កុំឆ្ងល់ថា ហេតុអ្វីបានជាហ្រ្គីនរីសតជាដីចម្ការលម្ហែកាយក្នុងតំបន់រីសតដ៏ល្អផ្តាច់គេ មានអ្នកវិនិយោគច្រើន​



មិនមែនជារឿងចៃដន្យឡើយដែលគម្រោងរីសតធម្មជាតិហ្គ្រីនហ្វាម ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន តែជាក់ស្តែងតំបន់ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងមួយនេះមានចំណុចសក្តានុពលជាច្រើន។

គេអភិវឌ្ឍលើគម្រោងចម្ការផ្កាចំរុះពណ៌ រីកគ្រប់រដូវ ជាចំណុចទាក់ទាញសំខាន់បំផុតនៅពេលនេះដែលបានអូសទាញភ្ញៀវទេសចរណ៍ចូលទស្សនា ចន្លោះចាប់ពី ៤ ០០០ ទៅ ៥ ០០០នាក់ក្នុងមួយសប្តាហ៍។ សួនផ្កាចំរុះពណ៌នេះបានបង្កើតអនុស្សាវរីយ៍ជាច្រើនដល់ភ្ញៀវទេសចរក្នុងការថតរូបកម្សាន្ត រួមទាំងការថតរូប pre-wedding ដ៏ស្រស់ស្អាតសម្រាប់គូស្វាមីភរិយាថ្មី។ ចំការផ្កានេះក៏បានក្លាយទៅជាឱសថជួយព្យាបាលនិងជម្រះភាពហ្មងសៅនៅក្នុងចិត្ត ដល់អ្នកទស្សនាកម្សាន្តនៅរីសតនេះបងដែរ។

លើសពីនេះ ទេសភាពធម្មជាតិដ៏កម្របានពីជួរភ្នំនៅខាងក្រោយ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតថ្មីប្លែកមួយបែបខុសពីគម្រោងរីសតដទៃទៀត។ ជាទឹកដី និងជាទីតាំងដ៏ល្អឯកដែលអំណោយផលដល់ដំណាំកសិកម្ម គម្រោងរីសតមួយនេះក៏បានបន្ថែមនូវការដាំដុះលើបន្លែបង្ការ ដើម្បីជាការផ្គត់ផ្គង់ក្នុងតំបន់ នឹងឈានទៅដល់ការផ្គត់ផ្គង់ក្នុងប្រទេសនាពេលអនាគត។

ចំណុចដែលមិនគួរមើលរំលងនោះ គឺការវិនិយោគលើគម្រោងដីចម្ការលម្ហែកាយក្នុងតំបន់រីសតមួយនេះ គឺលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍លើសពីការរំពឹងទុក អត្ថប្រយោជន៍ទាំងអស់នោះមានដូចជា៖

១) ដីចំការលំហែកាយបែបប្លង់មានទំហំ ២០ម៉ែត្រគុណ ៥០ម៉ែត្រ 

២) មានការដាំដុះដំណាំហូបផ្លែចំនួន ៥មុខ ក្នុងមួយមុខដើម រួមទាំងឈើប្រណីតប្រភេទធ្នង់បន្ថែមទៀត

៣) ផ្ដល់ជូនការថែទាំលើដំណាំហូបផ្លែទាំង ៥០ដើមនេះរយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ

៤) បន្ថែមពីនេះក្នុងដីចំការលំហែកាយទំហំ ២០ ម៉ែត្រគុណ ៥០ ម៉ែត្រ លោកអ្នកអាចធ្វើការសាងសង់ផ្ទះលំហែកាយបាន ២ បន្ទប់សម្រាប់ជួលឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

នៅមានគម្រោងជាច្រើនទៀតដែលនឹងត្រូវអភិវឌ្ឍនៅក្នុងតំបន់រីហ្សតធម្មជាតិហ្រ្គីនរីសត ដែលនឹងបង្កើតជាកន្លែងកំសាន្តយ៉ាងសម្បូរបែប មានទាំងអាហារដ្ឋាន ហាងកាហ្វេ និងការបំពាក់ស្ពានយោលតពីទៅភ្នំមួយទៅភ្នំមួយនាថ្ងៃអនាគត។ 

អ្វីៗមិនមែនមានតែនៅក្នុងក្តីស្រមៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាគម្រោងដែលមានផែនការច្បាស់លាស់ និងកំពុងសាងសង់ក៏ដូចជាអភិវឌ្ឍបន្តបន្ទាប់។ ដោយសារសមិទ្ធិផលត្រូវបានបង្ហាញរូបរាងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃនៅលើគម្រោងរីសតបែបនេះ ទៅវាបានបង្កើតការចាប់អារម្មណ៍ និងទំនុកចិត្តដល់អ្នកវិនិយោគពីគ្រប់ទិសទី។

ទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមពីក្រុមការងាររបស់ Chhlat Realty ដើម្បីទទួលបាននៃចំការលំហែកាយស្ថិតក្នុងតំបន់អភិវឌ្ឍន៍ និងដើម្បីទទួលបានផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការបង្កើតជាប្រាក់ចំណូលអកម្មនៅថ្ងៃអនាគត៕

#សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនង

  • 0969 49 59 60
  • 017 49 59 60
  • 010 24 33 44
  • 012 666 104
  • 011 85 84 89

វិនិយោគ​ចំការ​​រីសត​​ ហ្គ្រីនហ្វាម ចំណេញ​ត​កូន​ត​ចៅ

#Chhlat_Realty

#BizKhmer_Media

X
5s