ទស្សនចំនួន ៩ឃ្លា ដែលអ្នកគួរអានដើម្បីផ្លាស់ប្ដូរខ្លួនឯងឲ្យរស់នៅចុះសម្រុងជាមួយខ្លួនឯង
ខាងក្រោមនេះគឺជាទស្សនចំនួន ៩ឃ្លា ដែលអ្នកគួរអានដើម្បីផ្លាស់ប្ដូរខ្លួនឯងឲ្យរស់នៅចុះសម្រុងជាមួយខ្លួនឯង៖
- «វេទមន្តគឺជាការផ្លាស់ប្ដូរនៃទស្សនយល់ឃើញ។» Gabrielle Bernstein
- «អ្នកមិនសប្បាយចិត្តក៏ដោយសារតែអ្នកមិនចុះសម្រុងជាមួយខ្លួនឯង។ មិនមែនដោយសារអ្វីដែលនរណាម្នាក់កំពុងធ្វើនោះឡើយ។» Maryam Hassna
- «គ្រាប់ពូជលូតលាស់ដោយមិនមានសំឡេង ប៉ុន្តែដើមឈើធ្លាក់ជាមួយសំឡេងដ៏ខ្លាំង។ ការវិនាសហិនហោចមានសំឡេង ប៉ុន្តែការបង្កបង្កើតគឺស្ងប់ស្ងាត់។ នេះគឺជាអំណាចនៃភាពស្ងប់ស្ងាត់។ ចូរលូតលាស់ដោយស្ងៀមស្ងាត់។» អនាមិក
- «មិនមាននរណាម្នាក់នឹងមកជួយអ្នកឡើយ។ ជីវិតនេះគឺជាការទទួលខុសត្រូវរបស់អ្នក១០០%។» អនាមិក
- «អ្នកមិនមែនមកទីនេះដើម្បីធ្វើឲ្យអ្នកដទៃយល់ពីអ្នកឡើយ។ អ្នកមកទីនេះដើម្បីយល់ពីខ្លួនឯង។» Kristen Butler
- «មុនពេលអ្នកចង់ព្យាបាលនរណាម្នាក់ សួរគាត់សិនថាតើគាត់យល់ព្រមលះបង់អ្វីៗដែលបានធ្វើឲ្យគាត់ឈឺឬអត់ ?» Hippocrates
- «ចូរស្ដាប់សំឡេងរបស់អ្នក វិញ្ញាណរបស់អ្នក។ មនុស្សច្រើនណាស់ដែលស្ដាប់សំឡេងរំខានរបស់ពិភពលោកជាជាងសំឡេងរបស់ខ្លួនឯង។» Leon Brown
- «បញ្ហារបស់អ្នកមិនមែនជាបញ្ហាឡើយ។ ការប្រតិកម្មរបស់អ្នកទើបជាបញ្ហា។» Ann Brashares
- «មនុស្សដែលមិនទាន់រកឃើញទ្រព្យសម្បត្តិពិតប្រាកដរបស់ពួកគេ ដែលជាភាពរីករាយដ៏ភ្លឺចែងចាំងនៃអត្ថិភាព និងសន្តិភាពដែលជ្រៅនិងមិនអាចរង្គោះរង្គើបានដែលទទួលបានពីវាមក គឺជាអ្នកសុំទាន បើទោះជាពួកគេមានទ្រព្យសម្បត្តិច្រើនអស្ចារ្យប៉ុណ្ណាក៏ដោយ។ ពួកគេសម្លឹងមើលទៅខាងក្រៅរកកម្ទេចកំទីនៃភាពសប្បាយរីករាយឬការបំពេញបំណងដើម្បីទទួលបានការទទួលស្គាល់ សុវត្ថិភាព ឬក្ដីស្រឡាញ់ ស្របពេលដែលពួកគេមានរតនសម្បត្តិខាងក្នុងដែលមិនត្រឹមតែរួមបញ្ចូលរបស់អស់ទាំងនោះនោះទេ ប៉ុន្តែអស្ចារ្យយ៉ាងឥតមានដែនកំណត់ជាងអ្វីៗដែលពិភពលោកអាចផ្ដល់ឲ្យបានទៅទៀត។» Eckhart Tolle
អត្ថបទទាក់ទង៖ គតិដ៏មានតម្លៃខ្ពង់ខ្ពស់ចំនួន១០ ដែលអ្នកគួរយកទៅអប់រំចិត្តរបស់អ្នក
ដោយ៖ ស្រីពៅ