សុភាសិត​និង​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​និយាយ​ពី​សេចក្ដី​អត់ធ្មត់​



ជីវិត​តែងតែ​ធ្វើ​តេស្ត​ពិសោធន៍​សាកល្បង​លើ​អ្នក​ជានិច្ច។ អ្វី​ដែល​មាន​តម្លៃ​មិន​ដែល​ទទួល​បាន​ដោយ​ងាយស្រួល​នោះ​ទេ។ ឯ​របស់​ដែល​បាន​ដោយ​ងាយស្រួល​ក៏​នឹង​ធ្វើឲ្យ​អ្នក​មើល​មិន​ឃើញ​ពី​តម្លៃ​របស់​វា​នោះ​ដែរ។ មាន​បញ្ហា​ខ្លះ​នៅ​ក្នុង​ជីវិត ដំណោះស្រាយ​គឺ​មាន​តែ​សេចក្ដី​អត់ធ្មត់​របស់​អ្នក​ប៉ុណ្ណោះ​ទើប​អាច​ដោះស្រាយ​បញ្ហា​នោះ​បាន។ រឿង​ខ្លះ​អ្នក​មិន​ចាំបាច់​បង្ខំ​នោះ​ទេ ព្រោះ​រឿងរ៉ាវ​ដែល​ត្រូវ​កើត នោះ​វា​នឹង​កើត​ដោយ​ឯកឯង ឯ​រឿង​ដែល​មិន​ត្រូវ​កើត នោះ​ការ​បង្ខំ​របស់​អ្នក​ក៏​មិន​មាន​ប្រយោជន៍​អ្វី​នោះ​ដែរ មាន​តែ​បំផ្លាញ​អ្វីៗ​ទាំងអស់​ទៅវិញ​ទេ។ បើ​អ្នក​បាន​ប្រឹង​អស់​ពី​លទ្ធភាព​ហើយ​វា​នៅ​តែ​ទៅ​ជា​បែប​នោះ នោះ​មាន​តែ​អ្នក​រៀន​ទទួល​យក​វា​ប៉ុណ្ណោះ។

អត្ថបទ​ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​និង​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​និយាយ​ពី​សេចក្ដី​អត់ធ្មត់៖

) «កុំ​ច្រាន​ទឹក​ស្ទឹង​ព្រោះ​វា​នឹង​ហូរ​ទៅ​ដោយ​ខ្លួន​វា។» សុភាសិត​ប៉ូឡូញ

) «ជន​ដែល​បាន​យក​ឈ្នះ​លើ​សេចក្ដី​អត់ធ្មត់​យក​ឈ្នះ​ទៅ​លើ​អ្វី​ៗ​ទាំងអស់​ដទៃ​ទៀត។» George Savile

) «ដួល​៧ដង​ក្រោក​ឡើង​៨ដង។» សុភាសិត​ជប៉ុន

) «សេចក្ដី​អត់ធ្មត់​គឺជា​មិត្ត​សំឡាញ់​របស់​បញ្ញា។» Saint Augustine

) «ពួកគេ​ព្យាយាម​ដុត​កម្ទេច​ពួក​យើង តែ​ពួកគេ​មិន​ដឹង​ទេ​ថា​ពួក​យើង​គឺជា​គ្រាប់​ពូជ។» សុភាសិត​ម៉ិកស៊ីកូ

) «មិន​ថា​ថ្ងៃ​យូរ​ប៉ុណ្ណា​នោះ​ទេ ងងឹត​គង់​តែ​មក​ដល់។» សុភាសិត​អៀរឡង់

) «របស់​ដ៏​ស្រស់​ស្អាត​មិន​ដែល​ល្អឥតខ្ចោះ​នោះ​ទេ។» សុភាសិត​អេហ្ស៊ីប

) «មួយ​ដំណក់​ៗ​អ្នក​នឹង​បំបែក​ថ្ម​បាន។» សុភាសិត​អ៊ីតាលី

) «វា​ជា​រឿង​ងាយស្រួល​ក្នុង​ការ​ស្វែងរក​មនុស្ស​ដែល​ស្ម័គ្រចិត្ត​ស្លាប់​ជា​ជាង​ស្វែងរក​មនុស្ស​ដែល​សុខ​ចិត្ត​អត់ទ្រាំ​នឹង​ការ​ឈឺចាប់​ជាមួយ​នឹង​សេចក្ដី​អត់ធ្មត់។» Julius Caesar

១០) «សេចក្ដី​អត់ធ្មត់​គឺជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​បញ្ញា។» Kao Kalia Yang

ដោយ៖ ស្រីពៅ