ចំណុច​៥​យ៉ាង​ ដែល​បញ្ជាក់​ថា ​បុគ្គល​ជោគជ័យ​ ​មិន​ដែល​បោះបង់​​អ្វី​ដែល​ខ្លួន​ចង់​បាន​​ជាដាច់ខាត​



តើអ្នកធ្លាប់ប្រថុយក្នុងអាជីវកម្មថ្មី ឬ កិច្ចការអ្វីមួយដែរ ឬទេ?  បើអ្នកបានផ្សងព្រេងកិច្ចការអ្វីមួយតែលទ្ធផលគឺបរាជ័យ ភ្លាមៗនោះក៏មានជម្រើសពីរដែលស្ថិតក្នុងខួរក្បាលរបស់អ្នកគឺ៖ បោះបង់ ឬ បន្តទៅមុខទៀត។ ថ្វីត្បិតតែ មិនមែនមនុស្សជាច្រើនអាចទ្រាំបានពេលជួបការលំបាក ប៉ុន្តែសម្រាប់បុគ្គលដែលជោគជ័យគឺមិនដែលបោះបង់ឡើយ ពោលគឺនឹងប្រឹងប្រែងដើរទៅមុខរហូតសម្រេចតាមក្ដីសុបិនរបស់ខ្លួន។ ខាងក្រោមនេះ ចំណុចពិសេសទាំង៥ដែលបុគ្គលិកជោគជ័យមិនដែលបោះបង់៖ ១) មិនដែលប្រើពាក្យ«ទេ»៖ មិនថាអ្នកដទៃនិយាយយ៉ាងណានោះទេ សូមឲ្យកុំប៉ះពាល់ដល់ការតាំងចិត្ត និង ការសម្រេចចិត្តរបស់អ្នកឲ្យសោះ។ សូមកុំអនុញ្ញាតអោយអ្នកយាមបញ្ឈប់អ្នកអោយសោះ ពោលគឺត្រូវតែដើរទៅមុខជានិច្ចដើម្បីសម្រេចតាមការចង់បានរបស់អ្នក។ ២) មើលឃើញថា ជំហានថយក្រោយជាជំហានជោគជ័យ៖ មានពេលខ្លះ អ្នកមានអារម្មណ៍ថាអ្នកកំពុងដើរថយក្រោយ ប៉ុន្តែវាមិនមែនជារឿងអាក្រក់នោះទេ។ ការដើរថយក្រោយប៉ុន្មានជំហាននេះ គឺដើម្បីរក្សាកម្លាំង សម្រាប់ឆ្ពោះទៅកាន់ផ្លូវជោគជ័យ។ មានន័យថា ដើម្បីជោគជ័យ អ្នកមិនអាចរុលទៅមុខរហូតនោះទេ ពោលគឺត្រូវចេះដកថយខ្លះ។ ៣) មើលឃើញការលំបាកជាឪកាស៖ ខណៈអ្នកខ្លះមើលឃើញថា ភាពបញ្ហាប្រៀបដូចជាស្ថានភាពមួយដែលអស់ផ្លូវដើរ តែអ្នកមើលឃើញថា វាជាឱកាសទៅវិញក្នុងការសាងភាពអស្ចារ្យនៅពេលអនាគតទៅវិញ។ មនុស្សប្រភេទនេះនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចវា ទោះបីជាជួបការលំបាកប៉ុណ្ណាក៏ដោយ។ ៤) ដឹងថាភាពជោគជ័យមកក្រោយពីភាពបរាជ័យ៖ មនុស្សដែលជោគជ័យក្នុងពិភពលោកគឺជាមនុស្សដែលជួបការបរាជ័យច្រើនបំផុត រាប់មិនអស់។ មានន័យថា បើមិនធ្លាប់បរាជ័យនោះទេ ក៏មិនអាចស្គាល់ពាក្យថា ជោគជ័យជាដុំកំភួនដែរ។ ដូច្នេះហើយ សូមកុំអស់សង្ឃឹមនៅពេលជួបការបរាជ័យ ព្រោះបើអ្នកគិតតាមបែបអវិជ្ជមាននោះវាកាន់តែធ្វើឲ្យជីវិតរឹតតែស្មុគស្មាញ តែបើគិតបែបវិជ្ជមានវិញ នោះអ្នកនឹងមានមេរៀនដ៏ល្អសម្រាប់ជីវិត។ ៥) រៀនហើយព្យាយាមម្ដងទៀត៖ មនុស្សដែលមិនបោះបង់តែងតែរៀនពីកំហុសរបស់គេ ហើយទទួលយកនូវទស្សនៈថ្មីៗជានិច្ចដើម្បីអភិវឌ្ឍខ្លួន។ពួកគេដើរទៅមុខជាមួយនឹងមេរៀនដែលពួកគេបានរៀន។ ប្រែសម្រួល: អ៊ឹង មួយយូ ប្រភព: www.addicted2success.com