កម្រងសម្ដី​ដកស្រង់​ចំនួន​ ៧ឃ្លា​ដែល​មាន​ខ្លឹមសារ​អំពី​សេចក្ដី​ស្រឡាញ់​​



លោក Martin Luther King បាន​លើកឡើង​ដូច្នេះ​ថា «ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ប្រកាន់​ខ្ជាប់​ជាមួយ​នឹង​ក្ដី​ស្រឡាញ់។ សេចក្ដី​ស្អប់​គឺជា​បន្ទុក​ធ្ងន់​នឹង​ទ្រាំទ្រ​យ៉ាង​ខ្លាំង។» សេចក្ដី​ស្អប់​គឺជា​បន្ទុក​ដ៏​ធ្ងន់​ខ្លាំង​នៅ​ក្នុង​ចិត្ត​របស់​អ្នក។ ហេតុអ្វី​អ្នក​បណ្ដោយ​ឲ្យ​ទង្វើ​របស់​អ្នកដទៃ​បំពុល​ចិត្ត​បរិសុទ្ធ​របស់​អ្នក ? ហេតុអ្វី​អ្នក​ដាក់​ទោស​ខ្លួនឯង​ចំពោះ​ទង្វើ​របស់​អ្នកដទៃ ? បញ្ហា​គឺ​ស្ថិត​នៅ​លើ​ចិត្ត​របស់​ខ្លួនឯង។ គ្រប់គ្រង​ចិត្ត​ខ្លួនឯង​ទើប​ជា​ចម្លើយ​នៃ​ដំណោះស្រាយ។ អត្ថបទ​ថ្ងៃនេះ​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​ដែល​មាន​ខ្លឹមសារ​អំពី​សេចក្ដី​ស្រឡាញ់​ដូច​មាន​នៅ​ខាងក្រោម​នេះ៖

) «មនុស្ស​ធម្មតា​មិន​ដឹង​ថា​ក្ដី​ស្រឡាញ់​គឺជា​អ្វី។ នៅ​ពេល​នរណា​ម្នាក់​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នក អ្នក​តែង​គិត​ថា​អ្នក​ស្រឡាញ់​មនុស្ស​ម្នាក់​នោះ។ ប៉ុន្តែ​តាម​ការ​ពិត​គឺជា​ខ្លួនឯង​នេះ​ឯង​ដែល​អ្នក​ស្រឡាញ់ អត្តា​របស់​អ្នក​ត្រូវ​បាន​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដោយ​ការ​យកចិត្តទុកដាក់​របស់​ពួកគេ គឺ​មាន​តែ​ប៉ុណ្ណឹង​ឯង។ តើ​អ្នក​នឹង​នៅ​តែ​បន្ត​ស្រឡាញ់​មនុស្ស​ម្នាក់​នោះ​ទៀត​ទេ​បើ​សិន​ជា​ពួកគេ​ឈប់​ផ្ដល់​ក្ដី​រីករាយ​ដល់​អ្នក ?» Paramahansa Yogananda

) «ចូរ​បណ្ដោយ​ឲ្យ​អំណាច​នៃ​ក្ដី​ស្រឡាញ់​របស់​អ្នក​ផ្លាស់ប្ដូរ​ពិភពលោក តែ​កុំ​បណ្ដោយ​ឲ្យ​បញ្ហា​នៅ​ក្នុង​ពិភពលោក​នេះ​ផ្លាស់ប្ដូរ​ភាព​ស្រស់​ស្អាត​នៃ​ក្ដី​ស្រឡាញ់​របស់​អ្នក​ឲ្យ​សោះ។» Debasish Mridha

) «បើ​អ្នក​រវល់​តែ​វាយតម្លៃ​មនុស្ស អ្នក​នឹង​គ្មាន​ពេលវេលា​ដើម្បី​ស្រឡាញ់​ពួកគេ​នោះ​ឡើយ។» Mother Teresa

) «នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​ស្រឡាញ់​និង​មាន​ចិត្ត​ល្អ​ដាក់​អ្នកដទៃ វា​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នកដទៃ​ទទួល​បាន​ក្ដី​ស្រឡាញ់​និង​ទទួល​បាន​ការ​ខ្វាយខ្វល់​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ឲ្យ​យើង​អភិវឌ្ឍ​សេចក្ដី​សុខ​ខាងក្នុង​និង​ភាព​ស្ងប់​សុខ​ខាងក្នុង​ផង​ដែរ។» សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

) «ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ប្រកាន់​ខ្ជាប់​ជាមួយ​នឹង​ក្ដី​ស្រឡាញ់។ សេចក្ដី​ស្អប់​គឺជា​បន្ទុក​ធ្ងន់​នឹង​ទ្រាំទ្រ​យ៉ាង​ខ្លាំង។» Martin Luther King Jr.

) «ទីណា​មាន​ក្ដី​ស្រឡាញ់ ទីនោះ​មាន​ជីវិត។» មហាត្មៈគន្ធី

) «បេះដូង​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​គឺជា​គតិបណ្ឌិត​ដ៏​ពិត​ប្រាកដ​បំផុត។» Charles Dicken

ដោយ៖ ស្រីពៅ