Future Pioneers បានបង្កើតគម្រោង Green Sphere: ជាគម្រោងសម្រាប់យុវជន ដើម្បីយល់ដឹងអំពីបរិស្ថាននៅក្នុងសហគមន៍
Future Pioneers មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំគម្រោង Green Sphere ដែលកម្មវិធីនឹងប្រព្រឹត្តិទៅ ក្នុងរយៈពេលបីថ្ងៃ ក្រោមប្រធានបទ “ យុវជនត្រូវបានផ្សារភ្ជាប់ជាមួយបរិស្ថាន និងសហគមន៍ ” ។ ដែលមាន ចក្ខុវិស័យ " ដាំថ្ងៃនេះ ធានាបាននូវថ្ងៃស្អែកកាន់តែបៃតង " គម្រោងនេះបង្កើតឡើងដើម្បីការផ្សារភ្ជាប់ យុវជននៅ ទីក្រុង និងសហគមន៍ ដោយការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការអនុវត្តប្រកបដោយនិរន្តរភាព។
ចាប់ពី ថ្ងៃទី៧ ដល់ ថ្ងៃទី៩ ខែ មីនា ឆ្នាំ 2025 អ្នកចូលរួមដែលបានជ្រើសរើស នឹងធ្វើដំណើរទៅកាន់ សហគមន៍ នេសាទកំពង់សាមគ្គី ក្នុងខេត្តកំពត ។ សហគមន៍នេះស្ថិតនៅក្នុងព្រៃកោងកាងដ៏ស្រស់ស្អាត គោលដៅទេសចរណ៍ ធម្មជាតិ ហើយជាទីលំនៅសម្រាប់គ្រួសារជាច្រើនទៀតផង។ អ្នកចូលរួមនឹងរួមចំណែកដល់ការ ការអភិរក្សបរិស្ថាន ចូលរួមក្នុងការចែករំលែកចំណេះដឹងដែលដឹកនាំដោយប្រធានសហគមន៍ និងវាគ្មិន ព្រមទាំងទទួលបានបទពិសោធន៍ ផ្ទាល់នៃការរស់នៅក្នុងនាមជាអ្នករស់នៅក្នុងសហគមន៍។ អ្នកចូលរួមនឹងដាំដើមកោងកាងចំនួន 150 ដើម ដើម្បីស្តារ ប្រព័ន្ធអេកូឡូស៊ីនៅតាមឆ្នេរសមុទ្រផងដែរ។
លើសពីប្រធានបទបរិស្ថាន Green Sphere ត្រូវបានបង្កើតឡើងដើម្បីបណ្តុះទំនាក់ទំនង រវាងយុវជន នឹង ធម្មជាតិ និងសហគមន៍។ អ្នកចូលរួមនឹង សហការសហកាគ្នាពិភាក្សាជាក្រុម ផ្លាស់ប្តូរគំនិតគ្នា ព្រមទាំងយល់ដឹងកាន់តែ ស៊ីជម្រៅអំពីនិរន្តរភាពរបស់របស់បរិស្ថាន។
អ្នកដែលចូលរួមនឹងមិនតម្រូវការចំណាយអ្វីឡើយដូច្នេះហើយទើបការជ្រើសរើសមានកំណត់។ ឱកាសនឹងត្រូវបាន ផ្តល់ជូនដល់ អ្នកដែលបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ពួកគេក្នុងការសិក្សាអំពីបរិស្ថាន។ នៅពេលបញ្ចប់អ្នកចូលរួម នឹងទទួលបានវិញ្ញាបនបត្រ នៃការទទួលស្គាល់ក្នុងការរួមចំណែកក្នុងបរិស្ថាន។
លោក ពៀត វិឆៃ ជាអ្នកដឹកនាំគម្រោង Green Sphere មានបំណងក្នុងការលើកទឹកចិត្តយុវជនឲ្យចូលរួម សកម្មភាព អភិរក្សបរិស្ថាននិងនិរន្តរភាព។ “តាមរយៈគំនិតផ្តួចផ្តើមដូចជា Green Sphere យើងមានគោលបំណង ផ្តល់ជា ចំណេះដឹង បទពិសោធន៍ និងបំផុសគំនិតដល់យុវជន ឱ្យចូលរួមសកម្មភាពបរិស្ថាននៅក្នុងសហគមន៍ របស់ពួកគេ។”
គម្រោងនេះត្រូវបានចូលរួមដឹកនាំដោយ កញ្ញា តេង លីហ្សា, កញ្ញា សុខ គីមអ៉ី, កញ្ញា វ៉ាន់ ម៉ីស័ង, និង វិន អេឡែន ដែលជាក្រុមស្នូលក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមនេះទទួលបានជោគជ័យ។
តាមដាន Future Pioneers ដើម្បីទទួលបានព័ត៌មានថ្មីៗ
ដាក់ពាក្យឥឡូវនេះតាមរយះលីងខាងក្រោម!
https://forms.gle/SWxL1SqCr3RcvYxU9