សម្ដី​ដកស្រង់​​ស៊ីជម្រៅ​ចំនួន​ ១០ឃ្លា​អំពី​ជីវិត ដែល​អ្នក​គួរ​អាន​



Fyodor Dostoevsky បាន​និយាយ​ថា «ជីវិត​គឺ​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង មិនមែន​នៅ​ខាងក្រៅ​នោះ​ឡើយ។» អ្នកដទៃ​គ្រាន់តែ​អាច​ជួយ​អ្នក​បាន​មួយ​គ្រា​ប៉ុណ្ណា អ្វី​ដែល​អ្នក​ត្រូវ​ដើរ​ដោយ​ខ្លួនឯង​ចុងក្រោយ​មាន​តែ​អ្នក​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​អាច​ដើរ​បាន។ មនុស្ស​ល្អ​ប៉ុណ្ណា​ក៏​គង់តែ​មាន​មនុស្ស​ដែល​មិន​ពេញចិត្ត​គាត់​ដែរ។ គ្រាន់តែ​បំពេញ​ចិត្ត​អ្នកដទៃ តើ​មាន​ប្រយោជន៍​អ្វី​ទៅ។ នៅ​ក្នុង​ជីវិត អ្វី​ដែល​អ្នក​ត្រូវ​មាន​គឺ​សេចក្ដី​ស្មោះត្រង់​នឹង​ខ្លួនឯង។ បើ​ទោះ​ជា​អ្នកដទៃ​យល់​ច្រឡំ​នឹង​អ្នក តែ​អ្វី​ដែល​សំខាន់​ឲ្យ​តែ​អ្វី​ដែល​អ្នក​ធ្វើ​មិន​ក្បត់​នឹង​សតិសម្បជញ្ញៈ​របស់​ខ្លួនឯង សម្លឹង​មើល​ចិត្ត​ខ្លួនឯង​ឃើញ​ថា​ស្អាតស្អំ នោះ​គ្មាន​អ្វី​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​នឹង​ឲ្យ​អ្នក​គួរ​ខ្វាយខ្វល់​នោះ​ឡើយ។ ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ដ៏​ស៊ីជម្រៅ​ចំនួន​១០​អំពី​ជីវិត ដែល​អ្នក​គួរ​អាន:

) «ចូរ​ប្រាកដ​ថា​អ្នក​បាន​ភ្លក់​ពាក្យ​សម្ដី​របស់​ខ្លួនឯង​សិន​មុន​នឹង​ខ្ជាក់​វា​ចេញ​មក។» សុភាសិត Gaelic

) «ពិភពលោក​ដូច​ដែល​យើង​បាន​បង្កើត​វា​មក គឺជា​ដំណើរការ​នៃ​ការ​គិត​របស់​យើង។ វា​មិន​អាច​ផ្លាស់ប្ដូរ​បាន​ដោយ​មិន​ផ្លាស់ប្ដូរ​ការ​គិត​របស់​យើង​នោះ​ឡើយ។» អាល់ប៊ឺត អាញស្តាញ

) «ជីវិត​មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​នោះ​ទេ តែ​គឺជា​ការ​ពិត​ដែល​ត្រូវ​ទទួល​ពិសោធន៍។» Soren Kierkegaard

) «ជីវិត​មាន​ជម្រៅ​ជ្រៅ​ណាស់​សម្រាប់​រៀបរាប់ ដូច្នេះ​ហើយ​ចូរ​កុំ​ព្យាយាម​រៀបរាប់​អំពី​វាអី ប៉ូន្តែចូរ​គ្រាន់តែ​រស់នៅ​ទៅ។» C.S. Lewis

) «ខ្ញុំ​រស់នៅ​ក្នុង​ជីវិត​កាន់តែ​យូរ ខ្ញុំ​ឃើញ​ថា​គឺជា​ទំនាក់ទំនង​ដែល​មាន​អត្ថន័យ​ជាទី​បំផុត។» William Shatner

) «រឿង​ដែល​ល្អ​បំផុត​និង​ស្រស់​ស្អាត​បំផុត​នៅ​ក្នុង​លោក​នេះ មិន​អាច​ត្រូវ​បាន​មើល​ឃើញ​ឬ​សូម្បីតែ​ត្រូវ​បាន​ឮ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ទទួល​អារម្មណ៍​ជាមួយ​នឹង​បេះដូង។» Helen Keller

) «ជីវិត​គឺ​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង មិនមែន​នៅ​ខាងក្រៅ​នោះ​ឡើយ។» Fyodor Dostoevsky

) «បើ​អ្នក​ចុះចាញ់​ខ្យល់ អ្នក​នឹង​អាច​ជិះ​វា​បាន។» Toni Morrison

) «មនុស្ស​មើល​ឃើញ​​ពិភពលោក​នូវ​អ្វី​ដែល​គាត់​បាន​ស្ពាយ​នៅ​ក្នុង​បេះដូង​របស់​គាត់។» Johann Wolfgang von Goethe

១០) «គ្រប់​ចំណុច​ខ្លាំង​ទាំងអស់​ក៏​ជា​ចំណុច​ខ្សោយ។ ត្រឡប់​ផ្ទុយ​មក​វិញ​ក៏នៅតែ​បែប​នេះ​ដែរ។» Neil Strauss

ដោយ៖ ស្រីពៅ

X
5s