវាកម្មទាំងស្រុងសម្រាប់ការបើកភោជនីយដ្ឋានថ្មី ចាប់ពីការបង្កើតគំនិត ការធ្វើទីផ្សារ និងយុទ្ធសាស្រ្តបើកអាជីវកម្ម។
ការពង្រីកអាជីវកម្ម: ផ្ដល់ការប្រឹក្សាដល់ការបើកសាខា ផ្ដល់សេវាកម្មសំខាន់ៗផ្សេងទៀតដើម្បីទ្រទ្រង់ដល់ការពង្រីកអាជីវកម្មដូចជា ការបណ្តុះបណ្តាល ការធ្វើផែនការហិរញ្ញវត្ថុ និងការគាំទ្រទីផ្សារ។
ការធ្វើឱ្យទាន់សម័យឬច្នៃពីអ្វីដែលមិនដំណើរការ: សេវាកម្មដើម្បីធ្វើឱ្យភោជនីយដ្ឋានទាន់សម័យ កែលម្អរូបភាពផលិតផល និងបង្កើនបទពិសោធន៍អតិថិជននិងជំរុញទីផ្សារតាមរូបភាពថ្មី។
កិច្ចសហប្រតិបត្តិការនេះមានបំណងផ្តល់ឱ្យអាជីវកម្ម F&B នូវឧបករណ៍ និងជំនាញដែលពួកគេត្រូវការដើម្បីឆ្លើយតបនឹងបញ្ហា និងចាប់យកឱកាសនៅក្នុងទីផ្សារកំពុងរីកចម្រើនរបស់កម្ពុជា។
**សម្រង់សំខាន់
លោក Florian Bohême នាយកគ្រប់គ្រង b. Consulting Cambodia: "កិច្ចសហប្រតិបត្តិការនេះគឺជាការផ្លាស់ប្តូរល្បឿនសម្រាប់វិស័យ F&B នៅកម្ពុជា។ យើងកំពុងបញ្ចូលកម្លាំងរបស់យើងដើម្បីផ្ដល់ដល់អាជីវកម្មនូវដំណោះស្រាយសំរាប់អ្នកដែលចង់រក្សាភាពជោគជ័យក្នុងទីផ្សារដ៏គួរឱ្យរំភើបនេះ"។
លោកក៏បានបញ្ជាក់បន្ថែមផងដែរ អំពីសារៈសំខាន់នៃការបញ្ចូលជំនាញប្រតិបត្តិការជាមួយនឹងទីផ្សារឌីជីថលដើម្បីសម្រេចបាននូវកំណើនអាជីវកម្មដែលនឹងមានស្ថិរភាព។
រីឯ លោក Yorn Sophearith អគ្គនាយកនិងស្ថាបនិក BizKhmer Digital Media: "យើងមិនត្រឹមតែជួយអាជីវកម្មរស់រានមានជីវិតនោះទេ ប៉ុន្តែយើងកំពុងផ្ដល់ឱ្យពួកគេនូវសមត្ថភាពដើម្បីរីកចម្រើន។ កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់នូវដំណោះស្រាយដូចប្រេងរំអិលសម្រាប់ពន្លឿនអាជីវកម្ម F&B ដើម្បីឱ្យពួកគេអាចសម្រេចបានសមត្ថភាពពេញលេញ"។
លោកបានបន្តលើកឡើងអំពីការប្តេជ្ញារបស់កិច្ចសហប្រតិបត្តិការនេះក្នុងការផ្ដល់ដំណោះស្រាយច្នៃប្រឌិត ដើម្បីសម្រួលបញ្ហាដែលអាជីវកម្ម F&B ត្រូវប្រឈមមុខនៅកម្ពុជា។