ពាក្យសម្ដីដកស្រង់​ចំនួន​១០ ឃ្លាអំពី​គតិបណ្ឌិត​ចេញពីភាព​ស្ងប់ស្ងាត់ របស់បុគ្គលល្បីៗ​



សុភាសិត​អាល្លឺម៉ង់​មួយ​បាន​ពោល​ថា «ការ​និយាយ​មក​ដោយ​ធម្មជាតិ ភាព​ស្ងប់ស្ងាត់​មក​តាមរយៈ​ការ​យល់។» ការ​និយាយ​វែកញែក​អ្នកដទៃ​ល្អ​បែប​នេះ​អាក្រក់​បែប​នោះ អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​វៃ​ឆ្លាត។ ការ​និយាយ​ជាន់​ពន្លិច​អ្នកដទៃ​អាច​ធ្វើឲ្យ​អ្នក​ឡើង​ខ្ពស់។ ប៉ុន្តែ​នៅ​ក្នុង​ពិភពលោក​ដ៏​គួរឲ្យ​សោកសង្រេង​មួយ​នេះ អ្វី​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវការ​បំផុត​គឺជា​ការ​រៀន​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក។

មិន​ថា​ស្ថានភាព​នៃ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​ខុស​ពី​គ្នា​ទៅ​តាម​របៀប​ណា​ក៏​ដោយ តែ​ចំណុច​មួយ​ដែល​យើង​ម្នាក់ៗ​មាន​ដូចគ្នា​នោះ​គឺ​ពួក​យើង​សុទ្ធតែ​រស់នៅ​ក្រោម​ច្បាប់​ធម្មជាតិ​ទាំងអស់។ បើ​អ្នក​សង្កេត​ចូល​ឲ្យ​ជ្រៅ​ក្នុង​ជីវិត នោះ​អ្នក​នឹង​យល់​ពី​ពុទ្ធដីកា​របស់​ព្រះ​សម្មាសម្ពុទ្ធ​ដែល​បាន​ត្រាស់​ថា​មាន​ជីវិត​តែង​មាន​ទុក្ខ​ពិត​មែន។ នៅ​ពេល​អ្នក​មើល​ឃើញ​អ្វីៗ​កាន់តែ​ច្រើន នោះ​អ្នក​នឹង​កាន់តែ​ស្ងប់ស្ងាត់​ជាង​មុន។ ជា​ជាង​វាយតម្លៃ​អ្នកដទៃ​ដោយ​គ្រាន់តែ​ឃើញ​ផ្នែក​មួយ​ចំនួន​នៃ​ជីវិត​របស់​ពួកគេ អ្នក​នឹង​ចាប់ផ្ដើម​ចូល​ទៅ​ដល់​ស្រទាប់​ចិត្ត​ដើម្បី​រៀន​ស្វែងយល់​ពី​បុគ្គល​ម្នាក់ៗ​វិញ។ ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​១០ អំពី​គតិបណ្ឌិត​នៃ​ភាព​ស្ងប់ស្ងាត់៖

) «ខ្ញុំ​ចាប់ផ្ដើម​ដឹង​ថា​អ្នក​អាច​ស្ដាប់​ពី​ភាព​ស្ងប់ស្ងាត់​និង​រៀន​សូត្រ​ពី​វា​បាន។ ភាពស្ងប់ស្ងាត់​មាន​គុណភាព​និង​វិមាត្រ​របស់​វា។» Chaim Potok

) «តើ​ភាព​ស្ងប់ស្ងាត់​នឹង​ល្អ​ប្រសើរ​ជាង​ប៉ុណ្ណា ជាមួយ​នឹង​កែវ​កាហ្វេ​មួយនិង​តុ​មួយ។ តើ​វា​នឹង​ល្អ​ប្រសើរ​ជាង​ប៉ុណ្ណា​ដែល​បាន​អង្គុយ​ម្នាក់ឯង​ប្រៀប​បាន​នឹង​បក្សី​សមុទ្រ​ដែល​នៅ​ម្នាក់ឯង​ដែល​បើក​ស្លាប​របស់​វា​នៅ​លើ​ដំបង​ឈើ។ ឲ្យ​ខ្ញុំ​អង្គុយ​នៅ​ទីនេះ​រហូត​ជាមួយ​នឹង​របស់​សាមញ្ញ កែវ​កាហ្វេ​នេះ កាំបិត​នេះ សម​នេះ អ្វីៗ​នៅ​ក្នុង​ភាព​ជា​វា ខ្លួនឯង​នៅ​ក្នុង​ភាព​ជា​ខ្លួនឯង។» Virginia Woolf

) «ធ្វើកិច្ចការ​របស់​អ្នក​ដោយ​ស្ងប់ស្ងាត់ ចូរ​ឲ្យ​ភាព​ជោគជ័យ​របស់​អ្នក​ជា​អ្នក​បង្ក​ជាសំឡេងកងរំពង។» Frank Ocean

) «គ្រាន់តែ​អនុញ្ញាត​ឲ្យ​ទឹក​ស្ងប់ ព្រះអាទិត្យ​និង​ព្រះចន្ទ​នឹង​ជះ​ស្រមោល​មក​លើ​ផ្ទៃ​នៃ​អត្ថិភាព​របស់​អ្នក។» Rumi

) «នៅ​ពេល​អ្នក​មាន​សតិ​ដឹង​ពី​ភាព​ស្ងប់ស្ងាត់ ភ្លាមៗ​នោះ​មាន​នូវ​សភាព​នៃ​ការ​ភ្ញាក់ស្មារតី​មួយ​នៅ​ខាងក្នុង​ដែល​នៅ​ស្ងៀម។ អ្នក​មាន​វត្តមាន។ អ្នក​បាន​ឈាន​ជើង​ចេញ​ពី​លក្ខខណ្ឌ​របស់​មនុស្ស​ដែល​ត្រូវ​បាន​ប្រមូលផ្ដុំ​រាប់​ពាន់​ឆ្នាំ។» Eckhart Tolle

) «ភាព​ស្ងប់ស្ងាត់​គឺជា​ភាព​បរិសុទ្ធ​និង​ជា​ភាព​ពិសិដ្ឋ។ វា​ទាញ​មនុស្ស​ឲ្យ​មក​នៅ​ជាមួយ​គ្នា​ពី​ព្រោះ​មាន​តែ​មនុស្ស​ដែល​កក់ក្ដៅ​នឹង​នៅ​ជាមួយ​គ្នា​ប៉ុណ្ណោះ​ទើប​អាច​អង្គុយ​ដោយ​មិន​និយាយ​អ្វី​បាន។ វា​គឺជា​ភាព​ចម្លែក​ដ៏​អស្ចារ្យ​មួយ។» Nicholas Sparks

) «ធ្មេញ​គួរតែ​ត្រូវ​ប្រើ​សម្រាប់​ធ្វើ​ជា​របង​ការពារ​អណ្ដាត។» Eliza Cook

) «ស្ងប់ស្ងាត់​ប្រសើរ​ជាង​ពាក្យ​គ្មានន័យ​ខ្លឹមសារ ឥតប្រយោជន៍។» Pythagoras

) «ការ​និយាយ​មក​ដោយ​ធម្មជាតិ ភាព​ស្ងប់ស្ងាត់​មក​តាមរយៈ​ការ​យល់។» សុភាសិត​អាល្លឺម៉ង់

១០) «ភាព​ស្ងប់ស្ងាត់​គឺជា​ប្រភព​នៃ​កម្លាំង​ដ៏​ខ្លាំងក្លា។» ឡៅជឺ

ដោយ៖ ស្រីពៅ