សេដ្ឋី ៣រូបល្បីៗក្នុងលោក Zuckerberg, Branson និង Cuban យល់ស្របថា ទម្លាប់មួយនេះជាកូនសោជោគជ័យ!
មាគ៌ាទៅកាន់ភាពជោគជ័យគឺមានច្រើនណាស់ ហើយសេដ្ឋីភាគច្រើនមានចំណុចពិសេសរៀងៗ ដែលអាចចាត់ទុកថា ជាចំណុចស្នូលសម្រាប់ភាពជោគជ័យរបស់ពួកគេ។ ទោះជាយ៉ាងណា សេដ្ឋី ៣រូបគឺ Mark Zuckerberg, Richard Branson និង Mark Cuban យល់ស្របគ្នាលើចំណុចមួយដែលជាកូនសោនៃភាពជោគជ័យរបស់ពួកគេ នោះគឺការហាត់ប្រាណ [ដើម្បីសុខភាព]។
១) Mark Zuckerberg៖ «ការរក្សារាងឱ្យសមសួនគឺជារឿងដែលចាំបាច់បំផុត។ ធ្វើកិច្ចការឱ្យបានល្អគឺទាមទារថាមពល ហើយយើងមានថាមពលច្រើននៅពេលដែលយើងរក្សាបាននូវរូបរាងសមសួន។ ខ្ញុំច្បាស់ក្នុងចិត្តថា ខ្ញុំនឹងហាត់ប្រាណ យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្ដាហ៍ ជាពិសេសគឺធ្វើកិច្ចការដំបូងគេនៅពេលដែលខ្ញុំក្រោកពីគេង»។
២) Richard Branson៖ «ខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំងថា ខ្ញុំពិតជាទទួលបានជោគជ័យឬអត់ក្នុងអាជីព (រីករាយក្នុងជីវិតឯកជនរបស់ខ្ញុំ) ប្រសិនបើខ្ញុំមិនបានដាក់ការសំខាន់លើសុខភាព និងរក្សារាងរបស់ខ្ញុំនោះ»។ លោកបន្តទៀតថា លោកចូលចិត្តលេងតេនីស្ដ ជិះកង់ រត់ និងលេខជិះស្គីលើទឹក។
៣) Mark Cuban៖ លោកបានលើកឡើងថា ការលះបង់ចំពោះការហាត់ប្រាណ គឺប្រៀបបាននឹងការប្ដេជ្ញាចិត្តរបស់លោកចំពោះអាជីវកម្មអីចឹងដែរ។ លោកបានថ្លែងដូច្នេះថា ៖«នោះគឺជាវិធីដែលខ្ញុំធ្វើវាឡើង ខ្ញុំគិតថា វាឆ្លុះបញ្ចាំងពីការតស៊ូឥតរាថយដែលខ្ញុំអាចធ្វើបាននៅក្នុងពិភពអាជីវកម្ម»។ លោកបានថ្លែងបន្តថា លោកព្យាយាមរត់ហាត់ប្រាណនៅលើម៉ាស៊ីន,ឱ្យបានមួយម៉ោង៕
ដោយ៖ យោធិន