ត្រៀមៗទាំងអស់គ្នា សង្រ្កានតិចណូសប្បាយរាល់ឆ្នាំ កុំភ្លេចមកលេងទាំងអស់គ្នានៅថ្ងៃទី២៩ និង៣០ ខែមិនា ខាងមុខនេះ!
ត្រៀមៗអ្នកទាំងអស់គ្នា ល្បីថាសង្រ្កានតិចណូសប្បាយរាល់ឆ្នាំ ចឹងឆ្នាំនេះកុំឲ្យខកខានមកសប្បាយជាមួយសង្រ្កានតិចណូ នាពេលខាងមុខនេះ
សង្រ្កាន្តតិចណូឆ្នាំ២០២៥ នឹងប្រពឹត្តិទៅនៅថ្ងៃទី២៩ និង៣០ ខែមិនា ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរ និងជាពេលវិស្សមកាលមួយសម្រាប់សិស្សនិស្សិត និងសារធារណជនចូលរួមកម្សាន្តសប្បាយផងដែរ។
ក្នុងនោះដែល សង្រ្កានតិចណូនឹងមានកម្មវិធីដូចជា កម្មវិធីសាសនា ដូចជាពិធីក្រុងពលី និងបួងសួង លើកទង់ ស្រង់ព្រះ ពូនភ្នំខ្សាច់ និងរាប់បាត្រ មានការដង្ហែក្បួនទេវតាឆ្នាំថ្មី និងមានការលេងល្បែងប្រជាប្រិយ ដូចជាចោលឈូង បោះអង្គុញ វាយក្អម និងល្បែងកម្សាន្តសប្បាយៗដូចជា កញ្ញាធ្លាក់ទឹក គប់ប៉ោងប៉ោង មានទីតាំងបាញ់ធ្នូបុរាណ មានស្តង់លក់ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍នានា ហើយក្រៅពីការលេងល្បែងប្រជាប្រិយសង្រ្កានតិចណូក៏មានឆាកតន្ត្រីដ៏ធំសម្បើមដែលចូលរួមពីសំណាក់តារាល្បីៗរួមមាន៖
កញ្ញា អេនណា រិតា
លោក 4L
លោក H-thy
កញ្ញា កែវ ទេពផល្លី
កញ្ញា សុខ សុជាតា
លោក សុខ សម្បត្តិ
កញ្ញា វី ឌីណែត
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
លោក Brenna
ក្រុម 4T Boy
លោក ចាន់ សុបញ្ញា
លោក ម៉ានុត
កញ្ញា យ៉ាន់ សុជាតា
កញ្ញា មីណា
ក្រុម Peypeydy x OMG
ក្រុម MJM
លោក នីកូ
លោក Yuuhai
លោក Jady
លោក Zedes
កញ្ញាជ្រូក ព្រៃ
ក្រុម Savage dance crew
ក្រុម One Time
ក្រុម 4Ever
តួត្លុក(រិទ្ធ ដារ៉ូ&មុំវណ្ណ ដាវីន)
អ្នកស្រី ម៉េង កែវពេជ្ជតា
ក្រុម BTMB
កញ្ញា ChaCha និងមានតន្ត្រីអេឡិចត្រូនិច(EDM) ព្រមទាំងឆាកតន្ត្រី ដែលសម្តែងរបាំបុរាណ របាំប្រជាប្រិយ និងមានការប្រគំតន្ត្រីស្គរដៃរាំលេងចង្វាក់ប្រពៃណី។
អ្នកណាខ្លះខកខានមិនបានចូលរួមសម្រាប់ឆ្នាំមុន កុំភ្លេចមកលេងទាំងអស់គ្នានៅថ្ងៃទី២៩ និង៣០ ខែមិនា ខាងមុខនេះ៕