គតិបណ្ឌិត ​៩ឃ្លា​ ពី Sadhguru គ្រូ​បង្រៀន​ចិត្ត​វិញ្ញាណ​ដែល​ប្រកប​ដោយ​បញ្ញាញាណ​មួយ​រូប​របស់​ឥណ្ឌា​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​គតិបណ្ឌិត​ចំនួន​ ៩ឃ្លា​ ពី Jaggi Vasudev Sadhguru ជា​គ្រូ​បង្រៀន​ចិត្ត​វិញ្ញាណ​ដែល​ប្រកប​ដោយ​បញ្ញាញាណ​មួយ​រូប​របស់​ឥណ្ឌា៖

  1. «បើ​អ្នក​លេងសើច​បន្តិច​ជាមួយ​ជីវិត គ្រប់​ខណៈ​ពេលនោះ​នឹង​ក្លាយ​ជា​ការ​អបអរ​សាទរ។»
  2. «បើ​អ្នក​បែរ​ចូល​ក្នុង អ្នក​នឹង​ស្វែងរក​ឃើញ​លំហ​ដែល​មាន​ដំណោះស្រាយ​សម្រាប់​រាល់​អ្វីៗ​ទាំងអស់។»
  3. «មនុស្ស​រងទុក្ខ​ជាមួយ​នឹង​ការ​ចងចាំ​​និង​ការ​ស្រមើស្រមៃ​របស់​ពួកគេ ដែល​មានន័យ​ថា​ពួកគេ​រងទុក្ខ​នូវ​អ្វី​ដែល​មិន​មាន​អត្ថិភាព។»
  4. «មាន​ការ​រំពឹង​ទុក​ទៅលើ​អ្នកដទៃ​មានន័យ​ថា​អ្នក​ព្យាយាម​ជួសជុល​ជីវិត​របស់​ពួកគេ។ ចូរ​កុំ​ធ្វើ​បែបនេះ។ ចូរ​ជួសជុល​ជីវិត​របស់​ខ្លួនឯង នេះ​ហើយ​គឺជា​សេរីភាព។»
  5.  «ចិត្ត​គឺជា​ឧបករណ៍​ដ៏​មាន​អានុភាព​មួយ។ រាល់​ការ​គិត​ទាំងអស់ រាល់​អារម្មណ៍​ទាំងអស់​ដែល​អ្នក​បាន​បង្កើត បាន​ផ្លាស់ប្ដូរ​ប្រតិកម្ម​គីមី​នៃ​រាងកាយ​របស់​អ្នក។»
  6. «សេចក្ដី​សុខ​ចាប់ផ្ដើម​ជាមួយ​អ្នក។ មិនមែន​ជាមួយ​ទំនាក់ទំនង​របស់​អ្នក មិនមែន​ជាមួយ​ការងារ​របស់​អ្នក មិនមែន​ជាមួយ​លុយ​របស់​អ្នក ប៉ុន្តែ​គឺ​ជាមួយ​អ្នក។»
  7. «ភាព​ភ័យខ្លាច​គ្រាន់តែ​ជា​ការ​ដែល​អ្នក​មិន​រស់នៅ​ជាមួយ​ជីវិត​ប៉ុណ្ណោះ គឺ​អ្នក​រស់នៅ​ក្នុង​ការ​គិត​របស់​អ្នក។»
  8. «នៅ​ពេល​ដែល​ការ​ឈឺចាប់ ទុក្ខសោក ឬ​កំហឹង​កើតឡើង វា​គឺជា​ពេល​ដែល​អ្នក​ត្រូវ​សម្លឹង​មើល​ខាងក្នុង​ខ្លួនឯង មិនមែន​ជុំវិញ​ខ្លួនឯង​ឡើយ។»
  9. «គ្រប់យ៉ាង​ដែល​បាន​កើតឡើង​លើ​អ្នក អ្នក​ទទួល​បទពិសោធន៍​នៅ​ខាងក្នុង​ខ្លួនឯង​ផ្ទាល់​តែ​ម្ដង។ ពន្លឺ​និង​ងងឹត ការ​ឈឺចាប់​និង​ភាព​រីករាយ រងទុក្ខ​និង​មាន​ក្ដី​សុខ រាល់​ទាំងអស់​នេះ​សុទ្ធតែ​កើតឡើង​នៅ​ខាងក្នុង​អ្នក។ បើ​នរណា​ម្នាក់​ប៉ះ​ដៃ​របស់​អ្នក​ឥឡូវ​នេះ អ្នក​ប្រហែល​ជា​គិត​ថា​អ្នក​កំពុងតែ​ទទួល​បទពិសោធន៍​នៃ​ដៃ​របស់​ពួកគេ ប៉ុន្តែ​ការ​ពិត​គឺ​អ្នក​គ្រាន់តែ​ទទួល​បទពិសោធន៍​នៃ​វេទនារម្មណ៍​នៅ​ក្នុង​ដៃ​របស់​អ្នក​ប៉ុណ្ណោះ។ បទពិសោធន៍​ទាំងមូល​ត្រូវ​បាន​ផ្ទុក​នៅ​ខាងក្នុង។ រាល់​បទពិសោធន៍​របស់​មនុស្ស​ទាំងអស់​គឺ​១០០%​ត្រូវ​បាន​បង្កើត​ដោយ​ខ្លួនឯង»៕

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា​ពី Sadhguru បុគ្គល​ដែល​ប្រកប​ដោយ​គតិបណ្ឌិតមួយរូប

ដោយ៖ ស្រីពៅ

X
5s