គ្រូ​ម្នាក់​ប្រើប្រាស់​ផ្លែ​ប៉ោម​ជា​ឧទាហរណ៍ ដើម្បី​ពន្យល់​ថា តើ​ពាក្យ​សម្ដី​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​កម្រិត​ណា?​



កញ្ញា Rosie Dutton ជាគ្រូបង្រៀនម្នាក់ នៅឯសាលារៀន Relax Kids Tamworth ដែលគាត់បានប្រើប្រាស់បទពិសោធន៍បង្រៀនរយៈពេល១៥ឆ្នាំ ដើម្បីបង្ហាញដល់សិស្សរបស់គាត់ថា តើការប្រើប្រាស់ពាក្យសម្ដី មិនល្អអាចប៉ះពាល់ដល់អារម្មណ៍យ៉ាងណាខ្លះ? គាត់បានបង្ហាញផ្លែប៉ោមចំនួន២ផ្លែទៅកាន់សិស្សរបស់គាត់ ដោយផ្លែប៉ោមមួយគាត់បានធ្វើឲ្យវាធ្លាក់ និងមួយទៀតនៅស្អាតនៅឡើយ តែគាត់មិនប្រាប់ឲ្យសិស្សបានដឹងមុនទេ។ ប៉ុន្តែផ្លែប៉ោមទាំង២នេះវានៅតែមានសម្រស់ខាងក្រៅស្អាតដូចគ្នា។

ពេលនោះអ្នកគ្រូក៏សួរទៅកាន់ពួកគេថា តើផ្លែប៉ោមទាំង២នេះមួយណាស្អាតជាង? បន្ទាប់មកសិស្សទាំងនោះក៏និយាយថា វាស្អាតដូចគ្នាទេ តែអ្នកគ្រូក៏ធ្វើជានិយាយថា ផ្លែប៉ោមដែលធ្លាក់នោះទេ ដែលមិនស្អាត មិនល្អ មើលទៅពណ៌ស្រអាប់ ទើបធ្វើឲ្យ សិស្យទាំងនោះថាតាមគាត់ ទោះបីគេមើលឃើញថា ផ្លែទាំង២ នោះ ដូចគ្នាយ៉ាងណាក្ដី។ បន្ទាប់មក អ្នកគ្រូក៏ចិតផ្លែខាងក្នុងមើល ដើម្បីដឹងថា វា ស្រស់កម្រិតណា។

ពេលចិតនោះ ផ្លែដែលមិនបានធ្លាក់ គឺមិនអីនោះទេ ប៉ុន្តែផ្លែដែលធ្លាក់នោះ គឺវាជាំខ្មៅ និងគួរឲ្យខ្ពើមមិនចង់ទទួលទាន។ បន្ទាប់មកអ្នកគ្រូក៏ចាប់ផ្ដើម និយាយថា៖ «នេះហើយ គឺជាឥទ្ធិពលនៃសម្ដី វាប្រៀបបានដូចជាមនុស្សដែរ អ្នកមិនអាចដឹងទេថាមនុស្សនោះពិបាកចិត្ត ឬ គ្រាំចិត្តកម្រិតណាពេលអ្នកស្ដីបន្ទោស ឬ និយាយវាយប្រហារទៅលើគេ។ អ្នកមិនអាចដឹងថាការលំបាកចិត្តរបស់គេ នោះវាធំធេងកម្រិតណា ព្រោះ គេតែងតែយកស្នាមញញឹមមកបិទបាំងជាប់រហូត។» អ្នកត្រូវចាំថា អណ្ដាតមិនមានឆ្អឹងមែន តែវាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្លាប់បេះដូងរបស់មនុស្សបាន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity

X
5s