អ្វីដែលអ្នករកស៊ីអចលនទ្រព្យជាមួយជនជាតិចិនគួរដឹង​



ថ្ងៃនេះ We Strong Realty សូមចែករំលែកអត្ថបទមួយដកស្រង់ពីគេហទំព័រអចលនទ្រព្យ Juwai ដ៏ល្បីល្បាញរបស់ចិន។ សម្រាប់អ្នកចូលចិត្តរកស៊ីដីធ្លី ឬវិស័យអចលនទ្រព្យ ជាមួយជនជាតិចិនគួរអានអត្ថបទនេះ។ 

អ្នកវិនិយោគជនជាតិចិនកាន់តែច្រើនបានសម្លឹងមើលការវិនិយោគនៅក្រៅប្រទេសដូចជានៅតំបន់អឺរ៉ុប អាមេរិក ហើយចុងក្រោយកំពុងចាប់អារម្មណ៍ខ្លាំងមកមើលតំបន់អាស៊ីដូចជាតំបន់អាស៊ានជាដើម។

បើនិយាយពី អំណាចទិញជាសាកលវិញ ចិនឈរលេខពីរក្រោយអាមេរិក ប៉ុន្តែជនជាតិចិនកំពុងដើរតួជាទិញលក់យ៉ាងធំសម្បើមនៅលើទីផ្សារថ្មីក្នុងវិស័យអចលនទ្រព្យ។ 

#កំណើនរបស់អតិថិជនចិន

-ប្រជាជនចិនមានទ្រព្យសម្បត្តិមធ្យមៗ មិនសូវវិនិយោគដូចអ្នកមានលុយច្រើនទេ តែជនជាតិចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភខ្លាំងទៅវិញទេដែល ចាប់អារម្មណ៍ខ្លាំងលើឱកាសវិនិយោគក្រៅស្រុក។

-នៅចិនអ្នកមធ្យម មាន ៧២០ លាននាក់ (ឆ្នាំ ២០២៤) ក្រុមអ្នកមាន (HNW Chinese) មាន ៦ លាននាក់ (ឆ្នាំ ២០២៥) និងអ្នកមានខ្លាំង (Affluent Chinese)  ៥៦ លាននាក់ (ឆ្នាំ ២០២២) ។

-តាមការព្យាករណ៍ ការដោះដូរ (Transaction) ទិញលក់អចលនទ្រព្យនៅក្រៅប្រទេសរបស់ចិន នឹងកើនដល់ ២២០ ពាន់លានដុល្លារនៅឆ្នាំ ២០២០ នេះ ហើយ ៦៥% ចូលចិត្តទូទាត់ជាលុយសុទ្ធ។ 

-៦១% នៃអ្នកមានខ្លាំង ឬសេដ្ឋី (Affluent Chinese) វិនិយោគអចលនទ្រព្យនៅក្រៅប្រទេសតាមវិធីជាច្រើនដើម្បីយកប្រាក់ចំណេញត្រឡប់មកវិញ។ 

-៥៦% នៃអ្នកមានចិន (HNW Chinese) បានធ្វើចំណាកស្រុក ឬមានគម្រោងទៅរស់នៅក្រៅប្រទេស

-៤% នៃអ្នកមានចិន (HNW Chinese) ទិញដើម្បីរស់នៅពេលចូលនិវត្ត

-ជនជាតិចិនដីគោកត្រឹមតែ ១% ប៉ុណ្ណោះចេះនិយាយអង់គ្លេសស្ទាត់ជំនាញ

-អ្នកមានចិន (HNW Chinese) ៨០% ប្រើ Wechat ដើម្បីទាក់ទង -អ្នកមានខ្លាំងបំផុត ឬសេដ្ឋី (Affluent Chinese) ៩១% ប្រើអ៊ីនធឺណិតរាល់ថ្ងៃ

-ប្រជាជនចិន ៩១ លាននាក់រកមើលអចលនទ្រព្យតាមអនឡាញ

-៨៩៧ លាននាក់ប្រើអ៊ីនធឺណិតនៅលើទូរស័ព្ទដៃ

#ជនជាតិចិនស្វែងរកចលនទ្រព្យដោយវិធីណា? 

ជនជាតិចិនប្រើមធ្យោបាយច្រើនរបៀបតាមដែលអាចធ្វើទៅបានដើម្បីរកទិញអចលនទ្រព្យក្រៅស្រុកដូចជា ពិនិត្យមើលការចុះបញ្ជីលក់អចលនទ្រព្យ (Listing) ក្រុមហ៊ុនលក់អចលនទ្រព្យ ច្បាប់អចលនទ្រព្យរបស់ប្រទេសទាំងនោះ  លក្ខខណ្ឌរបស់ជនអន្តោប្រវេសន៍ ស្តង់ដារអប់រំ និងពិនិត្យមើលកត្តាផ្ទាល់ខ្លួនជាច្រើនទៀត។ ពួកអ្នកមានទាំងនោះ ចូលចិត្តស្វែងរកមើលអចលនទ្រព្យតាមរយៈឈ្មោះក្រុមហ៊ុនល្បីៗ ( បែបចិន ឬលោកខាងលិច) ឬក្រុមហ៊ុនដែលមានវិជ្ជាជីវៈ និងកេរ្តិ៍ឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ។

#តើគេលក់អចលនទ្រព្យទៅឲ្យអ្នកទិញជនជាតិចិនដោយរបៀបណា?

សម្រាប់ជនជាតិចិនសម្លឹងមើលអចលនទ្រព្យក្នុងប្រទេសណាដែលអាចផ្ដល់របៀបរស់នៅមានភាពទាក់ទាញ ស៊ីវិល័យ ងាយស្រួលសម្រាប់ការវិនិយោគ លក្ខខណ្ឌរបស់ជនអន្តោប្រវេសន៍ល្អ និងឱកាសអប់រំជាដើម។ អ្នកទាំងនេះ ជាក្រុមអ្នកទិញអចលនទ្រព្យដ៏ធំបំផុតនៅលើពិភពលោក  ហើយចំនួនហ្នឹងកើនមិនឈប់ទេ។

ដំណើរការទិញលក់អចលនទ្រព្យក្រៅស្រុកមិនលឿនដូចក្នុងស្រុកទេ។ វាត្រូវការពេលយូរសម្រាប់ជនជាតិចិន   ដោយសារកត្តាភាសាផង  បញ្ហាគ្រប់គ្រងដើមទុន ការរឹតបណ្ដឹងរបស់រដ្ឋាភិបាលចិនលើការផ្ទេរប្រាក់ បញ្ហាច្បាប់របស់ប្រទេសនីមួយៗ បញ្ហាពន្ធ ក៏ដូចជាកង្វះ និងការរឹតត្បិតព័ត៌មានជាដើម ព្រោះនៅចិនការប្រើប្រាស់ Google, Youtube, Facebook និង Instagram មិនត្រូវបានអនុញ្ញាតទេ។  

បើអ្នកជាអ្នករកស៊ីអចលនទ្រព្យជាមួយជនជាតិចិន ចាំបាច់ត្រូវតែដឹងព័ត៌មានទាំងនេះ ហើយយល់ដឹងទូលំទូលាយពីទម្លាប់ទិញលក់របស់ពួកគេ។ រឿងដែលសំខាន់មួយទៀត គឺអ្នកទាំងអស់គ្នាត្រូវធ្វើផែនការរយៈពេលវែងមួយជាមុនសិន ប្រសិនបើចង់រកស៊ីជាមួយពួកគេ។

#អ្នកទិញមាន៣ប្រភេទ៖

១.ចិនដីគោក (Mainland Chinese Buyers)៖ ក្រុមនេះរស់នៅក្នុងទឹកដីចិនដីគោក តែរកមើលអចលនទ្រព្យនៅក្រៅប្រទេស

២.ចិនក្រៅប្រទេស (International Chinese Buyers)៖  ក្រុមនេះជាជនចិន តែរស់នៅបរទេស ហើយរកមើលអចលនទ្រព្យនៅប្រទេសផ្សេងៗ

៣.អ្នកទិញក្នុងស្រុក (Domestic Chinese Buyers)៖ ក្រុមនេះជាអ្នកទិញជនជាតិចិនដែលរស់នៅក្រៅប្រទេស ហើយរកមើលអចលនទ្រព្យក្នុងប្រទេសដែលខ្លួនតាំងនៅ។

 

ដៃគូសហការណ៍៖ We Strong Realty 

We Guide You To The Best Choice.

សូមទំនាក់ទំនង៖

☎️(+855)15 224 299

☎️(+855)96 62 62 642

☎️(+855)12 66 61 04

📩 Email: [email protected] 

អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ  រាជធានីភ្នំពេញ។

#Real_Estate

#Real_Estate_Cambodia

______________________________

Powered by: BizKhmer Media

Supported by: BizKhmer

 

X
5s