កម្រង​ទស្សន​ចំនួន​ ១០ឃ្លា ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​បទពិសោធន៍​ក្នុង​ជីវិត​របស់​អ្នក​ជា​ការ​រៀន​សូត្រ​



ខាងក្រោម​នេះ​គឺជា​កម្រង​ទស្សន​ចំនួន ​១០ឃ្លា ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​បទពិសោធន៍​ក្នុង​ជីវិត​របស់​អ្នក​ជា​ការ​រៀន​សូត្រ៖

  1. «ការពិត​ត្រូវ​តែ​បាន​រំលាយ​ចេញ​ពី​ជីវិត​ដ៏​រឹងរូស​របស់​យើង​តាមរយៈ​សេចក្ដី​ទុក្ខវេទនា។ គ្មាន​អ្វី​ដែល​និយាយ​ការពិត​នោះ​ឡើយ គ្មាន​អ្វី​ដែល​និយាយ​ថា​តើ​ការ​ពិត​មាន​សភាព​បែប​ណា​ពិត​ប្រាកដ​នោះ​ឡើយ គ្មាន​អ្វី​ដែល​អាច​បង្ខំ​យើង​ឲ្យ​ដឹង​នូវ​អ្វី​ដែល​យើង​មិន​ចង់​ដឹង​នោះ​ឡើយ លើកលែង​តែ​ការ​ឈឺចាប់​ប៉ុណ្ណោះ។ បែប​នេះ​ហើយ​ដែល​ព្រះ​ប្រកាស​នូវ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ។» Aeschylus
  2.  «រង្វាន់​នៃ​ការ​រងទុក្ខ​វេទនា​គឺជា​បទពិសោធន៍។» Aeschylus
  3. «នៅ​ពេល​អ្នក​រក​ឃើញ​ថា​ខ្លួនឯង​ស្ថិត​នៅ​ខាង​មតិ​ភាគច្រើន វា​គឺជា​ពេល​ដែល​ត្រូវ​ឈប់​សិន​និង​សញ្ជឹងគិត។» Mark Twain
  4.  «បើ​យើង​ដើរ​តាម​អារម្មណ៍​របស់​ខ្លួន​ឯង​គ្រប់​ពេល​វា​នឹង​ប្រៀប​បាន​ដូចជា​ឆ្មា​ដែល​ដេញ​ចាប់​កន្ទុយ​របស់​ខ្លួនឯង​ដែរ។» Harper Lee
  5. «អ្នក​មិន​មែន​រៀន​ដោយ​ការ​ដើរ​តាម​ក្បួន​ច្បាប់​ឡើយ។ អ្នក​រៀន​សូត្រ​តាមរយៈ​ការ​ធ្វើ​និង​ការ​ដួល។» Richard Branson
  6. «នេះ​ហើយ​គឺជា​ការ​រៀន​សូត្រ។ ភ្លាមៗ​នោះ​អ្នក​ស្រាប់តែ​យល់​ពី​អ្វី​ដែល​អ្នក​បាន​យល់​ពេញ​មួយ​ជីវិត​របស់​អ្នក​ប៉ុន្តែ​នៅ​ក្នុង​របៀប​ថ្មី​មួយ​ទៀត។» Doris Lessing
  7. «គឺជា​អ្វី​ដែល​យើង​ធ្លាប់​ដឹង​រួច​មក​ហើយ​ដែល​ច្រើនតែ​រារាំង​យើង​ពី​ការ​រៀន​សូត្រ។» Claude Bernard
  8. «ពិភពលោក​ទាំងមូល​គឺជា​បន្ទប់ពិសោធន៍​សម្រាប់​ចិត្ត​ដែល​ចេះ​តែ​សួរ​ដេញដោល។» Martin Fisher
  9.  «នៅ​ពេល​ដោះស្រាយ​ជាមួយ​មនុស្ស ចូរ​ចងចាំ​ថា​អ្នក​មិនមែន​ដោះស្រាយ​ជាមួយ​សភាវៈ​ដែល​មាន​លក្ខណៈ​តក្ក​ឡើយ តែ​ជាមួយ​សភាវៈ​ដែល​ពោរពេញ​ដោយ​អារម្មណ៍។» Dale Carnegie
  10.  «គុក​ដែល​ធំ​បំផុត​ដែល​មនុស្ស​ភាគច្រើន​រស់នៅ​គឺជា​ការ​ភ័យខ្លាច​អ្វី​ដែល​អ្នកដទៃ​គិត។» David Icke

    អត្ថបទទាក់ទង៖ សម្ដី​​ដកស្រង់​ចំនួន​៨​ឃ្លា ដែល​បង្រៀន​អ្នក​ឲ្យ​ចេះ​រស់នៅ​និង​ឲ្យ​តម្លៃ​ទៅលើ​បច្ចុប្បន្នកាល

ដោយ៖ ស្រីពៅ

X
5s