លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) តំណាងឲ្យវិស័យឯកជនកម្ពុជា បង្ហាញអំពីសារៈសំខាន់ស្ដីពីសក្តានុពលវិនិយោគរបស់កម្ពុជានៅក្នុងសន្និសីទធុរកិច្ចអាស៊ាន Selangor (SABC) 2024​



កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) តំណាងឲ្យវិស័យឯកជនរបស់កម្ពុជា បានធ្វើបទបង្ហាញដ៏មានសារៈសំខាន់ស្ដីពីសក្តានុពលវិនិយោគរបស់កម្ពុជានៅក្នុងសន្និសីទធុរកិច្ចអាស៊ាន Selangor (SABC) 2024។ តារយៈបទបង្ហាញពីវិស័យអាទិភាព សក្តានុពលសេដ្ឋកិច្ច ជាពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនរបស់វិនិយោគិន ដៃគូអាជីវកម្ម ដៃគូពាណិជ្ជកម្មមកពីបណ្ដាប្រទេសអាស៊ាន និងអាស៊ានបូក។ នេះជាការរួមចំណែកដ៏សំខាន់របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការជំរុញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា។

 

 

 

 

 

X
5s