ទស្សន​ ​​៧​ឃ្លា ដែល​អាច​ឲ្យ​អ្នកទម្លាក់​ចុះ​នូវ​ការ​គិត​ទាំងឡាយ​ដែល​បាន​បង្កើត​ជា​ចំណង​ចិត្ត​របស់​អ្នក​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន ​៧​ឃ្លា ដែល​អាច​ឲ្យ​អ្នកទម្លាក់​ចុះ​នូវ​ការ​គិត​ទាំងឡាយ​ដែល​បាន​បង្កើត​ជា​ចំណង​ចិត្ត​របស់​អ្នក៖

  1. «អភ័យទោស​ឲ្យ​អ្នកដទៃ​ព្រោះ​អ្នក​ស័ក្ដិសម​នឹង​ទទួល​បាន​សន្តិភាព​ខាងក្នុង។» អនាមិក
  2. «ការ​ពិត​នៅ​ខាងក្នុង​របស់​អ្នក​បង្កើត​ការ​ពិត​នៅ​ខាងក្រៅ​របស់​អ្នក។ និយាយ​ម្យ៉ាង​ទៀត​គឺ ការ​គិត​របស់​អ្នក ទស្សន​យល់​ឃើញ​របស់​អ្នក គុណធម៌ ទម្លាប់​មិន​ល្អ និង​ចំណេះដឹង​ដែល​អ្នក​មាន បាន​បង្កើត​បទពិសោធន៍​របស់​អ្នក​ឡើង។» អនាមិក
  3. «ដោយ​មិន​មាន​ការ​ស្គាល់​ខ្លួនឯង តើ​ការ​ព្យាយាម​ស្វែងយល់​ពី​ពិភពលោក​មាន​ប្រយោជន៍​អ្វី​ទៅ ?» Ramana Maharshi
  4. «ការ​ស្គាល់​អំពី​ខ្លួនឯង​របស់​យើង​គឺជា​កិច្ច​បម្រើ​ដែល​អស្ចារ្យ​បំផុត​ដែល​យើង​អាច​ផ្ដល់ឲ្យ​ពិភពលោក។» Ramana Maharshi
  5. «បទពិសោធន៍​របស់​ខ្ញុំ​គឺ​ថា​គ្រូបង្រៀន​ដែល​យើង​ត្រូវការ​បំផុត​គឺជា​មនុស្ស​ដែល​យើង​កំពុងតែ​រស់នៅ​ជាមួយ​ក្នុង​ពេល​ឥឡូវ​នេះ។» Byron Katie
  6. «តាំង​ពី​រយៈកាល​ដំបូងៗ​មក មនុស្ស​បាន​ចាប់ផ្ដើម​ព្យាយាម​ផ្លាស់ប្ដូរ​ពិភពលោក​ដូច្នេះ​ពួកគេ​នឹង​អាច​រីករាយ។ វា​មិន​ដែល​ធ្លាប់​ជោគជ័យ​នោះ​ឡើយ ពី​ព្រោះ​តែ​វា​នាំ​បញ្ហា​ត្រឡប់​ថយក្រោយ​វិញ។ អ្វី​ដែល​វា​បាន​ផ្ដល់ឲ្យ​គឺជា​របៀប​ក្នុង​ការ​ផ្លាស់ប្ដូរ​ម៉ាស៊ីន​បញ្ចាំង ដែល​ជា​ចិត្ត ជាជាង​អ្វី​ដែល​ត្រូវ​បាន​បញ្ចាំង។ វា​ប្រៀប​បាន​ទៅ​នឹង​ការ​ដែល​មាន​កម្ទេច​នៅ​លើ​កញ្ចក់​របស់​ម៉ាស៊ីន​បញ្ចាំង​នោះ។ យើង​គិត​ថា​ស្នាម​ប្រឡាក់​មាន​នៅ​លើ​ផ្ទាំង​រូបភាព​ហើយ​យើង​ព្យាយាម​ផ្លាស់ប្ដូរ​អ្នក​នេះ អ្នក​នោះ នរណា​ក៏​ដោយ​ដែល​ស្នាម​ប្រឡាក់​លេច​ចេញ​ពី​លើ។ ប៉ុន្តែ​វា​ឥតប្រយោជន៍​អ្វី​ឡើយ​ក្នុង​ការ​ផ្លាស់ប្ដូរ​រូបភាព​ដែល​ត្រូវ​បាន​បញ្ចាំង។ នៅ​ពេល​យើង​ដឹង​ថា​កម្ទេច​ស្នាម​ប្រឡាក់​នៅ​ទីណា យើង​នឹង​អាច​សម្អាត​កញ្ចក់​ដោយ​ផ្ទាល់។ នេះ​គឺជា​ទី​បញ្ចប់​នៃ​សេចក្ដី​ទុក្ខ និង​ការ​ចាប់ផ្ដើម​នៃ​ក្ដី​សុខ​តិចតួច​នៅ​ក្នុង​ឋានសួគ៌។» Byron Katie
  7. «អំណាច​ទៅ​លើ​អ្នកដទៃ​គឺជា​ភាព​ទន់ខ្សោយ​ដែល​បន្លំ​ខ្លួន​ធ្វើ​ជា​ភាព​ខ្លាំងក្លា។ អំណាច​ពិត​ប្រាកដ​គឺ​ស្ថិត​នៅ​ខាងក្នុង​និង​មាន​វត្តមាន​សម្រាប់​អ្នក​ក្នុង​ពេល​នេះ។» Eckhart Tolle

    អត្ថបទទាក់ទង៖ កម្រងសម្ដី​​ចំនួន​១០​ឃ្លា ដែល​អាច​យក​ធ្វើ​ជា​មេរៀន​សម្រាប់​ដឹកនាំ​ជីវិត​អ្នក​បាន

ដោយ៖ ស្រីពៅ

X
5s