សារមន្ទីរចំណាស់ជាងគេបំផុតលើពិភពលោក
The Capitoline Museums ស្ថិតក្នុងទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី ជាសារមន្ទីរដែលមានអាយុកាលចំណាស់ជាងគេលើពិភពលោក។
ការបង្កើតសារមន្ទីរមួយនេះបានចាប់ផ្តើមនៅពេលដែលសម្តេចប៉ាបស៊ីសទី ៤ (Pope Sixtus IV) ក្នុងឆ្នាំ ១៤៧១ ហើយពេលនេះវាបានក្លាយទៅជាសារមន្ទីរចំណាស់ជាងគេមួយនៅលើពិភពលោក។
សម្តេចប៉ាបស៊ីសទី ៤ បានធ្វើការបរិច្ចាគគ្រឿងសំរិទ្ធិ (ឬសម្ភារធ្វើពីសំរិទ្ធិចាស់ៗ) ហើយវាក៏បានកើនឡើងនូវវត្ថុទាំងនោះក្រោយពេលដែលមានការបរិច្ចាគរបស់សម្តេចប៉ាបដូចជាប៉ូលទី ៣ (Paul III) និងផូសទី ៥ (Pius V) ដែលចង់យកចេញពីរូបចម្លាក់ចេញពី វ៉ាទីកង់ (Vatican)។ រហូតមកដល់ឆ្នាំ ១៦៥៤ ស្ថានភាពនៃសារមន្ទីរមានភាពល្អប្រសើរឡើង ជាមួយនឹងការសាងសង់របស់ Palazzo Nuovo។
បច្ចុប្បន្ន សារមន្ទីរមួយនេះជាកន្លែងដែលផ្តល់ជូននូវរូបគំនូរ និងចម្លាក់រ៉ូម៉ាំងដ៏គួរឲ្យចាប់អារម្មណ៍។ ក្រៅតែពីសារមន្ទីរវ៉ាទីកង់ Capitoline Museums ជាកន្លែងដ៏សំខាន់ដែលគេអាចរំឮករឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងទីក្រុងរ៉ូមបុរាណបាន។
លើសពីនេះ វាក៏ជាកន្លែងបន្សល់ទុក ប្រមូលផ្តុំផ្នែកសិល្បៈ និងស្នាដៃបុគ្គលល្បីជាច្រើនផ្សេងទៀត ដែលសំខាន់ផ្នែកប្រវត្តិសាស្រ្តទៀតផង។
ប្រភព៖ https://www.rome-museum.com/capitoline-museums.php
https://tiqets.com/blog/oldest-museums-in-the-world/
_________________________
ដៃគូសហការណ៍៖ We Strong Realty
We Guide You To The Best Choice.
សូមទំនាក់ទំនង៖
☎️(+855)15 224 299
☎️(+855)96 62 62 642
☎️(+855)12 66 61 04
📩 Email: [email protected]
អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
#Real_Estate
#Real_Estate_Cambodia
______________________________
Powered by: BizKhmer Media
Supported by: BizKhmer