កម្រងសុភាសិត​ចំនួន​១០​របស់​ជនជាតិ​ហុងគ្រី ​ដើម្បី​ជួយ​ពង្រឹងដល់​ការ​គិត​របស់​អ្នក​



ហុងគ្រី​គឺជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​អឺរ៉ុប​កណ្ដាល។ ទឹកដី​ដែល​សព្វថ្ងៃ​គឺជា​ហុងគ្រី​នេះ​កាល​ពី​ដំបូង​ឡើយ​ត្រូវ​បាន​តាំង​លំនៅ​ដោយ​មនុស្ស​ជាច្រើន​ក្រុម​និង​កុលសម្ព័ន្ធ​បន្ត​បន្ទាប់​គ្នា​ដូចជា Celts, រ៉ូម៉ាំង, កុលសម្ព័ន្ធ​អាល្លឺម៉ង់, Huns, West Slavs និង Avars។ ប្រវត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ទឹកដី​នេះ​មាន​ដូចជា សិល្បៈ តន្ត្រី អក្សរសាស្ត្រ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ ហុងគ្រី​ជាប់​ចំណាប់​ថ្នាក់​លេខ​១៣​ជា​ទិសដៅ​ដំណើរ​កម្សាន្ត​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​អឺរ៉ុប ព្រម​ទាំង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាង​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ចំនួន​១០​របស់​ជនជាតិ​ហុងគ្រី​ដើម្បី​ជួយ​ពង្រឹង​ដល់ការ​គិត​របស់​អ្នក៖

) «គ្មាន​កុលាប​ណាដែល​គ្មាន​បន្លា​នោះ​ទេ។»

) «នរណា​ដែល​មិន​ឲ្យ​តម្លៃ​ទៅលើ​របស់​តិចតួច​មិន​ស័ក្ដិសម​នឹង​ទទួល​របស់​ធំដុំ​នោះ​ឡើយ។»

) «បព្វជិត​ល្អ​រៀន​រហូត​ទាល់តែ​គាត់​ស្លាប់។»

) «សេះ​មាន​ជើង​បួន​ក៏​នៅតែ​ដើរ​ដួល។»

) «កុំ​បង្កើត​សត្វ​ដំរី​ចេញ​ពី​សត្វ​មូស។»

) «សេចក្ដី​អត់ធ្មត់​ផលិត​បាន​ផ្កា​កុលាប។»

) «រឿងរ៉ាវ​តូច​ជាច្រើន​អាច​កកើត​ជា​រឿង​ធំ។»

) «យើង​អាច​ទំពា​ឲ្យ​ឯង​បាន កូន​សម្លាញ់ តែ​កូនត្រូវ​លេប​វា​ដោយ​ខ្លួនឯង។

) «ជួយ​ខ្លួនឯង​ហើយ​ព្រះ​នឹង​ជួយ​អ្នក​ដែរ។»

១០) «នៅ​ក្នុង​ការ​និយាយ​ច្រើន ​មាន​ភាព​ឥតប្រយោជន៍​ច្រើន។»

ដោយ៖ ស្រីពៅ