វិនិយោគិនអចលនទ្រព្យលំដាប់កំពូលទាំង ១០រូប​



វិនិយោគិនលំដាប់​កំពូល​ចំនួន​ ១០រូប ដែល​មាន​បទពិសោធន៍​ក្រាស់​ក្រែល ចាស់​វស្សា​លើ​វិស័យ​អចលនទ្រព្យ។

១) Donald Bren 

Donald Bren ជាអ្នកមានលំដាប់កំពូលនៅអាមេរិក មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥,៥ ប៊ីលានដុល្លារ។ គាត់បានក្លាយជាអ្នកមានបំផុតនៅក្នុងវិស័យអចលនទ្រព្យដោយសារភាពជាម្ចាស់របស់ Irvine Company។ Donald Bren កើតក្នុងខែឧសភា ឆ្នាំ ១៩៣២។

២) Sun Hongbin 

Sun Hongbin ជាសេដ្ឋីជនជាតិចិន សញ្ជាតិអាមេរិក មានទ្រព្យសម្បត្តិសរុបប្រមាណ ៩,២ ប៊ីលានដុល្លារ។ គាត់បានបង្កើតក្រុមហ៊ុន Sunac China Holdings ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយរបស់ប្រទេសចិនដោយផ្តោតលើការអភិវឌ្ឍអចលនទ្រព្យខ្នាតធំមធ្យមនិងខ្ពស់។

៣) Stephen Ross 

Stephen Ross ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន The Related Companies ហើយក៏ជាម្ចាស់ Miami Dolphins and Sunlife Stadium មានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៦ ប៊ីលានដុល្លារ។ គាត់ចាប់ផ្តើមដោយការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ និងពង្រីកការវិនិយោគលើអចលនទ្រព្យដោយឱកាសផ្សេងៗគ្នាយ៉ាងច្រើន។

៤) Sam Zell 

Sam Zell ជាមហាសេដ្ឋីអចលនទ្រព្យជនជាតិអាមេរិក វ័យ 80ឆ្នាំ (1941) បង្កើត Equity Group Investments តាំងពីឆ្នាំ ១៩៦៩ សព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៤,៨ ប៊ីលានដុល្លារ។ 

៥) Leonard Stern 

Leonard Stern មហាសេដ្ឋីអចលនទ្រព្យជនជាតិអាមេរិក វ័យ ៨២ ឆ្នាំ (១៩៣៨) មានទ្រព្យសម្បត្តិសរុបប្រមាណ ៤,៨ ប៊ីលានដុល្លារ។

៦) John A. Sobrato 

John A. Sobrato & Family ចាប់ផ្តើមអាជីវកម្មដំបូងលើវិស័អចលនទ្រព្យតាំងពីលោករៀននៅមហាវិទ្យាល័យ ក្រោយមកក៏ចាប់ផ្តើមលូកដៃចូលក្នុងវិស័យមួយនេះពេញទំហឹង និងបង្កើតក្រុមហ៊ុនមួយឈ្មោះ Sobrato ក្នុងឆ្នាំ ១៩៧៩។ សព្វថ្ងៃនេះ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៤,៣ ប៊ីលានដុល្លារ។

៧) Sheldon Solow 

Sheldon Solow ជា Real Estate Developer ជនជាតិអាមេរិក ទទួលមរណភាពវ័យ ៩២ ឆ្នាំ (១៩២៨-២០២០)។ លោកបានចាប់ផ្តើមអាជីវកម្មជាលក្ខណៈ real estate gamble ក្នុងឆ្នាំ ១៩៧២ (ចាត់ជាល្បែងភ្នាល់លើអចលនទ្រព្យ) និងមានទ្រព្យសម្បត្តិសរុបប្រមាណ ៤,២ ប៊ីលានដុល្លារ។

៨) Jerry Speyer 

Jerry Speyer ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tishman Speyer វ័យ ៨០ឆ្នាំ (១៩៤០) លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៤ ប៊ីលានដុល្លារ។ ក្រុមហ៊ុនរបស់លោកបានអភិវឌ្ឍអចលនទ្រព្យជាង ១៥២ លានហ្វីតការ៉េរួមទាំងអគារខ្ពស់ ៗ នៅទីក្រុងល្បី ៗ ដូចជាញូវយ៉ក ឈីកាហ្គោ ប៊ែកឡាំង ឡុង ហ្វ្រែងហ្វើត និងប៉ារីស។ គាត់ក៏បានអភិវឌ្ឍឡើងវិញនូវលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនរួមមានមជ្ឈមណ្ឌល Rockefeller និង Chrysler អាគារនៅ Manhattan ។

៩) Igor Olenicoff 

Igor Olenicoff លោកសេដ្ឋីជនជាតិរុស្សី សញ្ជាតិអាមេរិក វ័យ ៧៩ឆ្នាំ (១៩៤២) ក្រុមហ៊ុនរបស់គាត់ឈ្មោះ Olen Properties និងមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៩ ប៊ីលានដុល្លារសព្វថ្ងៃ។ 

១០) Jeff Sutton 

Jeff Sutton គឺជាស្ថាបនិកក្រុមហ៊ុន Wharton Properties ដែលមានទីតាំងនៅ Manhattan។ លោក Wharton បានទិញអគារជាង ១២០ កន្លែងនៅទូទាំងទីក្រុងញូវយ៉កនិងតំបន់ជុំវិញនោះ និងមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៨ ប៊ីលានដុល្លារ៕

ប្រភព៖ https://www.fool.com/millionacres/real-estate-investing/commercial-real-estate/top-10-richest-real-estate-investors/

ដោយ៖ យ៉ាយ៉ា

 

ដៃគូសហការណ៍៖ We Strong Realty

We guide you to the best choice.

សូមទំនាក់ទំនង៖

☎️(+855)15 224 299

☎️(+855)96 62 62 642

☎️(+855)12 66 61 04

📩 Email: [email protected] 

អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិ សែនជ័យ  រាជធានី ភ្នំពេញ។

#Real_Estate

#Real_Estate_Cambodia

______________________________

Powered by: BizKhmer Media

Supported by: BizKhmer

 

X
5s