វិនិយោគម្ដងចំណេញ ១ជីវិត! មានដី មានដំណាំ មានតំបន់ទេសចរណ៍ នៅក្នុងរីសតស្រាប់តម្លៃក្រោម ១ម៉ឺនដុល្លារ
វិនិយោគ ចំណេញបាន ១ ជីវិត! មិនមែនជាដីឡូតិ៍ ឬគម្រោងដែលពិបាកវិនិយោគនាពេលអនាគតនោះទេ តែជារីហ្សតដែលផ្ដល់ចំណូលដល់អ្នកអស់ ១ជីវិត! ១០០០ម៉ែត្រការ៉េ តម្លៃតែ តែ ៩ពាន់ដុល្លារប៉ុណ្ណោះ! ធូរថ្លៃមែនទែន!
លាតសន្ធឹងលើផ្ទៃដី ៨៥៨ហិកតា ចំការលម្ហែ ហ្គ្រីនហ្វាម (Green Farm) មិនត្រឹមតែជារមណីយដ្ឋានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំបន់បៃតង មានចំការដំណាំហូបផ្លែចម្រុះជាង ២០ប្រភេទ មានទីតាំងនៅភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងមានចម្ងាយត្រឹមតែ ១០៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
Chhlat Realty បាននិងកំពុងទទួលបានសិទ្ធិដើម្បីលក់គម្រោងនេះប្រកបដោយទំនួលខុសត្រូវ។ វិនិយោគរីសត មានសក្ដានុពលរយៈពេលវែង គឺជាផ្នែកមួយដែលអាចបង្កើតចំណូលអកម្មដ៏គួរឱ្យទាក់ទាញ និងចាប់អារម្មណ៍បំផុត។ ការវិនិយោគនាពេលនេះ ឆ្លើយតបទៅនឹងទំនោរនៃការដើរកម្សាន្ត និងការសម្រាកលំហែរបស់ប្រជាជនទាំងក្នុងនិងក្រៅប្រទេសនៅពេលនេះ និងនៅពេលអនាគត ដែលជាចំណុចយ៉ាងគួរឲ្យកត់សម្គាល់។
ហេតុអ្វីបានជា រីសត (Green Farm) ជាជម្រើសដ៏ល្អដាច់គេ? សូមអាន ៩ចំណុចខាងក្រោមនេះ
១) សោភណភាព និងលក្ខណៈរីសត
គម្រោងអភិវឌ្ឍន៍រីសតព្រៃបៃតងដែលលាតសន្ធឹងលើផ្ទៃដី ៨៥៨ហិកតានេះ បើពិនិត្យតាមរូបភាព និងវីដេអូដែលចាប់យកទេសភាពពីខាងលើ យើងមើលឃើញ ភ្នំយ៉ាងខៀវស្រងាត់នៅស្ទើរព័ទ្ធជុំវិញ រួមជាមួយអូរធម្មជាតិបង្កើតបានជាទេសភាពយ៉ាងស្រស់ត្រកាល និងខ្យល់អាកាសត្រជាក់បរិសុទ្ធ។ លក្ខខណ្ឌទេសភាពដ៏ល្អនេះហើយដែលធ្វើឱ្យរីសតព្រៃបៃតងនេះ នឹងមានទោងខ្សែសម្រាប់ជិះកម្សាន្ត តំបន់ជិះទូកកម្សាន្ត កន្លែងស្ទួចត្រី និងជាពិសេសមានប្រភពទឹក (អូរធម្មជាតិវែង) ដែលអាចទាញយកទឹកមកស្រោចស្របដំណាំហូបផ្លែបានយ៉ាងស្រួល។
អមជាមួយធម្មជាតិបៃតងបានមកពីដំណាំហូបផ្លែចម្រុះជាង ២០ប្រភេទក្នុងនោះមានដូចជា មានព្រៃឬស្សីផ្អែម ប្រវែង ១គីឡូម៉ែត្រ) ចម្ការល្មើរ ១២០ហិកតា ចម្ការមៀនក្រអូប ១០០ហិកតា ចម្ការដូងតឿក្រអូប ១០ហិកតា ចម្ការធុរេន និងចម្ការគូលែន ដែលសុទ្ធសឹងតែជាប្រភេទដំណាំហូបផ្លែដ៏ពេញនិយមនិងមានទីផ្សារល្អ ធ្វើឲ្យគម្រោងអភិវឌ្ឍន៍មួយនេះមានតម្លៃលើសពីរីសតបែបធម្មជាតិ តែវាក៏ជាចម្ការឈើហូបផ្លែដែលនឹងផ្តល់ប្រយោជន៍យ៉ាងក្រាស់ក្រែលដល់អ្នកវិនិយោគ។
លើសពីនេះទៅទៀត ក៏នៅមានបន្ថែមភាពស្រស់បំព្រងពីសួនផ្កាចម្រុះពណ៌រីកគ្រប់រដូវកាលដាំលើផ្ទៃដី ១០ហិកតា ពន្លេចចេញជាសោភណ្ឌភាពយ៉ាងប្រណីតអន្ទងចិត្តឲ្យភ្ញៀវទេសចរណ៍ចង់មកកំសាន្តមិនជិតណាយ អាចផ្តិតយករូបភាពដ៏សែនផូរផង់ទុកជាកម្រងអនុស្សាវរីយ៍។ រីឯសួនបន្លែធម្មជាតិក៏នឹងបញ្ចេញសម្រស់បៃតងខ្ចីរបស់ខ្លួនលើគម្រោងដីចម្ការអភិវឌ្ឍន៍មួយនេះលើផ្ទៃដី ១០ហិកតាដូចសួនផ្កាដែរ គឺជាប្រភេទបន្លែដាំដុះដោយធម្មជាតិគ្មានជាតិគីមី សម្រាប់បរិភោគផល និងលក់ក្នុងផ្សារកសិផល បូករួមទាំងចម្ការឬស្សីទំពាំងផ្អែមក៏ចូលរួមផ្តល់ផលដល់អ្នកវិនិយោគបានគ្រប់ទម្រង់។ លើសពីចម្ការដំណាំហូបផ្លែ សួនផ្កា និងសួនបន្លៃ ក្នុងរីសតព្រៃបៃតងនេះក៏មានឈើប្រណីតជាប្រភេទដើមធ្នង់ ឬក្រញូងហៃណានដែលជាឈើមានតម្លៃ ដោយចំណាយពេលដាំពី ១០ ទៅ ១៥ឆ្នាំនឹងទទួលបានផលចំនេញច្រើនលើសដំណាំផ្សេងៗ ទៀតព្រោះមានទីផ្សារល្អ។
២)លក្ខណៈភូមិសាស្ត្រ៖
លាតសន្ធឹងលើផ្ទៃដី៨៥៨ហិកតា មានទីតាំងនៅភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងមានចម្ងាយត្រឹមតែ ១០៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បើយើងនិយាយអំពីចម្ងាយក្នុងរង្វង់តែជាង ១០០គីឡូម៉ែត្រនេះ ហាក់មិនឆ្ងាយនោះទេសម្រាប់អ្នកក្រុងភ្នំពេញដែលមានប្រជាជនកម្រិតមធ្យម និងកម្រិតខ្ពស់ភាគច្រើន។ បើយើងវាស់ចម្ងាយតាមរយៈផែនទីទៅកាន់តំបន់រមណីយដ្ឋាន និងតំបន់ផ្សេងៗទៀត ទីតាំងរីសត ហ្គ្រីនហ្វាម ស្ថិតនៅជិតបង្កើយតែម្ដង។ ចម្ងាយតែ ២៥គីឡូត្រពីស្ថានីយរថភ្លើងខេត្តកំពង់ឆ្នាំង និងទីរួមខេត្តកំពង់ឆ្នាំង និងចម្ងាយតិចជាង ២០០គីឡូម៉ែត្រគិតពីបណ្ដាខេត្តធំៗនៅជុំវិញបឹងទន្លេសាប។ នេះជាលក្ខណៈដ៏ល្អលើសលប់សម្រាប់គោលដៅទេសចរទាំងនៅក្នុងស្រុក និងសម្រាប់ជនបរទេសទៅថ្ងៃអនាគត។
ពាក់ព័ន្ធនឹងចំណុចនេះដែរ បើយោងតាមប្រភពព័ត៌មានពីក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បានឲ្យដឹងថា សក្តានុពលខេត្តកំពង់ឆ្នាំងអាចនឹងទាក់ទាញវិនិយោគជាតិ និងអន្តរជាតិធំៗមកបណ្តាក់ទុនអភិវឌ្ឍន៍នាពេលអនាគត ដោយសារតែខេត្តមួយនេះ មានប្រព័ន្ធផ្លូវហាយវេតភ្ជាប់តំបន់បេះដូងនៃប្រទេសកម្ពុជាទៅនឹងប្រទេសថៃ និងវៀតណាម ដែលការដឹកនាំជញ្ចូនទំនិញសំខាន់ត្រូវឆ្លងកាត់តំបន់នេះ។ អ្វីដែលពិសេស ជាក់ស្ដែងនោះគឺផ្លូវហាយវេ បាននិងកំពុងពង្រីកប្រកបដោយស្តង់ដារ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានមានប្រសាន៍ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់រវាង UNDP ជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD លើគម្រោង «ផ្សារភ្ជាប់ប្រទេសកម្ពុជា រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល» កាលពីដើមឆ្នាំ២០១៩ កន្លងទៅ ដោយមានប្រសាសន៍ថា៖ «កំពង់ឆ្នាំងជាខេត្តមួយមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញ មានព្រលានយន្តហោះ ផ្លូវទឹក ផ្លូវដែក និងផ្លូវហាយវេតភ្ជាប់ពីប្រទេសថៃ ចុះមកកម្ពុជាឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលទាំងនេះគឺជាកត្តាអំណោយផលល្អបំផុតដល់ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនជាតិ និង អន្តរជាតិ»។ ចំណុចទាំងអស់នេះ បានក្លាយជាកត្តាអំណោយផលដល់ទេសចរណ៍មកកាន់ខេត្តកំពង់ឆ្នាំង ហើយតំបន់អភិវឌ្ឍន៍រីសតព្រៃបៃតងរបស់ ហ្គ្រីនហ្វាម (Green Farm) មួយនេះនឹងក្លាយជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តយ៉ាងប្រាកដ។
៣) កត្តាអំណោយផលក្រៅពីធម្មជាតិបៃតងនៅក្នុងតំបន់អភិវឌ្ឍន៍រីសតរបស់ Green Farm
ធម្មជាតិបៃតងនៃដំណាំហូបផ្លែ ជាភាពទាក់ទាញមួយផ្នែកក្នុងគម្រោងអភិវឌ្ឍន៍ រីសតព្រៃបៃតងរបស់ ហ្គ្រីនហ្វាម (Green Farm) តែអ្វីដែលពិសេសបន្ថែមគឺគម្រោងអភិវឌ្ឍន៍កសិដ្ឋានចិញ្ចឹមសត្វ កសិដ្ឋានចិញ្ចឹមត្រី កន្លែងស្ទូចត្រី កន្លែងហែលទឹក ៣ហិកតា កន្លែងជិះទូកកំសាន្ត កន្លែងដើរកំសាន្តតាមមាត់អូរធម្មជាតិ ការរៀបចំជាហាងកាហ្វេ អាហារដ្ឋានផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍មកទស្សនា និងកំសាន្ត។ កសិដ្ឋានចិញ្ចឹមត្រី និងសត្វនៅក្នុងរីសតនេះ ក៏បានដើរតួនាទីមួយទៀតលើសពីផ្តល់ការកម្សាន្ត គឺបង្កើតបានជាការផ្គត់ផ្គង់យ៉ាងសម្បូរបែបទាំងបន្លែ ផ្លែឈើ សាច់ និងត្រី ល្អសម្រាប់អតិថិជនទទួលទានអាហារពោរពេញដោយគុណភាព ចម្អិនចេញពីបន្លែ ត្រី សាច់ស្រស់ៗរួមទាំងតម្លៃសមរម្យ ចំណែកផ្សារកសិផលក៏នឹងបង្កើតដើម្បីលក់ផល្លានុផលធម្មជាតិដែលបានពីចម្ការ។
ក្រៅពីប៉ុន្មានចំណុចនេះ ក៏នៅមានរោងចក្រផលិតចំណីសត្វនៅជិតគម្រោងដីអភិវឌ្ឍន៍រីសត Green Farm ដែលជាកត្តាអំណោយផលបំផុតដល់កសិដ្ឋានចិញ្ចឹមសត្វ និងកសិដ្ឋានចិញ្ចឹមត្រីក្នុងរីសត ដោយសារមិនពិបាកឡើយក្នុងការស្វែងរកចំណីដើម្បីផ្គត់ផ្គង់តម្រូវការសត្វ។
- អូរធម្មជាតិ ជាប្រភពផ្លូវទឹកសម្រាប់ស្រោចស្រពដំណាំ ជិះទូកកម្សាន្ត និងស្ទូចត្រី
- ផលដំណាំហូបផ្លែ
- បន្លែធម្មជាតិស្រាប់
- ត្រី សាច់ក៏មានការផ្គត់ផ្គង់តាមបែបធម្មជាតិ និងមានស្រាប់ (កសិដ្ឋាន)
- តម្លៃអាហារធូរថ្លៃ តែគុណភាពគឺស្តង់ដារអាហារ Organic សុទ្ធសាធ
៤) ផលចំណេញពីគម្រោងរីសត
ងាកទៅស្រមៃមើលផលចំណេញដែលបានពីការវិនិយោគលើគម្រោងរីសតមួយនេះវិញ នៅលើផ្ទៃដី ៨៥៨ ហិកតាដែលបានពុះជាឡូតិ៍ប្រមាណជិត ២០០០ប្លង់ ក្នុងមួយប្លង់មានទំហំ ២០ម៉*៥០ម៉ អតិថិជនដែលទិញដីចម្ការ Green Farm ពី We Strong Realty និង Chhlat Realty នឹងទទួលបានតម្លៃពិសេសគឺមួយប្លង់ត្រឹមតែ ៩.០០០ដុល្លារតែប៉ុណ្ណោះ (សម្រាប់ការបង់ផ្តាច់)។ ផលចំណេញបន្ថែមពិសេសលើសពីដីចម្ការដែលអតិថិជនទទួលបាននោះគឺ មានដាំដំណាំហូបផ្លែរួមមាន ល្មើរ មៀនក្រអូប ធុរេន គូលែន និងដូងក្រអូបចំនួន ៥០ដើម និងឈើប្រណីតធ្នង់ចំនួន ៨ដើម រួមជាមួយការថែទាំជូនអតិថិជនរយៈពេល ២ឆ្នាំបន្ថែមទៀត ដែលការដាំនិងការថែទាំនេះសុទ្ធតែធ្វើឡើងតាមបច្ចេកទេសកសិកម្មច្បាស់លាស់ត្រឹមត្រូវ។
នៅមានចំណុចដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀត គឺការវិនិយោគលើគម្រោងសាងសង់ផ្ទះលំហែកាយ ដែលនៅក្នុងមួយប្លង់ទំហំ ២០ម៉*៥០ម៉ អាចសង់ផ្ទះលំហែកាយបានចំនួនពីរ។ ចំណែកអតិថិជននឹងក្លាយជាម្ចាស់ផ្ទះលំហែនេះស្របច្បាប់ និងទទួលបានកម្រៃពីការជួលផ្ទះនេះសម្រាប់ភ្ញៀវទសចរណ៍ក្នុងមួយបន្ទប់ចាប់ពី ១០០ ទៅ ២០០ដុល្លារ។
- ចំណេញពីផលដំណាំ និងឈើប្រណិត
- ចំណេញពីការសាងសង់ផ្ទះលំហែរកាយមស្រាប់ជួល (ចំណូលអកម្មពី ១០០ទៅ ២០០ដុល្លារ)
- ចំណេញពីការឡើងថ្លៃដី ប្រមាណ ១០០០០ដុល្លារក្នុងមួយឆ្នាំ
- ធានាជួយលក់ចេញពេលអតិថិជនចង់លក់
៥) ឱកាស និងទីផ្សារនៃការវិនិយោគអចលនទ្រព្យជារីសតលក្ខណៈប្រសើរ
វិស័យអចលនទ្រព្យនៅខេត្តកំពង់ឆ្នាំង បាននិងកំពុងមានសន្ទុះ ចំណែកតម្លៃគេសង្កេតឃើញថា កាន់តែមានភាពទាក់ទាញឡើងចាប់ពីឆ្នាំ២០១២ មក នេះអាចចាត់ទុកបានថាជាការហុចផលល្អមួយសម្រាប់អ្នកដែលមានបំណងចង់វិនិយោកលើអចលនទ្រព្យក្នុងខេត្តកំពង់ឆ្នាំង។ មួយរយៈប៉ុន្មានឆ្នាំបន្ទាប់ គម្រោងអភិវឌ្ឍន៍ក្នុងខេត្តកំពង់ឆ្នាំងមានការកើនឡើងជាបន្តបន្ទាប់ដូចជា រោងចក្រ សហគ្រាសធំៗ ជាពិសេសក្នុងវិស័យវាយនភណ្ឌ និងតំបន់កម្សាន្តធម្មជាតិដែលមានស្រាប់ដូចជាទឹកធ្លាក់ជាដើម។
- រីសតមានទំហំធំជាងដីឡូតិ៍
- មានដំណាំហូបផ្លែស្រាប់ មិនខ្វល់លក់មិនចេញ
- ជាតំបន់កម្សាន្តធម្មជាតិលក្ខណៈ រីសត មិនខ្វល់ខ្វះភ្ញៀវមកទស្សនា
- ឱកាសលក់ចេញវិញ នឹងមានតម្លៃកើនតិចបំផុត ១០០០០ដុល្លារក្នុងមួយឆ្នាំ
- ខេត្តកំពង់ឆ្នាំមានតំបន់ទេសចរធម្មជាតិច្រើនទៀតដែលស្ថិតនៅជិតរីសតហ្គ្រៀនហ្វាមនេះតែម្ដង
៦) តម្លៃពិសេស
- មួយប្លង់ (១០០០ម៉ែត្រការ៉េ) ដែលជាប្លង់កណ្ដាល មិនជាប់កែងលោកអ្នកបង់ផ្ដាច់តែ ៩០០០ដុល្លារប៉ុណ្ណោះ និងអាចបង់រំលោះបានរយពេល ៣ឆ្នាំតម្លៃត្រឹមតែ ១៥០០០ដុល្លារប៉ុណ្ណោះ។
- ប្លង់កែង បង់ផ្តាច់ត្រឹមតែ ១៤០០០ដុល្លារ និងបង់រំលស់ត្រឹមតែ ២០០០០ដុល្លារប៉ុណ្ណោះ
- យកពីរប្លង់ជាប់កែង ១ និងប្លង់កណ្ដាល១ បង់ផ្តាច់តម្លៃពេញ ៣៥ ០០០ដុល្លារ បញ្ចុះតម្លៃ ១៤ ០០០ដុល្លារ នៅសល់ត្រឹមតែ ២១០០០ដុល្លារ និងបង់រំលស់ ៣៥ ០០០ដុល្លារ បញ្ចុះតម្លៃ ៥០០០ដុល្លារ នៅសល់ត្រឹមតែ ៣០ ០០០ដុល្លារ
- យកពីរប្លង់ជាប់កែង តម្លៃពេញ ៤០ ០០០ដុល្លារ បញ្ចុះតម្លៃ ១៥ ០០០ដុល្លារ នៅសល់ត្រឹមតែ ២៥ ០០០ដុល្លារ និងបង់រំលស់ តម្លៃពេញ ៤០ ០០០ដុល្លារ បញ្ចុះតម្លៃ ៦០០០ដុល្លារ នៅសល់ត្រឹមតែ ៣៤ ០០០ដុល្លារប៉ុណ្ណោះ
- យកពីរប្លង់មិនជាប់កែង (ប្លង់កណ្ដាល) បង់ផ្តាច់តម្លៃពេញ ៣០ ០០០ដុល្លារ បញ្ចុះតម្លៃ ១៣ ០០០ដុល្លារ នៅសល់ត្រឹមតែ ១៧ ០០០ដុល្លារ និងបង់រំលស់តម្លៃពេញ ៣០ ០០០ដុល្លារ បញ្ចុះតម្លៃ ៤០០០ដុល្លារ នៅសល់ ២៦ ០០០ដុល្លារប៉ុណ្ណោះ។
- កំណត់ចំណាំ៖ ការបង់រំលស់តម្រូវឱ្យបង់ ២៥% មុន ដោយឡែកការបង់រំលស់ក៏នឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀតផងដែរសម្រាប់ប្រភេទតម្លៃនីមួយៗ...
៨) ទាក់ទាញទេសចរណ៍
តាមរបាយការណ៍ពីក្រុមហ៊ុន ប៊ុណ្ណា រៀលធី បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ កំពុងតែកើនឡើងនៅខេត្តកំពង់ឆ្នាំង ហើយភ្ញៀវទេសចរក្នុងស្រុកក៏សម្រុកទៅមើលទឹកធ្លាក់ធម្មជាតិដែលមាននៅក្នុងខេត្តនេះស្រាប់តែម្ដង ធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើង និងបង្កើតឲ្យប្រជាពលរដ្ឋមានការងារ ជួយបង្កើនប្រាក់ចំណូលពីការលក់ផលិតផលនានា ផលដំណាំ និងផលិតផលកសិកម្ម និងជាពិសេសជំរុញការវិនិយោគដែលគិតគូរពីបរិស្ថាន និងតំបន់បៃតងដែលគេឱ្យឈ្មោះថា ប្រព័ន្ធអេកូឡូហ្ស៊ី។
- ទេសចរណ៍បែបអេកូឡូហ្សី ត្រូវបានរាជរដ្ឋាភិបាល និងពិភពលោកឱ្យតម្លៃខ្ពស់
- សន្ទុះអចលនទ្រព្យ និងទេសចរណ៍កាន់តែខ្លាំងនាពេលអនាគត
- គម្រោងជួយកសិកម្ម និងសេដ្ឋកិច្ចក្នុងស្រុកឱ្យរឹងមាំ
- លើកកម្ពស់ផលិតផលក្នុងស្រុក
- ជំរុញឱ្យមានទេសចរក្នុងស្រុក (កាន់តែសកម្ម)
៩) ទំនោរ និង Lifestyle ថ្មីរបស់ប្រជាជន
- ជីវភាពប្រជាជនក្នុងស្រុកកាន់តែរីកចម្រើន និងសម្បូរបែប
- ការបើកចំហការវិនិយោគពី បរទេសកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ
- សកម្មភាពសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដែលជាសរសៃឈាមសេដ្ឋកិច្ចបាននិងកំពុងតែវិវឌ្ឍន៍ឥតឈប់ឈរ
- រោងចក្រធន់មធ្យម និងធ្ងន់កាន់តែមានកំណើនឡើង
- ទីផ្សារអចលនទ្រព្យមានសន្ទុះ និងតម្លៃខ្ពស់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ
- ភ្ញៀវទេសចរបរទេសកាន់តែច្រើនមកទស្សនាកម្ពុជា
- ប្រជាជនក្នុងស្រុកកាន់តែច្រើន ប្ដូរពីការដើរកម្សាន្តជិតៗ ទៅតំបន់កម្សាន្តធម្មជាតិពិតៗ
សូមបញ្ជាក់ថា We Strong Realty និង Chhlat Realty ត្រូវការជ្រើសរើសភ្នាក់ងារអចលនទ្រព្យឯករាជ្យច្រើននាក់ (ទាំងក្រុម និងឯករាជ្យ) ដើម្បីបន្តជំរុញបេសកកម្មគម្រោងចំការលំហែរីសតធម្មជាតិមួយនេះ។
១) ក្រុមការងារ Chhat Realty ( 0969 49 59 60/017 49 59 60/010 539 639/012 666 204/011 85 84 89)
២)ក្រុមការងារ We Strong Realty (លោក សីហា : 095 555 899/070 955 899 និងលោក ជីវ៉ា : 095 555 088/096 21 00 991)៕