ByteDC បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Huawei Cambodia ដើម្បីផ្តល់ដំណោះស្រាយ Hybrid Cloud
ភ្នំពេញ ប្រទេសកម្ពុជា, ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥, ByteDC Solutions Co., Ltd ដែលជាមជ្ឈមណ្ឌលទិន្នន័យ និងជាអ្នកផ្តល់សេវាCloud ឈានមុខគេក្នុងប្រទេសកម្ពុជា មានមោទនភាពក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd. នៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2025 វេលាម៉ោង 10:00 ព្រឹក នៅការិយាល័យ ByteDC ។
ភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរបស់ ByteDC ក្នុងការនាំយកហេដ្ឋារចនាសម្ព័ន្ធ Cloud លំដាប់ពិភពលោកមកកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបរបស់ Huawei និងសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យដ៏រឹងមាំរបស់ ByteDC កិច្ចសហការនឹងផ្តោតលើការ ផ្តល់នូវដំណោះស្រាយ Hybrid Cloud ដែលស្របទៅតាមគំនិតផ្តួចផ្តើម សសរស្តម្ភទី 5 របស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិត។
បន្ថែមពីលើនេះ ByteDC ក៏កំពុងធ្វើការឆ្ពោះទៅរក ការក្លាយជាក្រុមហ៊ុនចែកចាយ Huawei Public Cloud ជាផ្លូវការខណៈពេលដែលកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ Cloud ឯកជននៅមជ្ឈមណ្ឌលទិន្នន័យរបស់ ByteDC។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអាជីវកម្មនៅទូទាំងប្រទេសកម្ពុជាបង្កើនល្បឿនដំណើរផ្លាស់ប្តូរឌីជីថលរបស់ពួកគេតាមរយៈដំណោះស្រាយ Cloud ដែលមានសុវត្ថិភាព អាចពង្រីកទៅបាន និងប្រកបទៅដោយភាពច្នៃប្រឌិត។
លោក Bob Lim ជានាយកប្រតិបត្តិ (CEO) នៃ ByteDC មានប្រសាសន៍ថា "MoU នេះតំណាងឱ្យចក្ខុវិស័យរួមគ្នារវាង ByteDC និង Huawei ក្នុងការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មកម្ពុជាជាមួយនិងបច្ចេកវិទ្យា Cloud ដ៏ទំនើប" ។ "យើងប្តេជ្ញាថាផ្ដល់នូវសេវាកម្ម Cloud ដែលអាចទុកចិត្តបាន និងអាចធ្វើការពង្រីកទៅបាន ដែលគាំទ្រដល់មហិច្ឆតាឌីជីថលរបស់ប្រទេសកម្ពុជា។"
ចំពោះកិច្ចសហការរវាង ByteDC និង Huawei Cambodia បានលើកកំពស់ដល់ប្រព័ន្ធអេកូឡូស៊ី Cloud ក្នុងប្រទេស ដោយផ្តល់ឱ្យសហគ្រាសនូវលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ Hybrid Cloud ធានាបាននូវប្រសិទ្ធភាព លទ្ធភាពនៃការពង្រីក និងសុវត្ថិភាពតាមអ៊ីនធឺណិតដ៏រឹងមាំ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.ByteDC.co ឬទំនាក់ទំនង៖
ហួន ហេងឥរិយា ប្រធានផ្នែកប្រតិបត្តិការ
អ៊ីម៉ែល៖ [email protected]
ទូរស័ព្ទ៖ +855 15 628 777
អំពី ByteDC Solutions Co., Ltd
គឺជាមជ្ឈមណ្ឌលទិន្នន័យ និងជាអ្នកផ្តល់សេវា Cloud ឈានមុខគេរបស់ប្រទេសកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយ Private និង Hybrid Cloudទៅដល់សហគ្រាស រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ។
អំពីក្រុមហ៊ុន Huawei Technologies (Cambodia) Co.,Ltd.
ក្រុមហ៊ុន Huawei Cambodia គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោកនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ ដែលជំរុញឱ្យមានការផ្លាស់ប្តូរឌីជីថលនៅទូទាំងឧស្សាហកម្ម។