​អាហារ​​​៤​ប្រភេទ​ដែល​អ្នក​ញ៉ាំ​ញឹក​ញាប់​ ​​តែ​ពេល​សល់​មិន​ដឹង​ធ្វើ​ម៉េច​ឱ្យ​ឆ្ងាញ់​ដូច​ដើម​



អាហារប្រភេទខ្លះ ត្រូវបានគេកម្ដៅម្ដងទៀត ដើម្បីបង្កើនរសជាតិឲ្យកាន់ឆ្ងាញ់។ ប៉ុន្តែអាហារប្រភេទខ្លះត្រូវបានព្រមានមិនឲ្យកម្ដៅជាថ្មីម្ដងទៀតឡើយ ព្រោះវាអាចនាំឲ្យប៉ះពាល់ដល់សុខភាព។ បើយោងតាមការអះអាងរបស់ Food Network  យើងសូមលើកយកប្រភេទអាហារដែលលោកអ្នកគួរកម្ដៅបួនប្រភេទគឺ មាន់បំពង ភីស្សា(Pizza) ផាស្តា (Pasta) និងដំឡូងបំពង។ តាមប្រភពដដែល លោកអ្នកគួរកម្ដៅក្នុងកម្រិតដូចខាងក្រោម៖

១) មាន់បំពង  (អ្នកត្រូវថែមទឹកបន្តិច រួចកម្ដៅក្នុងសីតុណ្ហភាព ៣២៥ ដឺក្រហ្វារ៉េនហាយ (F))

២) ភីស្សា (លោកអ្នកគួរកម្ដៅក្នុងកម្រិត ៣៧៥ ដឺក្រហ្វារ៉េនហាយ (F) ដើម្បីឱ្យប្រូម៉ារលាយ និងធ្វើឱ្យបន្ទះគ្រឿងផ្សំស្រួយ)

៣) ផាស្តា (គ្រាន់តែដាក់ក្នុងឆ្នាំងទឹកក្ដៅរយៈពេលតិចជាង ១នាទីជាការស្រេច)

៤) ដំឡូងបំពង៖ លោកអ្នកអាចដាក់វាចូលក្នុងឆ្នាំងខ្ទះ ដោយបន្ថែមប្រេង និងចម្អិនវាឡើងវិញរហូតដល់វាឡើងស្រួយគឺជាការស្រេច។ ដូច្នេះកុំបោះចោល នៅពេលលោកអ្នកញ៉ាំអាហារទាំងអស់នេះមិនអស់។ ធ្វើតាមដំបូន្មានខាងលើ  ដើម្បីសន្សំសំចៃមួយចំណែកធំ៕

ដោយ៖ រតនៈវិភូ

X
5s