លោក​​កែវ​ ឡង់ឌី​៖ ​​បើ​ចង់​ជោគជ័យ​​​​ត្រូវ​​​​ ​​ចាត់​ទុក​​​ក្រុមហ៊ុន​ដែល​អ្នក​កំពុង​ធ្វើ​​ការ​​​នោះ​ ឲ្យដូចជា​របស់​អ្នក​



លោក​​កែវ​ ឡុង​ឌី​ ដែល​ជា​ស្ថាបនិក ​Baby Outlet Cambodiaបាន​​មាន​ប្រសាសន៍​ថា​ បើ​ចង់​ជោគជ័យ​​​​ត្រូវ​​​​ ​​ចាត់​ទុក​កន្លែង​ការងារ​​​ដែល​អ្នក​កំពុង​ធ្វើ​​នោះ​ឲ្យដូចជា​របស់​អ្នក ​ព្រោះ​ធ្វើ​បែប​នេះ​​នឹង​ជួយ​​​ឲ្យ​អ្នក​ប្រឹងប្រែង​ធ្វើការ​អស់​ពី​​លទ្ធភាព​។ ​​​​​​ការ​​​លើក​ឡើង​បែប​នេះ​ គឺ​​នៅ​​ក្នុង​សិក្ខា​សាលា​ចិត្តសាស្ត្រ​ទំនាក់​ទំនង​​​នៅ​ CKCC កាល​ពី​ថ្ងៃ​​​អាទិត្យ​សប្ដាហ៍​មុន។ ​

​«​​​មិន​ថា​ខ្ញុំ​​​ធ្វើការ​​​ឲ្យ​គេ​ ឬ ​​​​បើក​អាជីវកម្ម​របស់​ខ្លួន​​ឯង​នោះ​ទេ​...​​ការ​ខិតខំ​ប្រឹងប្រែង​​របស់​ខ្ញុំ​​គឺ​​នៅ​ដដែល​​»។ ​អ្នក​ជំនួញ​វ័យ​ក្មេង​រូប​នេះ​បញ្ជាក់​។ ​​​​ក្នុង​ន័យ​នេះ​​លោក​ចង់​បញ្ជាក់​ថា ​​​​​​​​ការ​ខិតខំ​ប្រឹងប្រែង​ចំពោះ​ការងារ​របស់​ខ្លួន​ គឺ​​មិន​មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ​ ចាប់តាំង​ពី​​​លោក​ធ្វើ​ជា​គ្រូបង្រៀន​​ភាសា​អង់គ្លេស ​រហូត​ដល់ក្លាយជា​​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​​ក្នុង​សាលារៀន​ឯកជន​មួយ​ ​ព្រោះ​​ថា ​​​លោក​តែង​ចាត់​ទុក​ថា ​​​​លោក​បាន​មិន​ធ្វើ​ការ​​​ឲ្យ​គេ​​នោះ​ឡើយ​ ​​តែ​លោក​​ចាត់​ទុក​ថា​​ ​​​​ក្រុមហ៊ុន​នោះ​​​ជា​របស់​ខ្លួន​ អ៊ីចឹង​ហើយ​​បាន​ជា​លោក​បំពេញ​ការងារចេញ​ពី​ចិត្ត​យ៉ាង​ពិត​ប្រាកដតែម្តង​ ​​នាំ​​ឲ្យ​​លទ្ធផល​​ការងារ​ ​ទទួល​បាន​ល្អ​ប្រសើរ​ជានិច្ច​​។ ​រហូត​ដល់​ថ្ងៃ​​លោក​បើក​អាជីវកម្ម​​ខ្លួន​ឯង​ ក៏​​ការ​ខិតខំ​ប្រឹងប្រែង​រក្សា​នៅ​ដដែល​ ពោល​គឺ​មិន​ផ្លាស់ប្ដូរ​អ្វី​​​​ឡើយ​។ ​​​​​ ​​​ប្រសិន​​​ធ្វើ​ការ​មិន​​ដើម្បី​តែ​លុយ​​ អ្នក​នឹង​ខិត​ខំ​អស់​ពី​លទ្ធភាព​ដើម្បី​ភាព​រីក​ចម្រើន​។ ​​ ​ម៉្យាង​វិញ​ទៀត ដោយ​សារ​តែ​អ្នក​បញ្ចេញ​សក្ដានុពល​​អស់​ពី​លទ្ធផល​ក្នុង​ការងារ ​​ជា​លទ្ធផល ​​អ្នក​នឹង​សម្រេច​កិច្ច​ការ​​បាន​ច្រើន​​និង​ទទួល​បាន​​លទ្ធផល​ល្អ​ផង​ដែរ ​ហើយ​អ្នក​នឹង​​ផ្ដល់​​ជូន​នូវ​តួនាទី​កាន់​តែ​ធំ ហើយ​លុយ​នឹង​រត់​​រក​អ្នក​តែ​ឯក​ឯង។ ​សូម​បញ្ជាក់​ថា​ ​​​ក្នុង​វ័យ​ជាង​៣០​ ប្លាយ ​​​​​លោក​កែវ​ ឡង់ឌី​ពិត​ជា​ទទួល​បាន​ជោគជ័យ​ក្នុង​​​​​​អាជីព​ការងារ​យ៉ាង​ធំធេង​ ​ដោយមាន​​តួនាទី​ខ្ពស់​ ​​ ​និង​ ប្រាក់ខែ​​វិញ គឺ​​រាប់ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ​ហើយ​ចុងក្រោយ​​ ​លោក​បាន​សម្រេច​ចិត្ត​​​លាឈប់​ ​ដើម្បី​​បើក​អាជីវកម្ម​ខ្លួន​ឯង​។

​​​ ដោយ៖ អ៊ឹង​ មុយយូ

X
5s